គម្រោងគូសាណូណិរដ្ឋាបាលជប៉ុនផ្តល់ជំនួយឥតសំណងសម្រាប់វិស័យសុខាភិបាល

ភ្នំពេញ៖ តាមសេចក្តីប្រកាសរបស់ស្ថានទូតជប៉ុននាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ថវិកាចំនួន ៥០៦,៥៩៥ ដុល្លារអាមេរិកដល់ស្ថាប័នទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិគូសាណូណិ។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខាដោយ លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយទំាងពីរ ដើម្បីអនុវត្តគម្រោង។

គម្រោងគូសាណូណិរដ្ឋាបាលជប៉ុនថវិកាចំនួន ១៦២,៧១៥ ដុល្លារអាមេរិកសម្រាប់គម្រោងទិញម៉ាស៊ីនផលិតឧបករណ៍សិប្បនិមិ្មត និងសាងសង់អគារស្នាក់នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ ក្នុងខេត្តតាកែវផ្តល់ដល់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ។ ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីដំឡើងឧបករណ៍ចំនួន១៥ប្រភេទសម្រាប់ផលិតឧបករណ៍សិប្បនិមិ្មត និងស្តារនីតិសម្បទា និងសាងសង់អគារស្នាក់សម្រាប់អ្នកជំងឺនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ (PRC) ក្នុងខេត្តតាកែវ។ PRC បាននិងកំពុងប្រឈមមុខនឹងបញ្ហាមួយចំនួនដោយសារភាពសឹករិចរិលនៃឧបករណ៍ចាំបាច់នាពេលបច្ចុប្បន្ន ដើម្បីផលិតឧបករណ៍សិប្បនិម្មិត និងរណបដោយសារភាពចាស់ទ្រុឌទ្រោមនៃអគារស្នាក់សម្រាប់អ្នកជំងឺ។ តាមរយៈគម្រោងរំពឹងថាអ្នកជំងឺចំនួន ៧០០នាក់ ដែលមកព្យាបាលនៅ PRC ជារៀងរាល់ឆ្នាំនឹងទទួលបានអត្ថប្រយោជន៍ពីបរិក្ខារ និងសេវាកម្ម ដែលមានភាពប្រសើរជាងមុន។

គម្រោងគូសាណូណិរដ្ឋាបាលជប៉ុនថវិកាចំនួន ៣៤៣,៨៨០ ដុល្លារអាមេរិកសម្រាប់គម្រោងសាងសង់អគារផ្នែកសម្ភព និងថែទាំទារកទើបនឹងកើតនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក្នុងខេត្តកំពង់ចាមផ្តល់ដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ ជំនួយនេះនឹងត្រូវបានប្រើប្រាស់សម្រាប់សាងសង់អគារចំនួន១ខ្នង កម្ពស់៣ជាន់ សម្រាប់ផ្នែកសម្ភព និងថែទាំទារកទើបនឹងកើតនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក្នុងខេត្តកំពង់ចាម។ មន្ទីរពេទ្យនេះបាននិងកំពុងប្រឈមនឹងបញ្ហាដូចជាការស្នាក់នៅលើសចំណុះនៅក្នុងអគារផ្នែកសម្ភពបច្ចុប្បន្នសម្រាប់ម្តាយ និងការចំណាយពេលក្នុងការបញ្ចូនទារកទើបនឹងកើតស្ថិតក្នុងករណីសង្គ្រោះបន្ទាន់ ទៅកាន់ផ្នែកថែទាំទារកទើបនឹងកើតដែលនៅឆ្ងាយ។ តាមរយៈការសាងសង់អគារថ្មីផ្នែកសម្ភព និងថែទាំទារកទើបនឹងកើតនេះ គម្រោងរំពឹងថាមន្ទីរពេទ្យអាចផ្តល់កន្លែងស្នាក់ដែលសមរម្យជាងមុនសម្រាប់ម្តាយដែលទើបសម្រាល និងដំណើរការការព្យាបាលចាំបាច់នានាសម្រាប់ទារកដែលមានតម្រូវការចាំបាច់បានភ្លាមៗ។

គម្រោងគូសាណូណិរដ្ឋាបាលជប៉ុនជំនួយឥតសំណងគូសាណូណិ​របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។​​ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា​ ភាពក្រីក្រ និងភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហ គមន៍។ ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៦៥ លានដុល្លារអាមេរិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦៦៩គម្រោងនៅទូទាំងប្រទេសកម្ពុជា៕

រូបភាពដោយ៖ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា

គម្រោងគូសាណូណិរដ្ឋាបាលជប៉ុន