ពិធីសម្ភោធខួបអនុស្សាវរីយ៍លើកទី៧០នៃមិត្តភាពរវាងកម្ពុជា និងជប៉ុន

ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាបានរៀបចំពិធីអបអរសាទរនៃការចាប់ផ្តើមខួបអនុស្សាវរីយ៍លើកទី៧០ នៃមិត្តភាពរវាងជប៉ុន ​និងកម្ពុជានាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នៅក្នុងនៅនិវេសនដ្ឋានឯកអគ្គរាជទូតជប៉ុន។

Inauguration of the 70th Anniversary of Friendship between Cambodia and Japanលោក តានិណៃ ម៉ីឈិតុម៉ុ ភារធារីស្ដីទីនៃស្ថានទូតជប៉ុនបានថ្លែងក្នុងឱកាសនេះថា ចាប់តាំងពីបង្កើតទំនាក់ទំនងការផ្លាស់ប្តូររវាងប្រទេសទាំងពីរបានបន្តឥតឈប់ឈរ ព្រះរាជទស្សនកិច្ចរបស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះបាទ នរោត្តម សីហនុ ក្នុងឋានៈជាភ្ញៀវរដ្ឋទៅកាន់ប្រទេសជប៉ុន សកម្មភាពរបស់ក្រុមអ្នកស្រាវជ្រាវ និងអ្នកស្ម័គ្រចិត្តជនជាតិជប៉ុននៅកម្ពុជា និងការទទួលសិស្សនិសិ្សតកម្ពុជាទៅសិក្សានៅប្រទេសជប៉ុនតាមរយៈអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនជាដើម។

Inauguration of the 70th Anniversary of Friendship between Cambodia and Japanបើទោះបីជាមានការផ្អាកជាបណ្តោះអាសន្នក្នុងរបបខ្មែរក្រហមក្តី ប៉ុន្តែប្រទេសជប៉ុនបានចូលរួមចំណែកក្នុងការកសាងសន្តិភាព និងការផ្សះផ្សាជាតិនៅកម្ពុជាចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៨០ តាមរយៈការខិតខំប្រឹងប្រែងផ្នែកការទូតឆ្ពោះទៅសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានបញ្ជូនបុគ្គលិករក្សាសិន្តិភាពចូលរួមបេសកកម្មរបស់អាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC) ដែលបានរួមចំណែកដល់ការស្តារប្រទេសកម្ពុជាឡើងវិញជាបន្តបន្ទាប់ តាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសកម្មភាពក្រុមហ៊ុន ឯកជន និង NGO ជាដើម។ ថ្មីៗនេះ ជាមួយនឹងកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាបាននិងកំពុងពង្រីកការផ្លាស់ប្តូរនៅក្នុងវិស័យផ្សេងៗ ហើយទំនាក់ទំនងប្រទេសទាំងពីរកាន់តស៊ីជម្រៅ។

Inauguration of the 70th Anniversary of Friendship between Cambodia and Japanលោក តានិណៃ ម៉ីឈិតុម៉ុ លើកឡើងថា៖ «ឆ្នាំមុន ឯកឧត្ដម គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន បានមកទស្សនកិច្ចនៅកម្ពុជាចំនួនពីរដង ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានធ្វើទស្សនកិច្ចនៅ ប្រទេសជប៉ុនចំនួនពីរលើកដោយកិច្ចប្រជុំកំពូលក៏បានធ្វើឡើងចំនួនបួនលើកផងដែរ កាលណ៍នេះអាចចាត់ទុកបានថាទំនាក់ទំនងជប៉ុន កម្ពុជាស្ថិតក្នុងកម្រិតល្អបំផុតក្នុងប្រវត្តិសាស្ត្រ»។

Inauguration of the 70th Anniversary of Friendship between Cambodia and Japanដោយសារឥទ្ធិពលនៃកូវីដ១៩ សកម្មភាពសេដ្ឋកិច្ច និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនត្រូវបាននៅទ្រឹងជាបណ្ដោះអាសន្ន ប៉ុន្តែឥឡូវកំពុងចាប់ផ្ដើមឡើងវិញ ហើយប្រទេសទាំងពីរក៏កំពុងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសហគមន៍អន្តរជាតិផងដែរ។ ឆ្នាំនេះនឹងក្លាយជាឆ្នាំដ៏ជោគជ័យសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរស្ថានទូតជប៉ុនមានបំណងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងប្រជាជនជាច្រើនទាំងក្នុងវិស័យសាធារណៈ និងឯកជន។

