សិក្ខាសាលាផ្សព្វផ្សាយ «លទ្ធផលនៃការអនុវត្តគម្រោងសាកល្បងការផ្ដល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្ត្រីមានផ្ទៃពោះ»

ភ្នំពេញ៖ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នេះ ក្រសួងសុខាភិបាលរួមសហការជាមួយអង្គការហេឡែន ខេលល័រ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «លទ្ធផលនៃការអនុវត្តគម្រោងសាកល្បងការផ្ដល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្ត្រីមានផ្ទៃពោះ» នៅសណ្ឋាគារ SUN & MOON Riverside Hotel រួមជាមួយវត្តមានតំណាងក្រសួងសុខាភិបាល​ អង្គការក្រៅរដ្ឋាភិបាល និងអ្នកទទួលបានអត្ថប្រយោជន៍ពីគម្រោង។

នាឱកាសនេះលោកជំទាវ វេជ្ជ. ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មការដឹកនាំសម្របសម្រួលការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្ត្រីមានផ្ទៃពោះនៅកម្ពុជាថ្លែង ការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្ត្រីមានផ្ទៃពោះ ក្រសួងសុខាភិបាលដែលមានលោកជំទាវជាប្រធានគណ:កម្មការដឹកនាំសម្របសម្រួល គាត់ពិតជាមានកិត្តិយស និងរីករាយដែលបានចូលរួមជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលានេះ។

Dissemination Workshop on Research for the Implementation of Multiple Micronutrient Supplementation for Pregnant Womenលោកជំទាវ វេជ្ជ. ប្រាក់ សោភ័ណ្ឌនារី ថ្លែងថា៖ «ខ្ញុំសូមថ្លែងអំណរគុណដល់អង្គការ ហេឡែន ខេលល័រ និងវីតាមីន អេនជេល ដែលបានគាំទ្រដល់ការរៀបចំសិក្ខាសាលានេះឡើង។  ខ្ញុំសូមអរគុណដល់ក្រុមបច្ចេកទេសអង្គការហេឡែន ខេលល័រ រួមមានលោកបណ្ឌិត Rolf Klemលោកស្រី Mai A. Hoang លោកស្រីបណ្ឌិត Crystal Karachuk លោកស្រី Cassi Sauer និងក្រុមបច្ចេកទេសអង្គការ វីតាមីន អេនជេល រួមមានលោកបណ្ឌិត Ashutosh Mishra និងលោកស្រី Aishwarya Panicker សម្រាប់ជំនួយបច្ចេកទេសទាំងអស់លើការសិក្សាស្រាវជ្រាវនេះ»។

លោកជំទាវបន្តថ្លែងអំណរអគុណចំពោះអាជ្ញាធរ មន្ត្រីសុខាភិបាល អង្គការដៃគូ រួមទាំងសមាជិកគណ:កម្មការដឹកនាំសម្របសម្រួលការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្ត្រីមានផ្ទៃពោះនៅកម្ពុជា ដែលបានចូលរួមសហការយ៉ាងពេញលេញក្នុងការអនុវត្តន៍ការសិក្សាសាកល្បងនេះប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។

លោកជំទាវក៏បានឆ្លៀតប្រាប់ឱ្យដឹងថា បើទោះបីជា ២ទសវត្សចុងក្រោយនេះបញ្ហាកង្វះជីវជាតិ A ត្រូវបានកាត់បន្ថយជាអតិបរមាគួរឱ្យកត់សំគាល់យ៉ាងណាក្តី តែបញ្ហាប្រឈមកង្វះមីក្រូសារជាតិមួយចំនួនទៀតនៅតែជាបញ្ហាសុខភាពសាធារណៈនៅកម្ពុជា។

យោងលើលទ្ធផលការអង្កេតថ្នាក់ជាតិកន្លងមកបានឱ្យដឹងថាស្ត្រីចំនួន ៦២% និងកុមារ ៦៤% មានបញ្ហាកង្វះជាតិស័ង្កសី កង្វះជាតិហ្វូលេតដែលប៉ះពាល់ដល់ស្ត្រីមាន ១៨% កង្វះជីវជាតិ D កម្រិតមធ្យមប៉ះពាល់ដល់ស្ត្រីមាន ៣១%។  លើសពីនេះទៀតស្ត្រីចំនួន ៧៨% និងកុមារ ៦៦% មានកំហាប់ជាតិអ៊ីយ៉ូតនៅក្នុងទឹកនោមមិនគ្រប់គ្រាន់តាមស្តង់ដារ កង្វះជីវជាតិ B1 ក្នុងចំណោមស្ត្រី។ ម្យ៉ាងវិញទៀតអត្រាភាពស្លេកស្លាំងខ្ពស់ស្ត្រីមានតែ ៣% ប៉ុណ្ណោះ ហើយជាង ៦០% ទៀតមានបញ្ហាអេម៉ូក្លូប៊ីនមិនប្រក្រតី  ឬបញ្ហា Genetic។ នេះបញ្ជាក់ថាស្រ្តីកម្ពុជាត្រូវការនូវមីក្រូសារជាតិមួយចំនួនផ្សេងទៀតដូចជាជាតិស័ង្កសី ជាតិហ្វូលេត ជាតិអ៊ីយ៉ូត ជីវជាតិ D ជីវជាតិ B1ជាដើមក្រៅពីជាតិដែក។

