ពិធីចុះហត្ថលេខាលើភាពជាដៃគូផ្ទេរប្រាក់របស់ធនាគារព្រីនស៍ និងក្រុមហ៊ុនសេវាផ្ទេរប្រាក់ Ria

ភ្នំពេញ៖ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ នេះ ធនាគារព្រីនស៍ និងក្រុមហ៊ុនសេវាផ្ទេរប្រាក់ Ria បានប្រកាសពីកិច្ចសហការប្រតិបត្តិការអាជីវកម្មភាពជាដៃគូ ដើម្បីអនុញ្ញាតឱ្យអតិថិជនអាចធ្វើការផ្ទេរប្រាក់អន្តរជាតិតាមរយៈបណ្តាញរបស់ធនាគារ ព្រីនស៍ និងអាចប្រើប្រាស់បណ្តាញជាសកលដ៏ធំទូលាយរបស់ Ria ដែលមានទីតាំងជាង ៤៩០,០០០ទីតាំង។
អតិថិជនអាចផ្ញើ និងទទួលប្រាក់ជាអន្តរជាតិតាមរយៈសាខាណាមួយនៃធនាគារព្រីនស៍ សរុប ៣២សាខាទូទាំងប្រទេសតាមរយៈសេវាផ្ទេរប្រាក់ Ria ហើយនៅចុងខែឧសភានេះ។ ការបើកដំណើរការមុខងារផ្ទេរប្រាក់ Ria នៅលើកម្មវិធី PRINCE Mobile សម្រាប់អតិថិជនក្នុងការផ្ទេរប្រាក់តាមរយៈ Ria យ៉ាងរលូននៅលើវេទិកាដែលមានសុវត្ថិភាព និងងាយស្រួល។
លើសពីនេះ ជាមួយនឹងការបើកដំណើរការនេះ ធនាគារ ព្រីនស៍ មានការផ្តល់ជូនពិសេសដល់អតិថិជនទាំងអស់ ដោយលើកលែងលើកម្រៃសេវាផ្ទេរប្រាក់ក្រៅប្រទេសសម្រាប់ ១០០ប្រតិបត្តិការដំបូង។ អតិថិជនអាចធ្វើការផ្ទេរប្រាក់នៅគ្រប់សាខាធនាគារ ព្រីនស៍ ទូទាំងប្រទេស។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ ១៨០០ ២០ ៨៨៨៨៕