UNESCO ចុះបញ្ជីពិធីបុណ្យ DEEPAWALI ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិ

ភ្នំពេញ៖ ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញបានប្រារព្ធពិធីអបអរសាទរនៃការដាក់បញ្ចូលពិធីបុណ្យ «ឌីប៉ាវ៉ាលី – Deepawali» ចូលក្នុងបញ្ជីអង្គការយូណេស្កូដោយមាន​ការចូលរួមពីសមាជិកសហគមន៍ឥណ្ឌា និងមិត្តរបស់ឥណ្ឌាជាច្រើននៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នេះ។ ការប្រារព្ធពិធីនេះមានដូចជា​ការបំភ្លឺចង្កៀង ទៀន ផ្កាភ្លើងក៏ដូចជាការបង្ហាញវប្បធម៌ឥណ្ឌាដូចជាការសម្តែងរបាំបុរាណឥណ្ឌា និងយូហ្គា ដោយវត្តមានសិស្សដែលកំពុងហាត់យូហ្គា និងរបាំនៅស្ថានទូតផ្ទាល់។

ពិធីបុណ្យ «ឌីប៉ាវ៉ាលី – Deepawali» ជានិមិត្តរូបនៃការវិលត្រឡប់មកផ្ទះវិញដ៏រីករាយរបស់ព្រះរាម។ ការចុះបញ្ជីនៃពិធីបុណ្យនេះ គឺជាសម្បត្តិ​ទី១៦ដែលមានប្រភពពីចេញប្រទេស​ឥណ្ឌា។ សម្បត្តិបេតិផ្សេងៗ ទៀតដែលមានប្រភពពីឥណ្ឌាហើយត្រូវបានចុះបញ្ជីបេតិកភ៏ណ្ឌពិលោកមានដូចជារបាំ Ramlila, Chhau Dance, Kalbelia និងពិធីបុណ្យដូចជា Kumbh Mela, Durga Puja, Navruz ​យូហ្គា និងការសូត្រមន្ត។

UNESCO inscribed Deepawali, also known as the festival of lights, on its Representative List of the Intangible Cultural Heritage of Humanity.ពិធីបុណ្យពន្លឺ Deepawali ត្រួវបានទទួលស្គាល់ជាសាកលដោយលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បន្ថែមពីនេះលោកមានប្រសាសន៍ថា៖ «Deepawali មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងវប្បធម៌ និងសីលធម៌របស់យើង។ វា គឺជាព្រលឹងនៃអរិយធម៌របស់យើង។ វាតំណាងឱ្យពន្លឺ និងសុចរិតភាព។ ការដាក់បញ្ជូល​ Deepwali ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីរបស់អង្គការយូណេស្កូនឹងធ្វើឱ្យពិធីបុណ្យមានប្រជាប្រិយភាព​ទូទាំងពិភពលោកបន្ថែមទៀត»។

រូបភាពដោយ៖ សហការី

UNESCO inscribed Deepawali, also known as the festival of lights, on its Representative List of the Intangible Cultural Heritage of Humanity.UNESCO inscribed Deepawali, also known as the festival of lights, on its Representative List of the Intangible Cultural Heritage of Humanity.UNESCO inscribed Deepawali, also known as the festival of lights, on its Representative List of the Intangible Cultural Heritage of Humanity.

LEAVE A REPLY

Please enter your comment!
Please enter your name here