Dissemination Workshop on Research for the Implementation of Multiple Micronutrient Supplementation for Pregnant Womenលោកជំទាវថា៖ «ការសិក្សារជាមួយស្ត្រីមានផ្ទៃពោះជាង១,៥០០នាក់នៅខេត្តកំពង់ធំបានបង្ហាញថា ការលេបថ្នាំមីក្រូសារជាតិចម្រុះចំនួន១៨០គ្រាប់មានអត្រារហូតដល់ ៩៥% គឺខ្ពស់ជាងការលេបថ្នាំជាតិដែកអាស៊ីតហ្វូលិកចំនួនត្រឹមតែ៩០គ្រាប់ដែលមានអត្រា៩១%»។

លោកជំទាវបន្ថែមថា៖ «ក្នុងនាមក្រសួងសុខាភិបាល និងក្នុងនាមប្រធានគណ:កម្មការដឹកនាំសម្របសម្រួលការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្ត្រីមានផ្ទៃពោះនៅកម្ពុជា ខ្ញុំរីករាយត្រេកអរជាមួយនឹងលទ្ធផលនេះ ព្រោះថាយើងកំពុងមានភស្តុតាងរឹងមាំដើម្បីរៀបចំផែនការណ៍សកម្មភាពជំហានបន្ទាប់ក្នុងដំណើរការផ្លាស់ប្តូរពីការប្រើប្រាស់គ្រាប់ថ្នាំជាតិដែកអាស៊ីតហ្វូលិកមកការប្រើប្រាស់គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្រ្តីមានផ្ទៃពោះវិញនៅក្នុងប្រព័ន្ធខាភិបាលរបស់យើង»។

Dissemination Workshop on Research for the Implementation of Multiple Micronutrient Supplementation for Pregnant Womenចំណែកលោកស្រីវេជ្ជបណ្ឌិត គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកនៃក្រសួងសុខាភិបាលថ្លែងថា មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកនៃក្រសួងសុខាភិបាលអបអរសាទរដែលសិក្ខាសាលាបានបិទបានបញ្ចប់ដោយជោគជ័យ។

លោកស្រីវេជ្ជបណ្ឌិត គឹម រ័ត្ននា៖ «ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណដល់អង្គការ ហេឡែន ខេលល័រ និងវីតាមីន អេនជេល ដែលបានគាំទ្រដល់ការរៀបចំសិក្ខាសាលានេះឡើង។  ខ្ញុំសូមថ្លែងអំណរគុណដល់អាជ្ញាធរ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ អង្គការដៃគូទាំងអស់ដែលបានចូលរួមសហការយ៉ាងពេញលេញក្នុងការអនុវត្តន៍ការសិក្សាសាកល្បងនេះប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់»។

លោកស្រីបន្ថែមថា តាមរយៈបទបង្ហាញលើភស្តុតាងវិទ្យាសាស្ត្រសកលអនុសាសន៍របស់អង្គការសុខភាពពិភពលោកបានបង្ហាញលទ្ធផលការសិក្សានៅខេត្តកំពង់ធំ បទបង្ហាញបទពិសោធន៍ពីប្រទេសឥណ្ឌូណេស៊ី សេរ៉ាលីអូន និងហ្វីលីពីន ព្រមទាំងកិច្ចពិភាក្សាយ៉ាងផុសផុលរយៈពេលពេញមួយថ្ងៃនេះ លោកស្រីមានជំនឿថាសមាជិកសមាជិកានៃអង្គសិក្ខាសាលាទាំងមូលពិតជាទទួលបានចំណេះដឹង បទពិសោធន៍ និងមេរៀនល្អៗ ព្រមទាំងបានបានឯកភាពគ្នាលើជំហានបន្ទាប់ក្នុងការអនុវត្តន៍ការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះដល់ស្រ្តីមានផ្ទៃពោះជំនួសគ្រាប់ថ្នាំជាតិដែកនៅពេលខាងមុខ។

ការលេបគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះរបស់ស្រ្តីមានផ្ទៃពោះក្នុងការសិក្សារមានអត្រាខ្ពស់ជាងគ្រាប់ថ្នាំជាតិដែក ដែលជាសុចនាករមួយសំខាន់ឱ្យកម្ពុជាមានមូលដ្ធានគ្រប់គ្រាន់ក្នុងការធ្វើផែនការណ៍បន្តលើការផ្តល់បន្ថែម គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះជំនួសគ្រាប់ថ្នាំជាតិដែក។

