ក្រុមហ៊ុន Visa បង្ហាញពីកំណើននៃចំណាប់អារម្មណ៍លើជម្រើសទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ

Visa ដែលជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ថ្ងៃនេះបានធ្វើការផ្សព្វផ្សាយនូវការសិក្សាចុងក្រោយ របស់ខ្លួន លើប្រធានបទស្តីពីឥរិយាបថទូទាត់ប្រាក់របស់អតិថិជន ដែលបានបង្ហាញថា អ្នកប្រើប្រាស់នៅកម្ពុជាកំពុងទទួលយកវិធីសាស្ដ្រ  ទូទាត់តាមរយៈប្រព័ន្ធឌីជីថល ខណៈដែលការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តប្រើប្រាស់ជាទូទៅនៅទូរទាំងប្រទេស។

Interest in cashless payment options among Cambodians grows in post-COVID environment while cash use still popular habit: Visa Study.ភ្នំពេញ៖ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល​ឈានមុខគេបាន​ចេញផ្សាយការសិក្សារចុងក្រោយ​របស់​ខ្លួន ដែលបានបញ្ជាក់ថាប្រជាជនកម្ពុជាកំពុងទទួលយកទម្រង់ថ្មីលើការទូទាត់ដែលមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ ខណៈពេលដែលជម្រើសការប្រើប្រាស់ក្រដាសប្រាក់នៅតែបន្ត។

បន្ទាប់ពីបានធ្លាក់ចុះមកនៅប្រមាណត្រឹម ៦៤% នៅឆ្នាំ២០២១ ការចូលរួមស្ទង់មតិក្នុងឆ្នាំ២០២២ បានបញ្ជាក់ថា ៨៦% នៃអ្នកប្រើប្រាស់បានប្រើសាច់ប្រាក់សុទ្ធជាជម្រើសក្នុងការទូទាត់ដែលទិន្នន័យនេះ គឺជាភាគរយដូចគ្នាទៅនឹងឆ្នាំ២០២០ ដូច្នោះដែរ។  តាមរយៈចម្លើយរបស់អ្នកចូលរួមស្ទង់មតិដដែលនោះ ប្រមាណ ៦៥% បាននិយាយថាការទូទាត់តាមរយៈសាច់ប្រាក់សុទ្ធនៅតែជាវិធីសាស្ត្រទូទាត់ដ៍ពេញនិយមសម្រាប់ពួកគេ បន្ទាប់មកគឺការទូទាត់តាមរយៈការស្កេន QR កូដ ដែលមានប្រមាណ ២១%។ ការត្រឡប់មកវិញនៃការប្រើសាច់ប្រាក់សុទ្ធសម្រាប់ជាវិធីសាស្ត្រនៃការទូទាត់ ក្រោយពីការរីករាលដាលនៃជំងឺកូវីដ១៩ អាចបណ្តាលមកពីការថមថយភាពភ័យខ្លាចនៃការឆ្លងមេរោគតាមរយៈការប៉ះពាល់វិក្កយប័ត្រដោយផ្ទាល់ ហើយការប្រើប្រាស់សាច់ប្រាក់សុទ្ធនៅតែជាសសរស្តម្ភក្នុងវិស័យប្រព័ន្ធទូទាត់នៅក្នុងប្រទេសកម្ពុជា។

Interest in cashless payment options among Cambodians grows in post-COVID environment while cash use still popular habit: Visa Study.អ្នកស្រី Ivana Tranchini  នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «វាពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់តាមរយៈរបាយការណ៍អ្នកចូលរួមឆ្លើយតបនៅក្នុងចំណោមក្រុមដែលយើងបានស្ទង់មតិបានបង្ហាញថា ក្រុមគោលដៅជំនាន់ Z គឺជាអ្នកដែលមានចំណូលចិត្តខ្ពស់បំផុតក្នុងការប្រើប្រាស់សាច់ប្រាក់សុទ្ធ»។ 

អ្នកស្រីបន្តទៀតថា៖ «ភាពធន់នៃការប្រើប្រាស់សាច់ប្រាក់សុទ្ធក្នុងចំណោមយុវជន និងការយល់ខុសដែលបានចាត់ទុកការប្រើប្រាស់សាច់ប្រាក់សុទ្ធជាជម្រើសមានសុវត្ថិភាព ដូចទម្រង់ទូទាត់ប្រាក់តាមរយៈការស្តេន QR កូដនេះហាក់ដូចជាឡើង ចំពេលដែលមានកិច្ចសហការក្នុងភាពជាដៃគូរបស់ក្រុមហ៊ុន Visa ជាមួយដៃគូអាជីវកម្មកម្ពុជានាពេលថ្មីៗ នេះ ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ»។

