សមាគមធនាគារនៅកម្ពុជា និងអង្គការ SPTF ចុះ MOU ស្តីពីការកម្ពស់ការផ្តល់ហិរញ្ញប្បទាន

ភ្នំពេញ៖ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ សមាគមធនាគារនៅកម្ពុជា និងអង្គការ Social Performance Task Force (SPTF) បានចុះអនុស្សរណៈ យោគយល់គ្នាជាដៃគូយុទ្ធសាស្រ្តក្នុងគោលបំណងពង្រឹង និងលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា។

អនុស្សរណៈយោគយល់គ្នានេះនឹងផ្តល់នូវក្របខ័ណ្ឌមួយក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរដើម្បីពង្រឹងនូវការអនុវត្តប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវរាប់ចាប់ពីទស្សនវិស័យនៃការគ្រប់គ្រងហានិភ័យក្នុងការជំរុញកំណើនប្រកបដោយការទទួលខុសត្រូវធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពហិរញ្ញវត្ថុ និងការលើកកម្ពស់កិច្ចការពារអតិថិជននៅកម្ពុជា។

THE ABC AND THE SPTF COLLABORATE TO PROMOTE RESPONSIBLE INCLUSIVE FINANCE PRACTICES IN CAMBODIA'S FINANCIAL SECTORសមាគមធនាគារនៅកម្ពុជា (ABC) និង SPTF ព្រមព្រៀងសហការទៅលើកិច្ចការមួយចំនួនរួមមាន ការគាំទ្រសមាជិកគ្រឹះស្ថានធនាគារក្នុងការអនុវត្តឱ្យបានជោគជ័យនូវក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ការគាំទ្រសមាជិកក្នុងការវាយតម្លៃទៅលើអនុលោមភាពនៃការអនុវត្តក្រមប្រតិបត្តិ កំណត់ផ្នែកឬវិស័យដែលត្រូវធ្វើឱ្យប្រសើរឡើង ដែលមាន ចែងក្នុងក្រមត្រួតពិនិត្យពីការអនុវត្ត និងបញ្ហាប្រឈមចំពោះការអនុវត្តក្រមប្រតិបត្តិនៅក្នុងប្រព័ន្ធធនាគារដោយប្រើប្រាស់ក្រមប្រតិបត្តិ និងស្តង់ដារនៃកិច្ចការពារអតិថិជនក្នុងការវាស់វែងពីការអនុវត្តក្រមប្រតិបត្តិកសាងសមត្ថភាពសមាជិកក្នុងការអនុវត្តកិច្ចការពារអតិថិជននៅក្នុងក្រមប្រតិបត្តិ។ ទន្ទឹមនេះសមាជិកនៃសមាគមធនាគារក៏បានប្តេជ្ញាចិត្តផងដែរ ក្នុងការលើកកម្ពស់នូវចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជា និងធ្វើឱប្រសើរឡើងនូវយន្តការនៃការការពារអតិថិជនរបស់ពួកគេ។

THE ABC AND THE SPTF COLLABORATE TO PROMOTE RESPONSIBLE INCLUSIVE FINANCE PRACTICES IN CAMBODIA'S FINANCIAL SECTORលោក Raymond Sia ប្រធានសមាគមធនាគារនៅកម្ពុជាបានមានប្រសាសន៍ថា៖ «សេវា និងផលិតផលធនាគារត្រូវបានបង្កើតឡើងផ្សារភ្ជាប់នឹងការសាងទំនុកចិត្ត និងភាពជឿជាក់ជាមួយនឹងអតិថិជន ការការពារអតិថិជន គឺជារឿងចាំបាច់សម្រាប់សេវាធនាគារ។ អនុស្សរណៈយោគយល់គ្នាជាមួយ SPTF នឹងចូលរួមចំណែកលើកកម្ពស់កិច្ចការពារអតិថិជននៅកម្ពុជា និងពង្រឹងបន្ថែមនូវភាពខ្លាំង រឹងមាំ កេរ្ត៍ឈ្មោះ នៃឧស្សាហកម្មធនាគារ»។

លោកបានបន្ថែមថា៖ «យើងអំពាវនាវសមាជិករបស់យើងទាំងអស់អនុវត្តនូវគោលការណ៍នៃក្រមប្រតិបត្តិ និងដាក់បញ្ជូលក្រមនេះទៅក្នុងនីតិវិធី និងគោលនយោបាយរបស់ពួកគេ»។

THE ABC AND THE SPTF COLLABORATE TO PROMOTE RESPONSIBLE INCLUSIVE FINANCE PRACTICES IN CAMBODIA'S FINANCIAL SECTORលោក Nitin  Madan នាយកផ្នែកបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវប្រចាំអាស៊ីអាគ្នេយ៍នៃអង្គការ SPTF មានប្រសាសន៍ថា៖ «យើងពិតជារីករាយដើម្បីផ្សារភ្ជាប់នូវទំនាក់ទំនងជាមួយសមាគមធនាគារនៅកម្ពុជា (ABC) ។ ការងាររបស់យើងជាមួយសមាគមធនាគារនៅកម្ពុជានឹងរួមបញ្ជូលនូវការរៀបចំសិក្ខាសាលាកសាងសមត្ថភាពមួយចំនួនលើអភិបាលកិច្ច និងកិច្ចការមួយចំនួនទៀតក្នុងការពង្រឹងនូវកិច្ចការពារអតិថិជននៅក្នុងវិស័យធនាគារនៅកម្ពុជា។ បន្ថែមលើនេះ ខ្ញុំក៏សូមអរគុណដល់រដ្ឋាភិបាលប្រទេសឡុចហ្សំបួរតាមរយៈក្រសួងការបរទេសអឺរ៉ុប ដែលផ្តល់មូលនិធិដល់ RIFF-SEA និងផ្តល់ការគាំទ្រដល់ការងាររបស់យើងនៅកម្ពុជា ដើម្បីបង្កើតនូវផលប៉ះពាលជាវិជ្ជមាន»។

THE ABC AND THE SPTF COLLABORATE TO PROMOTE RESPONSIBLE INCLUSIVE FINANCE PRACTICES IN CAMBODIA'S FINANCIAL SECTORនៅក្នុងសុន្ទរកថាអបអរសាទរលោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ថា៖ «អនុស្សរណៈយោគយល់គ្នានេះនឹងជួយត្រួសត្រាយផ្លូវដើម្បីជំរុញ និងលើកកម្ពស់ការអនុវត្តក្រមប្រតិបត្តិសម្រាប់គ្រឹះ ស្ថានធនាគារ និងហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាពក្នុងការគោលដៅលើកម្ពស់កំណើនប្រកបដោយការទទួលខុសត្រូវធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពហិរញ្ញវត្ថុនិងបង្កើនកិច្ចការពារអតិថិជន»។

លោកបានបន្ថែមថា៖ «កិច្ចការពារអតិថិជន គឺជាកិច្ចការអាទិភាពដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីរក្សាបាននូវទំនុកចិត្តពីសាធារណជន និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងរក្សានូវស្ថិរភាពប្រព័នុ្ធធនាគារទាំងមូលផងដែរ»៕

រូបភាពដោយ៖ សហការី

THE ABC AND THE SPTF COLLABORATE TO PROMOTE RESPONSIBLE INCLUSIVE FINANCE PRACTICES IN CAMBODIA'S FINANCIAL SECTORTHE ABC AND THE SPTF COLLABORATE TO PROMOTE RESPONSIBLE INCLUSIVE FINANCE PRACTICES IN CAMBODIA'S FINANCIAL SECTOR