ក្រុមហ៊ុន អឺបេនលែន ប្រកាសបើកសម្ពោធលក់បុរីចន្ទគីរីគម្រោងទី២ជាផ្លូវការ

ភ្នំពេញ៖ ក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យក្នុងស្រុក អឺបេនលែន បានសម្ពោធបើកលក់ជាផ្លូវការនូវបុរីចន្ទគីរីគម្រោងទី២ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣​ នេះ ដែលគម្រោងថ្មីនេះមានទីតាំងនៅភាគខាងត្បូងនៃទីក្រុងភ្នំពេញចម្ងាយត្រឹមតែ ៥០០ម៉ែត្រពីផ្លូវជាតិលេខ២ និងស្ថិតនៅតាមបណ្ដោយមាត់ស្ទឹងព្រែកត្នោត។

Borey Chankiri hosted a soft launch event of Borey Chankiri 2បុរីចន្ទគីរីគម្រោងទី២ គឺជាគម្រោងបុរី និងផ្ទះអាជីវកម្មថ្មីដែលនឹងសាងសង់ឡើងនៅលើផ្ទៃដីទំហំសរុបប្រមាណ ៧.៥ ហិកតា។ គម្រោងបុរីទី២ នឹងមានរចនាយ៉ាងសម្រិតសម្រាំងបំផុតដើម្បីបង្កើនគុណភាពជីវិត ការរស់នៅក្នុងសហគមន៍មួយប្រកបដោយផាសុកភាព ហើយវាជាជម្រើសស័ក្តិសមបំផុតសម្រាប់អ្នកចង់រស់នៅក្នុងទីក្រុងបែបសហគមន៍ជិតស្និទ្ធជាមួយធម្មជាតិដែលមានការរចនាប្លង់មេហ៊ុមព័ទ្ធដោយធម្មជាតិសួន Central Park និងសួនតូចៗ ផ្សេងៗ ទៀតដែលមានមុខងារពិសេសរហូតដល់ ៣២រចនាបថខុសៗ គ្នា។

Borey Chankiri hosted a soft launch event of Borey Chankiri 2អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន លោក កាំង ហុក បានលើកឡើងពីគោលគំនិតផ្តួចផ្តើមគម្រោងចន្ទគីរីថា៖ «ក្នុងនាមជាស្ថាបនិក និងស្ថាបត្យករមួយរូបខ្ញុំជឿជាក់ថា ការរចនា និងសាងសង់ផ្ទះមួយបានល្អ គឺស្មើនឹងសុភមង្គលមួយគ្រួសារ។ គម្រោងបុរីចន្ទគីរីនេះត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការ និងផ្ទះក្តីស្រម៉ៃអតិថិជនរបស់ពួកយើង»។

Borey Chankiri hosted a soft launch event of Borey Chankiri 2លោកបន្ថែមទាក់ទងនឹងសក្តានុពលនៃទីតាំងរបស់បុរីចន្ទគីរីគម្រោងទី២នេះថា៖ «ក្រៅពីហ៊ុមព័ទ្ធបរិស្ថានធម្មជាតិ និងស្ទឹងព្រែកត្នោត បុរីចន្ទគីរីគម្រោងទី២ ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញដែលនឹងក្លាយជាតំបន់ទីក្រុងរណបមួយដ៏មានសក្តានុពលខ្លាំងនាពេលឆាប់ៗ នេះ។ ជាពិសេសទីតាំងនៅជិតទីប្រជុំជន និងនៅជិតព្រលានយន្តហោះអន្តរជាតិថ្មីផងដែ»។

Borey Chankiri hosted a soft launch event of Borey Chankiri 2រចនាឡើងជាមួយគោលគំនិត «ល្អគន់» ពោលមិនល្អឆើតមើលកាន់តែយូរកាន់តែស្រស់ស្អាត រស់នៅកាន់តែយូរ ជីវិតកាន់តែប្រសើរជាងមុន និងមានគោលគំនិត «ខ្លឹម» ដែលប្រកាន់ខ្ជាប់នូវគុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់នៃគ្រប់សំណង់ផ្ទះនីមួយៗ បុរីចន្ទគីរីគម្រោងទី២ មានផ្តល់ជូននូវប្រភេទផ្ទះចំនួន៦ ប្រភេទខុសៗ ពីគ្នាដូចជាវីឡាឧត្តម V2 វីឡាខ្លឹម V2 វីឡាភ្លោះ V2 វីឡាកូនកាត់ល្អ V2 ផ្ទះអាជីវកម្ម A និងផ្ទះអាជីវកម្ម B។ គម្រោងថ្មីនេះបានរចនាបន្ថែមនូវប្រភេទផ្ទះអាជីវកម្មដែលមានភាពបត់បែនសមស្របតាមតម្រូវការអ្នកប្រើប្រាស់ដោយមានជាន់ផ្ទាល់ដីសម្រាប់ការធ្វើអាជីវកម្មផ្សេងៗ ផងដែរ។ ចំណែកឯជាន់ខាងលើអាចកែច្នៃជាការិយាល័យ ឬកន្លែងរស់នៅប្រកបដោយផាសុកភាព និងភាពងាយស្រួលបំផុត។ មិនតែប៉ុណ្ណោះបុរីក៏បានបញ្ចូលការរចនាផ្ទះបាយបើកចំហថ្មី ដែលអាចអនុញ្ញាតឱ្យលោកអ្នកអាចចំណាយពេលវេលាក្នុងការចម្អិន និងទទួលទានអាហារជួបជុំជាមួយក្រុមគ្រួសារ និងមិត្តភក្កិ។