ស្របពេលជាមួយគ្នានេះដែរ ការទូទាត់តាមរយៈការស្កេន QR កូដក៏មានការកើនឡើងផងដែរ។ ប្រមាណ ៦៨% នៃអ្នកប្រើប្រាស់ដែលបានចូលរួមស្ទង់មតិ បាននិយាយថាពួកគេបានប្រើប្រាស់ការទូទាត់តាមរយៈការស្កេន QR កូដ​ ដែលនេះបានបង្ហាញពីកំណើនប្រមាណ ៣៦% ធៀបទៅនឹងឆ្នាំ២០២១ និង ១២% ធៀបទៅនឹងឆ្នាំ២០២០។ ប្រជាជនកម្ពុជាបានប្រើប្រាស់ទម្រង់ទូទាត់ប្រាក់តាមរយៈការស្កេន QR កូដសម្រាប់ការទិញទំនិញញឹកញ៉ាប់ក្នុងនោះ ៦៨% បានអះអាងថាពួកគេប្រើមួយដង រឺច្រើនដងក្នុងមួយសប្តាហ៍ដែលទិន្នន័យនេះបើយើងប្រៀបធៀបឆ្នាំ២០២០​​ (មាន៤៩%) វាមានការកើនឡើង ។

Interest in cashless payment options among Cambodians grows in post-COVID environment while cash use still popular habit: Visa Study.អ្នកប្រើប្រាស់ប្រមាណ៩០% ដែលបានឆ្លើយតបការស្ទាបស្ទង់មតិ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការទូទាត់តាមរយៈការស្កេន QR កូដ និងការទូទាត់ដោយប្រើកាតដែលមានផ្ទុកបច្ចេកវិទ្យា contactless មានការកើនឡើងចំនួន ៥៨% ធៀបនឹងឆ្នាំ២០២១ ដែលមានត្រឹម ៤២% ប៉ុណ្ណោះ។ ការកើនឡើងនេះបង្ហាញអោយឃើញពីអត្ថប្រយោជន៍នៃការប្រើប្រាស់វិធីសាស្ត្រទូទាត់តាមរយៈឌីជីថលដំបូងបង្អស់បានក្លាយជាទម្រង់អចិន្ត្រៃមួយក្នុងទម្លាប់របស់ប្រជាជនកម្ពុជាសម្រាប់ការទិញទំនិញរួចទៅហើយ។

ជាការពិតណាស់ អ្នកប្រើប្រាស់ជាច្រើនបាននិយាយថាប្រទេសរបស់យើងនឹងអាចប្រែក្លាយទៅជាសង្គមមិនប្រើប្រាស់សាច់ប្រាក់សុទ្ធនៅក្នុងទសវត្សរ៍នេះ។ នេះបើយោងតាមការឆ្លើយតបរបស់អ្នកចូលរួមស្ទង់មតិប្រមាណ ៤៦​% បានអះអាង ថាពួកគេរំពឹងទុកថាប្រទេសកម្ពុជាអាចនឹងក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចមិនប្រើប្រាស់ក្រដាសប្រាក់យ៉ាងយូរបំផុតនៅឆ្នាំ២០៣០។​ ប្រជាជនកម្ពុជាកាន់តែច្រើនបានចាប់ផ្ដើមទទួលយកបទពិសោធន៍មិនប្រើប្រាស់សាច់ប្រាក់សុទ្ធ។ អ្នកចូលរួមស្ទង់មតិប្រម្រាណ ៣២% នៅក្នុងឆ្នាំ២០២២  បានបញ្ជាក់ថាពួកគេព្យាយាមមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ ដែលចំនួននេះមានការកើនឡើងលើសពីឆ្នាំ២០២១ ប្រមាណ ២០% ហើយក្នុងចំណោម ៥២% នោះ ពួកគេអាចពឹងផ្អែកលើ ជម្រើសនៃការទូទាត់ប្រាក់ដោយ​មិនប្រើសាច់ប្រាក់សុទ្ធបានរហូតដល់ទៅមួយសប្តាហ៍។

