ពិធីប្រកាសជាផ្លូវការនូវយុទ្ធនាការ «តោះនិយាយពីការទុកដាក់សំរាម»

ភ្នំពេញ៖ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ស្ថានទូតសហរដ្ឋអាមេរិក សហការជាមួយដៃគូអភិរក្សទូទាំងប្រទេសកម្ពុជា បានប្រកាសជាផ្លូវការនូវយុទ្ធនាការ «តោះនិយាយពី ការទុកដាក់សំរាម»។ យុទ្ធនាការនេះគាំទ្រដោយទីភ្នាក់ងារសហរដ្ឋ អាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ក្នុងគោលបំណងលើកទឹកចិត្តប្រជាជនកម្ពុជាឱ្យបញ្ឈប់ការចោលសំរាម មិនត្រឹមត្រូវ បញ្ឈប់ការដុតសំណល់ប្លាស្ទិក និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។

U.S. Embassy Launches “Talk to Stop Littering” Campaign in Collaboration with Conservation Partners in Cambodiaគម្រោងអនាគតបៃតង USAID បានដឹកនាំយុទ្ធនាការ «តោះនិយាយពី ការទុកដាក់សំរាម» ដោយលើកទឹកចិត្តប្រជា ជនកម្ពុជាឱ្យផ្លាស់ប្តូរឥរិយាបថ និងសកម្មភាពឆ្ពោះទៅរកក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ យុទ្ធនាការនេះនឹង ចែកចាយខ្លឹមសារ និងសារគន្លឹះតាមរយៈប្រព័ន្ធអនឡាញ និងផ្តល់ព័ត៌មានវិទ្យាសាស្ត្រស្តីពីផលប៉ះពាល់នៃការចោលសំរាម ក៏ដូចជាផ្តល់ជូននូវវិធីសាស្រ្តក្នុងការគ្រប់គ្រងសំរាមនិងសំណល់។ យុទ្ធនាការសហការយ៉ាងជិតស្និទ្ធជាមួយយុវជនដែលជា «យុវជនបៃតងឆ្នើម» ដើម្បីធ្វើជាគំរូក្នុងការផ្លាស់ប្តូរឥរិយាបថ និងការអនុវត្តប្រកបដោយជោគជ័យ។

U.S. Embassy Launches “Talk to Stop Littering” Campaign in Collaboration with Conservation Partners in Cambodiaលោកស្រី Hanh Nguyen នាយិកាស្តីទី ទីភ្នាក់ងារជំនួយអាមេរិក USAID បានលើកឡើងថា៖ «រយៈពេលជាង ១០ឆ្នាំមកនេះ ទីភ្នាក់ងារជំនួយអាមេរិក USAID បានចូលរួមជាថរិកា ១០០លានដុល្លាអាមេរិកក្នុងការអភិរក្ស​ ការពារបរិស្ថាន និងធនធានធម្មជាតិរបស់ប្រទេសកម្ពុជា។ យើងមានសេចក្តីរីករាយក្នុងការពង្រីកវិសាលភាពការងាររបស់យើង​ ដើម្បីដោះស្រាយបញ្ហាសំរាម។ ការចោលសំរាមមិនត្រឹមត្រូវ គឺជាបញ្ហាដែលកើតមានគ្រប់ទីកន្លែងរាប់ទាំងនៅសហរដ្ឋ អាមេរិកផងដែរ។ យើងបានចំណាយថវិកាប្រហែល ១១.៥ ពាន់លានដុល្លាអាមេរិកក្នុងមួយឆ្នាំក្នុងការសម្អាតសំរាម។ បន្ថែមពីលើការចំណាយក្នុងការប្រមូលសម្អាតសំរាម សំរាមក៏ប៉ះពាល់ដល់បរិស្ថាន តម្លៃអចលនទ្រព្យ សុខភាពមនុស្ស និង សកម្មភាពសេដ្ឋកិច្ចផ្សេងទៀតផងដែរ»។

លោកស្រីបានបន្ថែមទៀតថា៖ «បុគ្គលគ្រប់រូបមានតួនាទីសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីការទុកដាក់សំរាមមិនបានត្រឹមត្រូវ។ ខ្ញុំលើកទឹកចិត្តប្រជាជនកម្ពុជាទាំងអស់ ឱ្យនិយាយជាមួយមិត្តភក្តិ និងសមាជិកគ្រួសាររបស់ខ្លួន និងធ្វើជាគំរូក្នុងការកាត់បន្ថយចំនួនសំរាមដែលយើងបង្កើត»។

