ភ្នំពេញ៖ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលជាផ្នែកមួយនៃបណ្តាញសណ្ឋាគារលំដាប់ខ្ពស់របស់ Hyatt នៅទូទាំងពិភពលោកបានប្រារព្ធពិធីខួប ៥ឆ្នាំនៃការបម្រើសេវាកម្មក្នុងនាមជាគោលដៅស្នាក់នៅដ៏ប្រណីតឈានមុខគេក្នុងរាជធានីភ្នំពេញ។
ចាប់តាំងពីបើកដំណើរការនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ មក សណ្ឋាគារបានរួមបញ្ចូលគ្នានូវរចនាប័ទ្មសម័យទំនើប ជាមួយនឹងភាពថ្លៃថ្នូរផ្នែកប្រវត្តិសាស្ត្រនៃ «វីឡាក្សត្រី» (Royal Villa) ដើម្បីបង្កើតបទពិសោធន៍ដ៏វិសេសវិសាលសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។
ដើម្បីអបអរសាទរក្នុងឱកាសនេះ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញនឹងផ្តល់ជូននូវតម្លៃពិសេសត្រឹមតែ ១០០ +++ ដុល្លារអាមេរិកក្នុងមួយយប់ សម្រាប់ ប្រភេទបន្ទប់គ្រែមួយ ឬ ប្រភេទបន្ទប់គ្រែពីរ (សម្រាប់តែបន្ទប់ស្នាក់នៅ)។
- រយៈពេលនៃការកក់៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦
- រយៈពេលនៃការស្នាក់នៅ៖ ចាប់ពីថ្ងៃទី៦ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦
ភ្ញៀវស្នាក់នៅអាចទទួលបានបទពិសោធន៍ដ៏សម្បូរបែបនៃវប្បធម៌ទីក្រុងភ្នំពេញចាប់ពីការទស្សនាព្រះបរមរាជវាំង និងសារមន្ទីរជាតិរួមទាំងរីករាយជាមួយសេវាកម្មម្ហូបអាហារដ៏រស់រវើកនៅក្នុងសណ្ឋាគារ។ ទទួលទានអាហារពេញមួយថ្ងៃនៅភោជនីយដ្ឋាន និងឡោញ ម៉ាឃីត កាហ្វេ (Market Cafe) និងបារលើដំបូល FiveFive ដែលបម្រើជូននូវស្រាក្រឡុកដ៏ពិសេសនៅ Metropole Underground ដែលជាទីតាំងជួបជុំគ្នាយ៉ាងរីករាយជាមួយការកម្សាន្តជារៀងរាល់យប់។
សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញបង្កើនភាពវិសេសវិសាលរាល់ការស្នាក់នៅជាមួយនឹងសេវាកម្មដែលទទួលបានពានរង្វាន់ជា «សណ្ឋាគារក្នុងក្រុងដ៏ល្អបំផុតប្រចាំប្រទេសកម្ពុជា»។ បន្ទប់ប្រជុំទំនើបៗ មានការយកចិត្តទុកដាក់ខ្ពស់តាមរយៈសេវាកម្ម Regency Club នៅជាន់ The Attic ដោយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ Hyatt ក្នុងការថែទាំភ្ញៀវកិត្តិយស។
លោក Juan Mercadante អគ្គនាយកគ្រប់គ្រងសណ្ឋាគារ៖ «សូមអញ្ជើញមកទទួលយកការផ្តល់ជូនពិសេសក្នុងឱកាសខួប៥ ឆ្នាំរបស់យើង ខណៈដែលយើងបន្តផ្តល់នូវសេវាកម្មបដិសណ្ឋារកិច្ចដ៏ល្អឯក និងបទពិសោធន៍ដែលមិនអាចបំភ្លេចបាន»។
រូបភាពដោយ៖ សហការី