តាមរយៈការសិក្សាក៏បានបង្ហាញពីតួនាទីយ៉ាងសំខាន់របស់អាជីវកម្មខ្នាតតូច និងមធ្យមក្នុងការធ្វើឌីជីថលនីយកម្មក្នុងសង្គមកម្ពុជាផងដែរ។ អ្នកឆ្លើយតបការស្ទង់មតិប្រមាណ ៧៦% បាននិយាយថាពួកគេទិញទំនិញនៅហាងលក់រាយខ្នាតតូច និងមធ្យមយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ហើយ ៦៦% ទូទាត់ជាសាច់ប្រាក់សុទ្ធខណៈ ១១% ទូទាត់តាមរយៈការស្កេន QR កូដ។ ទិន្នន័យនេះបង្ហាញពីឱកាសដ៏ធំសម្រាប់ការអភិវឌ្ឍនៃជម្រើសការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធនៅក្នុងវិស័យអាជីវកម្មខ្នាតតូច និងមធ្យម។

Interest in cashless payment options among Cambodians grows in post-COVID environment while cash use still popular habit: Visa Study.អ្នកស្រី Ivana Tranchini  បានមានប្រសាសន៍បន្ថែមទៀតថា៖ «លើសពីនេះទៅទៀតរាជរដ្ឋាភិបាលកម្ពុជាបាន យកចិត្តទុកដាក់យ៉ាងខ្លាំងលើការធ្វើឌីជីថលនីយកម្មរបស់អាជីវកម្មខ្នាតតូច និងមធ្យម ហើយក្រុមហ៊ុន Visa បានគាំទ្រការជម្រុញមួយនេះតាមរយៈសកម្មភាពក្នុងភាពជាដៃគូជាមួយនឹងអង្គការមូលនិធិអាស៊ី និងក្រសួងកិច្ចការនារីក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តី និងស្ត្រីជាសហគ្រិន។ ក្រុមហ៊ុន Visa ក៍បានចូលរួមផងដែរ ក្នុងការធ្វើឌីជី ថលនីយកម្មរបស់អាជីវកម្មខ្នាតតូច និងមធ្យមដើម្បីលើកកម្ពស់ការប្រើប្រាស់វេទិកាពាណិជ្ជកម្មឌីជីថលមានដូចជាសេវាកម្មដឹកជញ្ជូន និងកម្មវិធីជិះរឺម៉ក ride-hailing apps  ជាដើម»។

ផលប៉ះទង្គិចនៃការរីករាលដាលជំងឺកូវីដ-១៩ ក៏ត្រូវបានរកឃើញផងដែរតាមរយៈរបាយការណ៍នៃការសិក្សាមួយនេះ ដូចជាការប្រើប្រាស់សេវាកម្មដឹកជញ្ជូនទំនិញដល់គេហដ្ឋានជាដើម។​ ៥២% នៃអ្នកប្រើប្រាស់ដែលបានចូលរួមស្ទង់មតិបាននិយាយថា បច្ចុប្បន្នពួកគេប្រើប្រាស់សេវាដឹកជញ្ជូនដល់ផ្ទះហើយ ៣៧% បាននិយាយថាពួកគេបានប្រើវាជាលើកដំបូងក្នុងអំឡុងពេលមានជំងឺរាតត្បាត។ ហើយអ្នកដែលប្រើប្រាស់ការដឹកជញ្ជូនដល់គេហដ្ឋានក៏បានបញ្ជាក់ថា ពួកគេមានគម្រោងប្រើប្រាស់វាញឹកញាប់ជាងមុននៅក្នុងប៉ុន្មានខែខាងមុខនេះ។

អ្នកស្រី Ivana Tranchini បានបញ្ជាក់ទៀតថា៖ «សម្រាប់ក្រុមហ៊ុន Visa យើងកំពុងស្ថិតនៅក្នុងតួនាទីមួយយ៉ាងប្រសើរ ក្នុងការគាំទ្រដៃគូអាជីវកម្មក្នុងស្រុក តាមរយៈការបញ្ជ្រាបការយល់ដឹងនូវទីផ្សាប្រភេទនេះ ក្នុងពេលជាមួយគ្នាដែរ យើងក៏បានផ្តល់ជូនប្រជាជនកម្ពុជានូវបណ្តាញនៃប្រព័ន្ធទូទាត់ប្រាក់មួយដែលភាពងាយស្រួល គួរឱ្យទុកចិត្តបាន និងមានសុវត្ថិភាពខ្ពស់ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាជីវករ និង​សេដ្ឋកិច្ចមានការរីកចម្រើន»។

