ស្ថានទូតឥណ្ឌារៀបចំសន្និសីទសារព័ត៌មានមុន AI Impact Summit 2026

ភ្នំពេញ៖ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះ ស្ថានទូតឥណ្ឌានៅកម្ពុជាបានរៀបចំកម្មវិធីសន្និសីទសារព័ត៌មានមុន AI Impact Summit 2026 ក្នុងគោលបំណងផ្សព្វផ្សាយអំពីសន្និសីទបច្ចេកវិទ្យា AI ដែលប្រទេសឥណ្ឌានឹងធ្វើម្ចាស់ផ្ទះនៅខែកុម្ភៈ ឆ្នាំ២០២៦ នាពេលខាងមុខនេះ។ កម្មវិធីនេះមានគោលបំណងជំរុញការពិភាក្សា និងការចែករំលែកគំនិតអំពីតួនាទីសារៈសំខាន់នៃបច្ចេកវិទ្យា AI ក្នុងការកសាងអនាគតដែលរួមបញ្ចូលគ្នាមានក្រមសីលធម៌ និងមានចីរភាព នៅសណ្ធាគារ Shangri La។

​ឯកឧត្តម Vanlalvawna Bawitlung អគ្គរាជទូតឥណ្ឌា បានលើកឡើងថា៖ «AI Summit 2026 ផ្តោតលើការលើប្រទេសកំពុងអភិវឌ្ឍ និងធានាបច្ចេកវិទ្យាថ្មីៗ ដែលត្រូវបានចែករំលែកដោយស្មើរភាព​ បន្ថែមពីនេះ គឺដើម្បីបង្ហាញថាបច្ចេកវិទ្យា AI អាចជួយអភិវឌ្ឍសង្គម និងបរិស្ថានបានដោយចីរភាព»។

 AI Impact Summit 2026: Shaping AI for Humanity, Ethics and Global Impactនៅក្នុងពិធីសន្និសីទសារព័ត៌មានក៏មានការអញ្ជើញចូលរួមពីភាគីកម្ពុជាលោកឧកញ៉ា វេជ្ជបណ្ឌិត ឈិន​ គែន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលកម្ពុជា និងវេជ្ជបណ្ឌិត អែន សុវណ្ណ នាយកនាយកដ្ឋានរដ្ឋាភិបាលឌីជីថល​ និងមានការពិភាក្សាអំពីការរីកចម្រើនបច្ចេកវិទ្យា AI នៅកម្ពុជារួមទាំងឱកាសសហការជាមួយឥណ្ឌាដោយមានក្រហ៊ុនចំនួន២ នៃប្រទេសឥណ្ឌាក៏បានចូលរួមផ្តល់ទស្សនៈអំពីឧស្សាហកម្មបច្ចេកវិទ្យា AI និងគោលនយោបាយបច្ចេកវិទ្យា AI នៅឥណ្ឌាផងដែរ។

វេជ្ជបណ្ឌិត តានូ ព្រីយ៉ា លេខាទីមួយនៃពីស្ថានទូតឥណ្ឌាក៏បានបង្ហាញអំពីចក្ខុវិស័យ AI Impact Summit 2026 ដែលផ្អែកលើគោលការណ៍ចំនួន ៣ មានដូចជា​៖ មនុស្ស ភពផែនដី និងការរីកចម្រើន។ សន្និសីទនេះនឹងពិភាក្សាជុំវិញ «៧ ចក្រា» ដែលផ្តោតសំខាន់លើការបណ្តុះកម្លាំងមនុស្ស សុវត្ថិភាពបច្ចេកវិទ្យា AI ការច្នៃប្រឌិត ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា AI ជាពិសេស គឺកំណើនសេដ្ឋកិច្ច និងផលប្រយោជន៍សង្គម។

 AI Impact Summit 2026: Shaping AI for Humanity, Ethics and Global Impactកម្មវិធីមានអ្នកចូលរួមជាង ៦០នាក់ រួមទាំងតំណាងរាជរដ្ឋាភិបាល សាកលវិទ្យាល័យ សមាគមបច្ចេកវិទ្យា និងក្រុមហ៊ុនបច្ចេកវិទ្យានានា ដែលព្រឹត្តិការណ៍ក៏បង្ហាញពីការប្តេជ្ញារបស់ឥណ្ឌាក្នុងការលើកកម្ពស់បច្ចេកវិទ្យា AI ដែលគាំទ្រធនធានមនុស្ស ការអភិវឌ្ឍបរិស្ថាន និងការរីកចម្រើនបច្ចេកវិទ្យាដែលស្មើភាព។ ព្រឹត្តិការណ៍ក៏មានគោលបំណងពង្រឹងការសហការកម្ពុជាឥណ្ឌាក្នុងវិស័យបច្ចេកវិទ្យា AI ការស្រាវជ្រាវ ការច្នៃប្រឌិត និងការកសាងសមត្ថភាពដើម្បីជំរុញការអភិវឌ្ឍដោយចីរភាព និងបំលែងឌីជីថលក្នុងអនាគត៕

រូបភាពដោយ៖ សហការី

 AI Impact Summit 2026: Shaping AI for Humanity, Ethics and Global Impact

LEAVE A REPLY

Please enter your comment!
Please enter your name here