លោកស្រី Mandy K. Cohen នាយិកាមជ្ឈមណ្ឌលប្រយុទ្ធ និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិកមកបំពេញទស្សនកិច្ច​នៅកម្ពុជា

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត Mandy K. Cohen នាយិកានៃមជ្ឈមណ្ឌលប្រយុទ្ធ និងបង្ការជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិកបានធ្វើទស្សនកិច្ច​នៅប្រទេសកម្ពុជានាថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកុម្ភៈ ដើម្បីជួបពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជា និងដៃគូធ្វើការក្នុងវិស័យសុខភាពសាធារណៈ។

នៅក្នុងកិច្ចជួបជាមួយឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល ឈាង រ៉ា និងមន្រ្តី​នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រីវេជ្ជបណ្ឌិត Cohen បានរម្លឹកពីកិច្ចសហការជាដៃគូដែលមានរយៈពេល២២ឆ្នាំ រវាង CDC សហរដ្ឋអាមេរិក និងប្រទេសកម្ពុជាដោយបានគូសបញ្ជាក់ពីសារសំខាន់​នៃការបន្តកិច្ចសហការរួមគ្នាក្នុងការការពារ និងរកឃើញនូវជំងឺផ្លូវដង្ហើម និងត្រៀមលក្ខណៈដើម្បីឆ្លើយតបជាបន្ទាន់ពាក់ព័ន្ធជាមួយនឹងសុខភាពសាធារណៈ។

U.S. Centers for Disease Control and Prevention Director Mandy K. Cohen Visits the Kingdom of Cambodia លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា W. Patrick Murphy បានមានប្រសាសន៍ថា៖ «ទស្សនកិច្ច​របស់វេជ្ជបណ្ឌិត Cohen បញ្ជាក់ពីការប្តេជ្ញាវចិត្ត​របស់សហរដ្ឋអាមេរិកចំពោះការលើកកម្ពស់វិស័យសុខភាពសាធារណៈនៅកម្ពុជា។ ជាដៃគូជាមួយនឹង CDC បានជួយជំរុញឱ្យកម្ពុជាទទួលបានប្រសិទ្ធភាព​ក្នុងការប្រឆាំងនឹងជំងឺអេដស៍ របេង គ្រុនចាញ់ ផ្តាសាយ និងជំងឺឆ្កែឆ្កួត។ រដ្ឋាភិបាលសហរដ្ឋអាមេរិក រួមទាំង CDC និងទីភ្នាក់ងារសុខភាពសហរដ្ឋអាមេរិកផ្សេងទៀតដែលធ្វើការនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះផងដែរអាជ្ញាធរកម្ពុជាបានជួយសម្រួលឆ្លើយតបដោយជោគជ័យក្នុងអំឡុងពេលនៃផ្ទុះរីករាលដាលនៃជំងឺ COVID-19 ផងដែរ។» ។

U.S. Centers for Disease Control and Prevention Director Mandy K. Cohen Visits the Kingdom of Cambodia លោកស្រីវេជ្ជបណ្ឌិត Cohen បានទៅទស្សនៈកិច្ចនៅកន្លែងលក់សត្វបក្សីរស់​នៅផ្សារអូរឬស្សី មន្ទីរពេទ្យកុមារជាតិ មន្ទីរពិសោធន៍​នៅវិទ្យាស្ថាននជាតិសុខភាពសាធារណៈ និងមជ្ឈមណ្ឌល CDC កម្ពុជា ដើម្បីពិនិត្យមើលពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាង CDC អាមេរិក និងដៃគូនានា ក្នុងគោលបំណអដើម្បីការពារ តាមដាន និងឆ្លើយតបទៅនឹងការគំរាមកំហែងនៃវីរុសផ្លូវដង្ហើមថ្មីៗ។ លោកស្រីវេជ្ជបណ្ឌិត Cohen បានពិភាក្សាអំពីសុវត្ថិភាពសុខភាពជាសកល ខណៈពេលដែល CDC បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងធានាឱ្យបានថាប្រជាជនកម្ពុជាមានសុខភាពល្អប្រសើរ។​

ទស្សនកិច្ច​របស់លោកស្រីវេជ្ជបណ្ឌិត Cohen ​ក៏រួមមានការចុះពិនិត្យដោយផ្ទាល់នៅមណ្ឌលសុខភាពទួលគោក ដៃគូកិច្ចសហការមូលដ្ឋានដើម្បីដោះស្រាយបញ្ហាជំងឺអេដស៍ និងជំងឺឆ្លងដទៃទៀត។ លោកស្រីបានទៅទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងដើម្បីស្វែងយល់បន្ថែមអំពីរបបខ្មែរក្រហម៕

ប្រភពដោយ៖ ស្ថានទូតអាមេរិចប្រចាំនៅប្រទេសកម្ពុជា

U.S. Centers for Disease Control and Prevention Director Mandy K. Cohen Visits the Kingdom of Cambodia

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here