អង្គការសុខភាពពិភពលោកបានផ្តល់សារ:សំខាន់លើការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះដល់ស្រ្តីមានផ្ទៃពោះ និងបានបញ្ចូលគ្រាប់ថ្នាំនេះទៅក្នុងបញ្ជីឱសថសារវន្ដរដោយផ្អែកលើការសិក្សារជាច្រើននៅជុំវិញពិភពលោកដែលរកឃើញថា ការផ្តល់គ្រាប់ថ្នាំដល់ស្រ្តីមានផ្ទៃពោះនឹងជួយការពារ កាត់បន្ថយនូវអានិភ័យដូចជា ទារកកើតមិនគ្រប់គីឡូ បញ្ហាទារកស្លាប់ក្នុងផ្ទៃ ទារកមិនឡើងទម្ងន់ ទារកកើតមិនគ្រប់ខែ និងហានិភ័យខ្ពស់នៃមរណភាពមាតាដែលមានបញ្ហាស្លេកស្លាំង។

Dissemination Workshop on Research for the Implementation of Multiple Micronutrient Supplementation for Pregnant Womenលោកស្រីបន្តថា៖ «ខ្ញុំផ្ទាល់ធ្លាប់បានគិតគូរជាយូរមកហើយលើការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះជំនួសគ្រាប់ថ្នាំជាតិដែកអាស៊ីតហ្វូលិកនេះ ព្រោះថាគ្រាប់ថ្នាំជាតិដែកអាស៊ីដហ្វូលិកមិនបានផ្តល់នូវមីក្រូសារជាតិជាច្រើនទៀតដែលស្រ្តីមានផ្ទៃពោះត្រូវការនោះទេ»។ 

លោកស្រីបានស្នើដល់ភាគីពាក់ព័ន្ធជាពិសេលអង្គការហេឡែន ខេលល័រ UNICEF និងវីតាមីន អេនជេល  សហការអនុវត្ដជាមួយមជ្ឈមណ្ឌលជាតិនូវផែនការណ៍សកម្មភាពជំហានបន្ទាប់សម្រាប់ឆ្នាំ២០២៤ ដែលរួមមាន ការរៀបចំឯកសារគោលការណ៍ការណែនាំស្តីពីការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្រ្តីមានផ្ទៃពោះនៅកម្ពុជា។  ការរៀបចំឯកសារបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលស្តីពីការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្រ្តីមានផ្ទៃពោះដោយធ្វើបច្ចុប្បន្នភាពសៀវភៅ MPA Module 10។ ការរៀបចំសារគន្លឹះ និងសម្ភារៈអប់រំមានលក្ខណៈសាមញ្ញ និងងាយស្រួលយល់ស្តីពីសារ:សំខាន់នៃគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្រ្តីមានផ្ទៃពោះដោយឆ្លងកាត់ការធ្វើតេសសាកល្បងជាមួយស្ត្រីមានផ្ទៃពោះតាមបណ្តាខេត្តមុនពេលប្រើប្រាស់នូវសាគន្លឹះ និងសម្ភារៈអប់រំការផ្លាស់ប្ដូរឥរិយាបថទាំងនោះ។ ធ្វើការកំណត់អំពីស្លាកសញ្ញាលើកំប៉ុង ឬកញ្ចប់គ្រាប់ថ្នាំរួមមានឈ្មោះថ្នាំ រូបភាព អក្សរ ពណ៌ និងរចនាប័ទ្មផ្សេងៗ ស្របតាមបរិបទនៅកម្ពុជាដោយឆ្លងកាត់ការធ្វើតេស្តជាមួយស្រ្តីមានផ្ទៃពោះផ្ទាល់។ ការរៀបចំឯកសារបច្ចេកទេសពាក់ព័ន្ធទាំងអស់ស្របតាមនិតីវិធីក្នុងការបញ្ចូលគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះទៅក្នុងបញ្ចីឱសថសារវន្ដ។  ការរៀបចំពិភាក្សាលើការបញ្ចូលសុច្ចនាករ MMS ទៅក្នុងប្រព័ន្ធព័ត៌មានសុខាភិបាលរបស់យើង និងការរៀបចំសំណើសុំការផ្តល់គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះដោយមិនគិតថ្លៃដល់កម្ពុជាសម្រាប់រយៈពេលពី ៥ ទៅ១០ ឆ្នាំមុនពេលអាចគ្រប់គ្រងបាន។

រូបភាពដោយ៖ សហការី

Dissemination Workshop on Research for the Implementation of Multiple Micronutrient Supplementation for Pregnant Women

LEAVE A REPLY

Please enter your comment!
Please enter your name here