Inauguration of the 70th Anniversary of Friendship between Cambodia and Japanចំណែកឯអនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោកជំទាវ ជា គឹមថា ថ្លែងនៅក្នុងពិធីសម្ភោធខួបអនុស្សាវរីយ៍លើកទី៧០ នៃមិត្តភាពរវាងកម្ពុជា និងជប៉ុនថា ​ទិវាខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ហើយនេះក៏ជាមូលហេតុដែលយើងទាំងអស់គ្នាបានជួបគ្នាក្នុងពិធីសម្ភោធខួបអនុស្សាវរីយ៍លើកទី៧០ នៃមិត្តភាពរវាងកម្ពុជា និងជប៉ុននាពេលនេះ។

Inauguration of the 70th Anniversary of Friendship between Cambodia and Japanតំណាងឱ្យថ្នាក់ដឹកនាំប្រទេសកម្ពុជា លោកជំទាវបានធ្វើការផ្លាស់ប្ដូរលិខិតអបអរសាទររវាងសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងឯកឧត្តម គីស៊ីដា ហ៊្វីមីអូ និងលិខិតរវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន។

Inauguration of the 70th Anniversary of Friendship between Cambodia and Japanលោកជំទាវបន្ថែមថា ទំនាក់ទំនងកម្ពុជា ជប៉ុនបានឈានដល់ចំណុចដ៏សំខាន់ថ្មី គឺការកើនឡើងកម្រិតទំនាក់ទំនងជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដើម្បីរំលឹកដល់ខួបអនុស្សាវរីយ៍លើកទី៧០ នេះនាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពក្នុងជំនួបទ្វេភាគីកាលពីថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងភ្នំពេញ។

Inauguration of the 70th Anniversary of Friendship between Cambodia and Japanលោកជំទាវ ជា គឹមថា ថ្លៃងថា៖ «ខ្ញុំពេញចិត្តយ៉ាងខ្លាំងដែលកម្ពុជា និងជប៉ុនបន្តរក្សាបាននូវទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងជាន់ខ្ពស់ជាញឹកញាប់ កិច្ចសហប្រតិបត្តិការយ៉ាងសកម្មគ្របដណ្ដប់លើវិស័យជាច្រើន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនដ៏ជិតស្និទ្ធ»។

Inauguration of the 70th Anniversary of Friendship between Cambodia and Japanលោកជំទាវបន្ថែមថា៖ «ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការបន្តគាំទ្ររបស់ប្រទេស ជប៉ុន ចាប់តាំងពីដំណាក់កាលដំបូងនៃដំណើរការស្វែងរកសន្តិភាពនាទសវត្សរ៍ទី៩០ រហូតដល់កម្ពុជាសម្រេចបាននូវសន្តិភាពពេញលេញ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមគួរឱ្យចាប់អារម្មណ៍ដូចដែលយើងបានឃើញសព្វថ្ងៃនេះ»។

Inauguration of the 70th Anniversary of Friendship between Cambodia and Japanលោកជំទាវបញ្ជាក់បន្ថែមថា កម្ពុជាមានគម្រោងសហការជាមួយនឹងជប៉ុនដើម្បីរៀបចំព្រឹត្តិការណ៍ផ្សេងៗ ទៀត ប្រកបដោយអត្ថន័យ និងការចងចាំសម្រាប់អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន។ ដោយកន្លងមកបានបើកការប្រកួតប្រជែងរចនាឡូហ្គោដែលជ័យលាភីបានទៅនិស្សិតវ័យក្មេងមានទេពកោសល្យលោក សឿន ម៉េងឡុង និងបានតែងតាំងកញ្ញា ម៉ម ឡរ៉ាទវរី តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងដ៏ល្បីល្បាញជាអគ្គរាជទូតសុច្ឆន្ទៈ។

Inauguration of the 70th Anniversary of Friendship between Cambodia and Japanគួរបញ្ជាក់ថា កាលពី៧០ឆ្នាំមុនថ្ងៃនេះជប៉ុន និងកម្ពុជាបានបង្កើតទំនាក់ទំនងការទូត ហើយនៅក្នុងឆ្នាំខួបលើកទី៧០ នេះ ផ្អែកលើការព្រមព្រៀងរវាងឯកឧត្តម គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ បានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ»៕

រូបភាពដោយ៖ ទុយ អេងលី

Inauguration of the 70th Anniversary of Friendship between Cambodia and Japan