អង្គរ រ៉ាយដ៏ឡាយ និង អ៊ីឃ្វារៀម​នឹងបើកដំណើរការនៅថ្ងៃស្អែកនេះ!

សៀមរាប៖ អង្គរ រ៉ាយដ៏ឡាយ និង អ៊ីឃ្វារៀម នឹងបើកដំណើរការអាងពិពណ៌ត្រីទឹកសាប ទឹកប្រៃ និងសត្វជាច្រើនប្រភេទនៅស្រុកសូទ្រនិគម ខេត្តសៀមរាបនាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។ គម្រោងយើងបានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១៩ ហើយបានបញ្ចប់ជាស្ថាពរ ដំណាក់កាលទី១ នៅក្នុងខែតុលា ឆ្នាំ២០២២។

អាងពិពណ៌ត្រីនេះមានទំហំប្រមាណជាង ១ម៉ឺនម៉ែត្រគូបនឹងដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប និងត្រីទឹកប្រៃដែលមានស្រាប់ក្នុងប្រទេសកម្ពុជា និងមួយចំនួននាំចូលមកពីបរទេស។

សួនឧទ្យានយើងខ្ញុំ ក្នុងដំណាក់កាលទី១ ក៏មានតាំងពិពណ៌សត្វច្រើនប្រភេទដូចជា សត្វខ្លាមកពីប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្ដើកហ្លួង និងក្រពើភ្នំ…។ល។

គម្រោងនេះសង្កត់ធ្ងន់លើការអភិរក្ស និងអប់រំ ជាមួយនឹងកន្លែងកំសាន្តប្លែកៗ សំរាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប។ ពួកគេនឹងទទួលបានផលិតផលទេសចរណ៍ប្លែកមួយដែលមិនធ្លាប់មានពីមុនមកជាមួយនឹងអង្គរ វ៉ាយដ៏ឡាយហ្ន៎ និងអ៊ីឃ្វារៀម។

សួនឧទ្យានយើងខ្ញុំ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តសៀមរាបរួមមាន៖

  • បង្កើនរយៈពេលស្នាក់នៅសំរាប់ភ្ញៀវទេសចរណ៍ដែលមកលេងខេត្តសៀមរាប
  • បង្ហាញពីភាពអស្ចារ្យ អំពីធនធានធម្មជាតិក្នុងបឹងទន្លេសាប
  • ជាសួនកំសាន្តលំដាប់ងស្តង់ដារ អន្តរជាតិ ។
  • ចូលរួមចំណែកក្នុងវិស័យអប់រំ ផ្តោតលើបរិស្ថាន និងការអភិរក្ស
  • អភិរក្សសត្វដែលរងការទន្មាន ប្រភេទសត្វកម្រ ឬប្រភេទសត្វជិតផុតពូជ
  • ផ្តល់ការងារដោយប្រយោលដល់សហគមន៍ក្នុងស្រុកសូទ្រនិគម ព្រមទាំងអ្នកបើកបរតាក់ស៊ី, ផាសអែប (PassApp) និងមគ្គទេសទេសចរជាដើម។
  • ផ្តល់ការងារ និងចំណូលដល់សហគមន៍ដូចជា ការដាំបន្លែ ដំណាំអំពៅ ឬស្សី ដូង, ចេក ។ល។

អង្គរ វ៉ាយដ៏ឡាយ និងអ៊ីឃ្វារៀម គឺជាគោលដៅទេសចរណ៍ដ៏ល្អប្រណិតដែលយើងទាំងអស់គ្នាស្រមៃចង់ឃើញ។ សួនឧទ្យាននេះក៏មានសកម្មភាពដ៏អស្ចារ្យជាច្រើនទៀតដើម្បីជាចំណេះដឹងនិងទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនា។

ក្រៅពីការទស្សនាកំសាន្តនៅក្នុងឧទ្យាន យើងក៏មានសកម្មភាពជាច្រើនទៀតដូចជាផ្សារអណ្តែតទឹក ហាងលក់ទំនិញ ភោជនីយដ្ឋានសម្រាប់ទទួលទានអាហារ និងភេសជ្ជៈ និងហាងលក់វត្ថុអនុស្សាវរីយ៍ផងដែរ។ បន្ទាប់ពីបើកដំណើរការដំណាក់កាលទី១ យើងខ្ញុំនឹងបន្តសាងសង់ដំណាក់កាលទី២ និងដំណាក់កាលបន្តបន្ទាប់លើផ្ទៃដីសរុប ១០០ហិចតា។

អង្គរ វ័យដ៏ឡាយហ្វ និង អ៊ីឃ្វា រៀម មានអាសយដ្ឋាននៅតាមបយ ផ្លូវជាតិលេខ៦A ភូមិក្បួន ឃុំខ្ចាស់ ស្រុកសូទ្រនិគម, ខេត្តសៀមរាប។

សម្រាប់ព័ត៌មានបន្ថែម ឬរូបភាព សូមទាក់ទង៖ លេខទូរស័ព្ទ៖ ០៨១ ៥០២ ៥៥៥ | ០១២ ៤៤៤ ៥៦៨  អ៊ីម៉ែល៖ [email protected] វិបសាយ http://www.awa-sr.com 

រូបភាពដោយ៖ សហការី