ពិធីប្រគល់គ្រឿងពិធីប្រគល់គ្រឿងឥស្សរិយឥស្សរិយយសសសម្រាប់និទាឃរដូវឆ្នាំ២០២២ជូនលោកបណ្ឌិត អាំង ជូលាន

ភ្នំពេញ៖ ថ្ងៃ១២ ខែឧសភា ឆ្នាំ២០២៣ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានរៀបចំពិធីប្រគល់គ្រឿងឥស្សរិយយសសសម្រាប់និទាឃរដូវឆ្នាំ២០២២ ជូនលោកបណ្ឌិត អាំង ជូលាន។ លោកបណ្ឌិត អាំង ជូលាន គឺជានរវិទូ និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទទួលបានគ្រឿងឥស្សរិយយស «The Order of the Rising Sun, Gold Rays with Neck Ribbon» ដែលជាការទទួលស្គាល់ពីការចូលរួមវិភាគទានរបស់លោកបណ្ឌិតក្នុងកិច្ចការជម្រុញការផ្លាស់ប្តូរផ្នែកសិក្សាស្រាវជ្រាវ និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រទេសជប៉ុន និងព្រះរាជណាចក្រកម្ពុជា។

Awarding Ceremony for Dr. Ang Choulean the Recipient of the 2022 Spring Conferment of Decorationចំណែកក្នុងវិស័យអភិរក្ស និងការជួសជុលទីតាំងបុរាណវិទ្យានានាលោកបណ្ឌិត អាំង ជូលាន ក៏បានចូលរួម និងគាំទ្រយ៉ាងពេញទំហឹងជាមួយអ្នកស្រាវជ្រាវព្រមទាំងអង្គការពាក់ព័ន្ធរបស់ជប៉ុន។ លោកបណ្ឌិតបានជម្រុញដល់ប្រតិបត្តិការក្នុងគម្រោងនានាពាក់ព័ន្ធការអភិរក្ស និងជួសជុល ប្រព្រឹត្តទៅយ៉ាងរលូន និងចូលរួមចំណែកពង្រឹងវត្តមានរបស់ប្រទេសជប៉ុនក្នុងកិច្ចការទាំងនេះ។

គ្រឿងឥស្សរិយយសទាំងនេះត្រូវបានប្រគល់ជូនជនបរទេសដែលបានចូលរួមចំណែកដ៏គួរឱ្យកត់សម្គាល់ក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងការយល់ដឹងចំពោះគ្នាទៅវិញទៅមកជាមួយប្រទេសជប៉ុន។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ​ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថាក្នុង​នាម​ជាអ្នកសិក្សានរវិទ្យា​នៃ​ប្រទេស​កម្ពុជា លោក​សាស្ត្រាចារ្យ អាំង ជូលាន បានសិក្សាអំពីទំនៀមទម្លាប់ និងវប្បធម៌នៃរបៀបរស់នៅរបស់ខ្មែរអស់ពេលជាច្រើនឆ្នាំដោយឈរលើទស្សនៈនរវិទ្យា ហើយលោកបានរួមចំណែកដល់ការរស់ឡើងវិញនៃវប្បធម៌របស់ប្រទេសកម្ពុជា នាពេលដែលអ្នកស្រាវជ្រាវជាច្រើនបានបាត់បង់ជីវិតក្នុងសង្គ្រាមស៊ីវិល។ លោកសាស្ត្រាចារ្យ អាំង ជូលាន បានសរសេរសៀវភៅជាច្រើនចាប់ពីសៀវភៅសិក្សាឯកទេស រហូតដល់ប្រលោមលោកដែលងាយស្រួលអានដោយផ្អែកលើចំណេះដឹងនៃនរវិទ្យា ហើយទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសិស្សានុសិស្ស និងអ្នកស្រាវជ្រាវវ័យក្មេង។