Borey Chankiri hosted a soft launch event of Borey Chankiri 2ក្នុងឱកាសបើកសម្ពោធលក់គម្រោងបុរីចន្ទគីរីទី២ មានការអញ្ជើញចូលរួមយ៉ាងច្រើនពីសំណាក់ភ្ញៀវកិត្ដិយសអតិថិជន ម្ចាស់ផ្ទះបុរីចន្ទគីរី គណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន អឺបេនលែន និងក្រុមហ៊ុន ISI GROUP។ កាន់តែពិសេសបុរីចន្ទគីរីក៏បានផ្តល់ជូនតម្លៃពិសេសសម្រាប់ ១៨វីឡា ដោយបានធ្វើការបញ្ចុះតម្លៃរហូតដល់ ១៣% នៃតម្លៃផ្ទះសុទ្ធថែមទៀតផង។

Borey Chankiri hosted a soft launch event of Borey Chankiri 2គួរបញ្ជាក់ផងដែរថា ក្រោយពីចំណាយពេលអស់រយៈពេលជាង ៤ឆ្នាំទៅលើការសិក្សាស្រាវជ្រាវដើម្បីយល់ច្បាស់អំពីអត្ថន័យនៃផ្ទះ និងតម្រូវការអ្នករស់នៅក្នុងទីក្រុងភ្នំពេញប្រាថា្នចង់បាន ក្រុមហ៊ុន អឺបេនលែន ទើបនឹងបញ្ចប់ការអភិវឌ្ឍបុរីចន្ទគីរីគម្រោងទី១ ប្លុកដំបូង ហើយចាប់ផ្តើមប្រគល់ផ្ទះជូនម្ចាស់ផ្ទះជាបន្តបន្ទាប់រហូតដល់ចុងឆ្នាំនេះ។

Borey Chankiri hosted a soft launch event of Borey Chankiri 2ក្រុមហ៊ុន អឺបេនលែន បានឈ្នះពានរង្វាន់លើគម្រោងដែលបានអភិវឌ្ឍន៍ជាបន្តបន្ទាប់ដែលរួមមានអគារខុនដូប្រណិត Embassy Residences និង Embassy Central សណ្ឋាគាររចនាបែបសិល្បៈប្រណិតដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort សួនពាណិជ្ជកម្ម KMH Park ផ្សារទំនើបបែបសហគមន៍ K Mall និងគម្រោងបុរីចន្ទគីរី ។ ក្រុមហ៊ុន អឺបេនលែន មានចក្ខុវិស័យចម្បងមួយក្នុងការបង្កើតទីកន្លែងដែលអាចឱ្យមនុស្សគ្រប់រូបអាចរស់នៅធ្វើការ និងកម្សាន្តប្រកបដោយផាសុកភាព។

Borey Chankiri hosted a soft launch event of Borey Chankiri 2ជាពិសេសផ្តោតសំខាន់ទៅលើអ្នកប្រើប្រាស់ និងការបង្កើតទីកន្លែងដែលផ្តល់ផលប្រយោជន៍ដល់សហគមន៍ទាំងមូល ដោយប្រកាន់ខ្ជាប់ជានិច្ចនូវទស្សនៈ «ជឿជាក់ទៅលើភាពប្រសើរជាងមុន»។ ឆ្នាំនេះ គឺជាការអបអរសាទរខួប១០ឆ្នាំ របស់ក្រុមហ៊ុន អឺបេនលែន ក្នុងវិស័យអចលទ្រព្យប្រកបដោយភាពជោគជ័យ។ ក្រុមហ៊ុនអឺបេនលែន ប្តេជ្ញាចិត្តនឹងនៅតែបន្តដំណើរក្នុងការអភិវឌ្ឍគម្រោងដ៏មានអត្ថន័យជាច្រើនទៀតនាពេលខាងមុខនេះ។

រូបថតដោយ៖ សហការី

Borey Chankiri hosted a soft launch event of Borey Chankiri 2Borey Chankiri hosted a soft launch event of Borey Chankiri 2