U.S. Embassy Launches “Talk to Stop Littering” Campaign in Collaboration with Conservation Partners in Cambodiaឯកឧត្តម គិត ច័ន្ទគ្រឹស្នា ទីប្រឹក្សាឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា៖ «ប្រជាជនកម្ពុជាគ្រប់ៗ រូប មានភារកិច្ចរួមមួយក្នុងគាំពារបរិស្ថានដើម្បីការរស់នៅស្អាត ភូមិឋានស្អាតសោភ័ណភាពទីក្រុង និងសុខភាពយើងទាំងអស់គ្នា។ ក្រសួងបរិសា្ថនអំពាវនាវឱ្យប្រជាជនទាំងអស់បញ្ឈប់ការចោលសំរាមដោយមិនត្រឹមត្រូវ។ យើងទទូចឱ្យប្រជាជនកម្ពុជាទូទាំងប្រទេសទុកដាក់ និងបែងចែកសំរាមឱ្យបានត្រឹមត្រូវក្នុងធុងសំរាម និងចូលរួមក្នុងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយ និងវិធានការគ្រប់គ្រងសំរាមឱ្យមានប្រសិទ្ធិភាពដើម្បីសម្រេចគោលដៅកម្ពុជាគ្មានសំរាម»។

U.S. Embassy Launches “Talk to Stop Littering” Campaign in Collaboration with Conservation Partners in Cambodiaឯកឧត្តម គឹម សេត អគ្គនាយកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ បានមានប្រសាសន៍ ថា៖ «កម្មវិធីដែលរៀបចំដោយក្រុមការងារគម្រោងអនាគតបៃតងកម្ពុជា USAID​ និងក្រុមយុវជនស័្មគ្រចិត្តបៃតង នៅល្ងាចនេះ គឺបានផ្សារភ្ជាប់ទៅនឹងកម្មវិធីបង្កើនចំណេះដឹងសាធារណៈ តាមរយៈការតាំងពិព័រពណ៍បញ្ចំងវីដេអូអំពីយុទ្ធនាការ ការសម្តែងមានដូចជា ការច្រៀង ការសម្តែងចម្រៀងជាក្រុម ការសម្តែងល្ខោនយី​កេ ជាដើម សុទ្ធតែជាសកម្មភាពផ្សារភា្ជប់នឹងការលើកកម្ពស់អនាម័យបរិសា្ថន ដែលមិនគ្រាន់​តែជាសកម្មភាពទស្ស​នា និងកំសាន្តសប្បាយប៉ុណ្ណោះទេ ប៉ុន្តែ វាជាសារមួយ​​​សម្រាប់​​​​បញ្ជ្រាប​ការ​យល់ដឹង​អំពីសារៈប្រយោ​ជន៍នៃការគ្រប់គ្រង និងការ​ទុកដាក់​សំណល់​ឱ្យបានត្រឹមត្រូវទៅដល់សាធារណៈ​ជនគ្រប់ស្រទាប់ និងបង្ហាញ​​​​​ដល់យុវជនទាំង​អស់ និងប្រជាពល​រដ្ឋទូទៅ អំពីការ​មិនបោះសំរាមសំណល់រឹងចោលផ្ដេស​ផ្ដាស ការញែកសំរាម ការកាត់​បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ការថែរក្សាបរិស្ថាន និងការធើ្វឱ្យទីក្រុងមានភាពបៃតង ស្រស់​ស្អាត និង​មានផាសុកភាពក្នុងការរស់នៅរបស់យើងគ្រប់គ្នា»។

U.S. Embassy Launches “Talk to Stop Littering” Campaign in Collaboration with Conservation Partners in Cambodiaដៃគូយុទ្ធនាការរួមមាន ក្រសួងបរិស្ថាន សាលារាជធានីភ្នំពេញ ក្រុមយុវជន ដៃគូអភិរក្ស និងវិស័យឯកជន។ អ្នកដឹកនាំឧស្សាហកម្មធំៗ ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់យុទ្ធនាការនេះ រួមមានក្រុមហ៊ុន HEINEKEN Cambodia, Coca-Cola Cambodia, Mekhala Radiant Communications, Unilever Cambodia, Nham24 និង សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា៕

រូបភាពដោយ៖ ទុយ អេងលី (សាគូរ៉ា)​​ | សហការី

U.S. Embassy Launches “Talk to Stop Littering” Campaign in Collaboration with Conservation Partners in CambodiaU.S. Embassy Launches “Talk to Stop Littering” Campaign in Collaboration with Conservation Partners in CambodiaU.S. Embassy Launches “Talk to Stop Littering” Campaign in Collaboration with Conservation Partners in CambodiaU.S. Embassy Launches “Talk to Stop Littering” Campaign in Collaboration with Conservation Partners in CambodiaU.S. Embassy Launches “Talk to Stop Littering” Campaign in Collaboration with Conservation Partners in Cambodia