Awarding Ceremony for Dr. Ang Choulean the Recipient of the 2022 Spring Conferment of Decorationលោកឯកអគ្គរាជទូតបន្ថែមទៀតថា នៅឆ្នាំ១៩៩២ ប្រាសាទអង្គរត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់អង្គការយូ ណេស្កូ និងជាបេតិកភណ្ឌពិភពលោកក្នុងគ្រោះថ្នាក់ ហើយនៅឆ្នាំបន្ទាប់ឆ្នាំ១៩៩៣ គណៈកម្មាធិការសម្របសម្រួលអន្តរ ជាតិសម្រាប់ការអភិរក្សប្រាសាទអង្គរ (Angkor ICC) ត្រូវបានបង្កើតឡើងដោយប្រទេសជប៉ុន និងប្រទេសបារាំងធ្វើជាសហប្រធាន ហើយឆ្នាំ​នេះ​គឺ​ជា​ខួប​លើក​ទី​៣០​នៃ​ការ​បង្កើត Angkor ICC។

លោកសាស្ត្រាចារ្យ អាំង ជូលាន មានការយល់ដឹងខ្ពស់អំពីប្រជាជន និងវប្បធម៌កម្ពុជា  ហើយបានក្លាយជាប្រធាន និងជាទីប្រឹក្សានាយកដ្ឋានកិច្ចការបុរាណវត្ថុ និងវប្បធម៌ នៃអាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ហៅថាអាជ្ញាធរអប្សរាដែលបង្កើតឡើងក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៥។ ក្នុងនាមជាអ្នកស្រាវជ្រាវដែលមានចំណេះដឹង និងជាថ្នាក់ដឹកនាំនៃអាជ្ញាធរអប្សរាលោកសាស្រ្តាចារ្យបានគាំទ្រយ៉ាងពេញទំហឹងដល់ការអភិរក្ស និងជួសជុលប្រាសាទអង្គរ។

តាមរយៈដំបូន្មានសិក្សាបច្ចេកទេសរបស់លោកសាស្រ្តាចារ្យ អាំង ជូលាន បានផ្តល់ទំនុកចិត្តលើគម្រោងរបស់ស្ថានប័នជប៉ុនដែលពាក់ព័ន្ធ ហើយគម្រោងអភិរក្ស និងជួសជុលប្រាសាទអង្គរបានដំណើរការយ៉ាងរលូន និងបង្កើនវត្តមានរបស់ជប៉ុនក្នុងឋានៈជាសហប្រធានផងដែរ។ សាស្ត្រាចារ្យ អាំង ជូលាន ក៏បានបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងល្អជាមួយអ្នកពាក់ព័ន្ធការជួលជុល និងអ្នកស្រាវជ្រាវក្នុងវិស័យបេតិកភណ្ឌនៅក្នុងប្រទេសជប៉ុន។ ជាពិសេសចំពោះសាកលវិទ្យា ល័យសូហ្វីយ៉ា លោកសាស្រ្តាចារ្យបានណែនាំយ៉ាងយកចិត្តទុកដាក់លើការអភិរក្សជួសជុលស្ពានហាលខាងលិចអង្គរវត្ត និងសកម្មភាពស្រាវជ្រាវ និងអភិរក្សជួសជុលប្រាសាទបន្ទាយក្តី។

Awarding Ceremony for Dr. Ang Choulean the Recipient of the 2022 Spring Conferment of Decorationលោកសាស្រ្តាចារ្យ ក៏បានចូលរួមចំណែកក្នុងវឌ្ឍនភាពនៃគម្រោងអភិរក្ស និងជួសជុលប្រាសាទបាយ័ន ដែលដឹកនាំដោយក្រុមសង្គ្រោះប្រាសាទអង្គររបស់រដ្ឋាភិបាលជប៉ុនដោយការណែនាំតាមបែបសិក្សាបចេ្ចកទេស និងចុះពិនិត្យទីតាំងជាក់ស្តែង។ តាមរយៈដំបូន្មានសិក្សាបច្ចេកទេសរបស់លោកសាស្រ្តាចារ្យ អាំង ជូលាន បានផ្តល់ទំនុកចិត្តលើគម្រោងរបស់ស្ថានប័នជប៉ុនដែលពាក់ព័ន្ធ ហើយគម្រោងអភិរក្ស និងជួសជុលប្រាសាទអង្គរបានដំណើរការយ៉ាងរលូន និងបង្កើនវត្តមានរបស់ជប៉ុនក្នុងឋានៈជាសហប្រធានផងដែរ។

