ជប៉ុនផ្តល់ថវិកា ៦៣៧,៨៣៨ដុល្លារអាមេរិកសម្រាប់ការលុបបំបាត់អំពើហិង្សាលើកុមារនៅតាមសាលារៀន

ភ្នំពេញ៖ តាមសេចក្តីប្រកាសពត៌មានពីស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាសរុបចំនួន ៦៣៧,៨៣៨ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយមួយក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខាដោយឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង អ្នកតំណាងស្ថាប័នទទួលជំនួយសម្រាប់អនុវត្តគម្រោងខាងក្រោម៖

Japan Provides US$637,838 for​ Eliminating Violence against Children in Schools គម្រោងលុបបំបាត់អំពើហិង្សាលើកុមារនៅតាមសាលារៀនក្នុងខេត្តកំពង់ចាមសម្រាប់ឆ្នាំទី២ ដែលមានថវិកាចំនួន ៦៣៧,៨៣៨ ដុល្លារអាមេរិកដល់អង្គការ Save the Children Japan (SCJ)។ គម្រោងអង្គការ Save the Children Japan នឹងអនុវត្តសកម្មភាពលើកកម្ពស់ការយល់ដឹងដល់កុមារ ឪពុកម្តាយ និងបុគ្គលិកអប់រំបង្កើតប្រព័ន្ធការពារកុមារនៅតាមសាលារៀន (SBCPM) និងតស៊ូមតិដើម្បីកិច្ចការពារកុមារនៅតាមសាលារៀនក្នុងគោលបំណងលុបបំបាត់អំពើហិង្សាលើកុមារនៅតាមសាលារៀន។

Japan Provides US$637,838 for​ Eliminating Violence against Children in Schoolsតាមរយៈគម្រោងនេះ សិស្សប្រមាណ ១២,០០០នាក់ និងគ្រូបង្រៀនចំនួន ៤៤០នាក់ នៃសាលារៀនគោលដៅនឹងអាចទទួលបានអត្ថប្រយោជន៍ពីបរិស្ថានគ្មានអំពើហិង្សាដែលមានសុវត្ថិភាព និងមានលក្ខណៈបរិយាបន្នជាងមុន ដែលនឹងនាំឱ្យមានភាពប្រសើរឡើងនូវការលូតលាស់ប្រកបដោយសុខភាពល្អ និងសុខុមាលភាពរបស់កុមារ។

Japan Provides US$637,838 for​ Eliminating Violence against Children in Schools ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២ មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៥០លាន ដុល្លារអាមេរិក ដល់គម្រោងចំនួន ១៥២ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕

រូបភាពដោយ៖ សហការី

Japan Provides US$637,838 for​ Eliminating Violence against Children in Schools Japan Provides US$637,838 for​ Eliminating Violence against Children in Schools