ស្ថានទូតអាមេរិកផលិតវីដេអូចូលឆ្នាំខ្មែរបង្ហាញពីភាពឧស្សាហ៍ព្យាយាមរបស់ប្រជាជនកម្ពុជា

ភ្នំពេញ​៖ ស្ថានទូតអាមេរិកនៅភ្នំពេញ សូមប្រសិទ្ធពរជ័យមង្គលដល់ប្រជាជន​ខ្មែរទាំងអស់ក្នុងពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិ!  ដើម្បីអបអរដល់ពិធីបុណ្យនេះ ស្ថានទូតមានក្តីសោមនស្សក្នុងការចេញផ្សាយ និង​ចែករំលែកនូវវីដេអូនាឱកាសឆ្នាំថ្មីនេះ ក្នុងការអបអរផ្តល់តម្លៃដល់បងប្អូនជាកម្មករ និងកសិករ ការប្រមូលផល និងរដូវកាលនៃការជួបជុំ និងទទួលពរជ័យ ។

វីដេអូបុណ្យចូលឆ្នាំខ្មែរ២០២៣ មានការចូលរួមពីលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ​មន្ត្រី បុគ្គលិកស្ថានទូតដែលរៀបរាប់ពីការផ្លាស់វេនឆ្នាំចាស់ចូលឆ្នាំថ្មីការដាក់ខ្លួន និង​ការគោរពផ្តល់តម្លៃជាប្រចាំចំពោះប្រជាជនខ្មែរដែលមានភាពឧស្សាហ៍ព្យាយាម។

The U.S. Embassy Khmer New Year Video Celebrates Hardworking Cambodians.ក្នុងវីដេអូមានវត្តមានលោកឯកអគ្គរដ្ឋទូត Murphy ស្វែងយល់ពីការផ្លាស់វេនចូលឆ្នាំថោះ បញ្ចស័ក និងរឿងព្រេងនិទានដែលបង្ហាញពីភាពឆ្លាតវៃរបស់សត្វទន្សាយ។ លោកឯកអគ្គរដ្ឋទូតបានបង្ហាញនូវការកោតសរសើរពីភាពឆ្លាតវៃរបស់កម្មករ កសិករខ្មែរ ហើយលោក និងសហការីដែលកើតឆ្នាំថោះដទៃទៀតទទួលនូវការសាកល្បងធ្វើការងារមួយចំនួនរបស់ប្រជាជនកម្ពុជាដែលធ្វើជាប្រចាំថ្ងៃ។ បន្ទាប់ពីសាកល្បងការងារទាំងនោះទន្សាយអាចមិនមានភាពវៃឆ្លាតលើគ្រប់ការងារនោះឡើយ ប៉ុន្តែពួកគេបានត្រៀមខ្លួនចូលរួមជាមួយប្រជាជន​កម្ពុជាក្នុងការប្រារព្ធអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

The U.S. Embassy Khmer New Year Video Celebrates Hardworking Cambodians.វីដេអូនេះត្រូវបាន​ផលិតឡើងក្រោមភាពជាដៃគូជាមួយក្រុមការងារ Chef Nak និងប្រើប្រាស់បទចម្រៀងរបស់សិល្បករ លោក ម៉ម ពេជ្ជរិទ្ធ ជាអតីតអ្នកចូលរួមកម្មវិធីអ្នកទស្សនកិច្ចក្នុងភាពជាអ្នកដឹកនាំអន្តរជាតិ (IVLP) របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក៕

រូបថតដោយ៖ សហការី

The U.S. Embassy Khmer New Year Video Celebrates Hardworking Cambodians.The U.S. Embassy Khmer New Year Video Celebrates Hardworking Cambodians.