សាស្ត្រាចារ្យ អាំង ជូលាន ក៏បានបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងល្អជាមួយអ្នកពាក់ព័ន្ធការជួលជុល និងអ្នកស្រាវជ្រាវក្នុងវិស័យបេតិកភណ្ឌនៅក្នុងប្រទេសជប៉ុន។ ជាពិសេសចំពោះសាកលវិទ្យាល័យសូហ្វីយ៉ា លោកសាស្រ្តាចារ្យបានណែនាំយ៉ាងយកចិត្តទុកដាក់លើការអភិរក្សជួសជុលស្ពានហាលខាងលិចអង្គរវត្ត និងសកម្មភាពស្រាវជ្រាវ និងអភិរក្សជួសជុលប្រាសាទបន្ទាយក្តី។ លោកសាស្រ្តាចារ្យ ក៏បានចូលរួមចំណែកក្នុងវឌ្ឍនភាពនៃគម្រោងអភិរក្ស និងជួសជុលប្រាសាទបាយ័ន ដែលដឹកនាំដោយក្រុមសង្គ្រោះប្រាសាទអង្គររបស់រដ្ឋាភិបាលជប៉ុនដោយការណែនាំតាមបែបសិក្សាបចេ្ចកទេស និងចុះពិនិត្យទីតាំងជាក់ស្តែង។

Awarding Ceremony for Dr. Ang Choulean the Recipient of the 2022 Spring Conferment of Decorationនៅឆ្នាំ២០០២ នៅពេលដែលវិទ្យាស្ថានស្រាវជ្រាវជាតិណារ៉ាសម្រាប់សម្បត្តិវប្បធម៌បានជ្រើសរើសប្រាសាទគោលដៅនៅប្រាសាទតុបខាងលិចដែលបាននិងកំពុងធ្វើការស្រាវជ្រាវអង្កេត និងអភិរក្សជួសជុលលោកសាស្រ្តាចារ្យបានធ្វើការយ៉ាងសកម្មជាអ្នកសម្របសម្រួលរវាងភាគីកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវជាតិណារ៉ា។ ដូចដែលបានរៀបរាប់ខាងលើក្រុមការងាររបស់ជប៉ុនរួមមានសាកលវិទ្យាល័យសូហ្វីយ៉ា និងសាកលវិទ្យាល័យវ៉ាសិដាបានសហការជាមួយភាគីពាក់ព័ន្ធកម្ពុជាតាំងពីដំណាក់កាលដំបូង ហើយអាចដំណើរការគម្រោងបានយ៉ាងរលូន គឺដោយសារការគាំទ្ររបស់សាស្ត្រាចារ្យ អាំង ជូលានផងដែរ។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី៖ «ខ្ញុំក៏បានទៅទស្សនាប្រាសាទទាំងនោះនៅក្នុងខែមីនាឆ្នាំនេះ ហើយប្រាសាទទាំងអស់សុទ្ធតែមានថាមពល និងអស្ចារ្យគួរឱ្យភ្ញាក់ផ្អើល។ ថ្មីៗនេះ ខ្ញុំបានឮថាសមត្ថភាព និងបទពិសោធន៍របស់អ្នកស្រាវជ្រាវ និងអ្នកបច្ចេកទេសកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ជា​ខ្លាំង​ដែល​បាន​ដឹង​ថាការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ជំនាន់​ក្រោយកម្ពុជា​មាន​ការ​រីក​ចម្រើន​យ៉ាង​រលូន»។