នៅពេលដែលវិធានការរឹតត្បិតពីជំងឺកូវីដ-១៩ ត្រូវបានដកចេញប្រជាជនកម្ពុជាភាគច្រើនមានបំណងធ្វើដំណើរកម្សាន្ត ហើយមួយភាគបួននៃអ្នកចូលរួមការឆ្លើយតបក្នុងការស្ទង់មតិបាននិយាយថា ពួកគេបានចាប់ផ្តើមដំណើរកម្សាន្តនៅក្នុងឆ្នាំ២០២២ ហើយការធ្វើដំណើរកម្សាន្តភាគច្រើន គឺនៅក្នុងស្រុកខណៈដែលមួយភាគបីទៀតមានបំណងចង់ធ្វើដំណើរកម្សាន្តក្នុងអំឡុងពេល ១២ ខែខាងមុខ មិនថាក្នុងស្រុក ឬក្រៅប្រទេសនោះឡើយ។

Interest in cashless payment options among Cambodians grows in post-COVID environment while cash use still popular habit: Visa Study.ប្រជាជនកម្ពុជាក៏កំពុងប្រើប្រាស់វិធីសាស្ត្រថ្មីៗ ដើម្បីទូទាត់ប្រាក់អំឡុងពេលធ្វើដំណើរកម្សាន្តទាំងនោះផងដែរ នេះបើតាមការបញ្ជាក់របស់អ្នកស្ទង់មតិការធ្វើដំណើរកម្សាន្តត្រូវបានចាត់ក្នុងចំណាត់ថ្នាក់កំពូលសម្រាប់ការប្រើប្រាស់គម្រោង ទិញឥលូវនេះទូទាត់នៅពេលក្រោយ (Buy Now, Pay Later – BNPL)។

«ប្រជាជនកម្ពុជាកំពុងប្រើប្រាស់វិធីសាស្ត្រគ្រប់គ្រងលុយក្នុងទម្រង់បែបថ្មី ដូចជា BNPL (Buy Now, Pay Later -​ ទិញឥលូវនេះ ទូទាត់នៅពេលក្រោយ) និងប្រើប្រាស់កាតឥណទាន ហើយក៍ចាប់ផ្តើមគិតគូរពីអនាគតតាមរយៈការទទួលយកសេវាកម្មធានារ៉ាប់រងជាដើម”។ នេះបើតាមការបញ្ជាក់បន្ថែមរបស់អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា។

អ្នកស្រី បន្ថែមទៀតថា៖ «ធនាគារ គួរតែគិតគូអំពីតម្រូវការទាំងនោះ ព្រមទាំងនាំយកការដាក់បញ្ចូលនូវផលិតផលទាំងនោះ ទៅក្នុងមុខងារធនាគារចល័តរបស់ខ្លួន ដើម្បីអាចជួយគាំទ្រដល់អតិថិជន ក្នុងការរក្សាបាននូវទំលាប់ដ៍ល្អទាំងនេះ»។

ការសិក្សាស្តីពីឥរិយាបថទូទាត់ប្រាក់របស់អ្នកប្រើប្រាស់ Visa កាត  ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន CLEAR ប្រព្រឹត្តទៅចាប់ពីខែកញ្ញា រហូតដល់ខែតុលា ឆ្នាំ២០២២ នឹងបានធ្វើការស្ទង់មតិក្នុងចំណោមអ្នកប្រើប្រាស់ ៦៥៥០នាក់នៅក្នុងប្រទេសសិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ វៀតណាម និងកម្ពុជា។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងតាមរយៈ អនឡាញជាមួយអ្នកប្រើប្រាស់កម្ពុជាចំនួន ៥០០នាក់ រួមមានទាំងអ្នកធ្វើការពេញម៉ោង ក្រៅម៉ោង និងប្រជាជនទូទៅ ចម្រុះទាំងអាយុ និងភេទ ដើម្បីកំណត់យកតំណាងនៃរបាយការណ៍ទំាងមូល៕

រូបភាពដោយ៖​ សហការី

Interest in cashless payment options among Cambodians grows in post-COVID environment while cash use still popular habit: Visa Study.