លោកបន្ថែមថា៖ «បដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់សាស្ត្រាចារ្យ អាំង ជូលាន និងមិត្តភាពយូរអង្វែងជាមួយអ្នកស្រាវជ្រាវនិងអ្នកពាក់ព័ន្ធក្នុងវិស័យបេតិកភណ្ឌនៅក្នុងប្រទេសជប៉ុន នឹងមិនត្រឹមតែពង្រឹងទំនាក់ទំនងរវាងប្រទេសជប៉ុន និងប្រទេស កម្ពុជាក្នុងវិស័យបេតិកភណ្ឌប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនងទ្វេភាគីទាំងមូលផងដែរ»។

Awarding Ceremony for Dr. Ang Choulean the Recipient of the 2022 Spring Conferment of Decorationលោកបណ្ឌិត អាំង ជូលាន បានប្រាប់ឱ្យដឹងថា គ្រឿងឥស្សរយសដែលរដ្ឋាភិបាលជប៉ុនបានផ្តល់ឱ្យគាត់ គឺនាំមកនូវក្តីរំភើបជាពន់ពក ព្រោះលោកចាត់ទុកថាជាកិត្តិយសមួយធំធេងណាស់។ លោកថានេះជាលើកទីពីរដែលទទួលកិត្តិយសខ្ពង់ខ្ពស់ពីប្រទេសជប៉ុនដោយលើកទីមួយលោកទទួលបានៅឆ្នាំ២០១១​ ដែលជារង្វាន់ Grand Prize នៅទីក្រុង Fukuoka នរណាម្នាក់ជារៀងរាល់ឆ្នាំមិនថាអ្នកនោះមានជាតិសាសន៍អ្វីនោះទេ។

រង្វាន់ក្រុង Fukuoka និងឥស្សរយសរដ្ឋាភិបាលពីជប៉ុនថ្ងៃនេះ សុទ្ធសឹងជាការលើកទឹកចិត្តដោយមានការទទួលស្គាល់លើការងារផ្សេងៗ ធ្វើឡើងក្នុងវិស័យសិក្សាស្រាវជ្រាវ និងវិស័យវប្បធម៌ លើសពីការសម្លឹងឃើញតែប្រយោជន៍ផ្ទាល់ខ្លួន គឺថាជាប្រយោជន៍សាធារណ៍ទូទៅ។

លោកបណ្ឌិត អាំង ជូលានថា៖ «ត្រង់នេះខ្ញុំសូមបញ្ជាក់បន្តិច! អ្វីមួយដែលមើលតែមួយភ្លែតទៅហាក់ដូចជាលទ្ធផលឬជោគជ័យនៃមនុស្សម្នាក់ តាមពិតទៅ ច្រើនតែជាលទ្ធផលដែលកើតឡើងដោយមានសហការណ៍ ឬក៏មានការជ្រោមជ្រែងពីគេឯងច្រើនគ្នា ពីមិត្តភក្តិ ពីសហសេវិក។ ក្នុងករណីខ្ញុំផ្ទាល់ ខ្ញុំតែងតែប្រាស្រ័យការងារជាមួយគេឯងនិងមិត្តភក្តិឯទៀតជាខ្មែរក្តី ជាបរទេសក្តី។ ក្នុងន័យន័យនេះ ខ្ញុំសូមឱ្យអ្នកទាំងនោះទទួលអំណរគុណដ៏ជ្រាលជ្រៅអំពីខ្ញុំ»៕

រូបភាពដោយ៖ ទុយ អេងលី (សាគូរ៉ា)

Awarding Ceremony for Dr. Ang Choulean the Recipient of the 2022 Spring Conferment of DecorationAwarding Ceremony for Dr. Ang Choulean the Recipient of the 2022 Spring Conferment of DecorationAwarding Ceremony for Dr. Ang Choulean the Recipient of the 2022 Spring Conferment of Decoration