Courtyard by Marriott ភ្នំពេញបង្កើតកម្មវិធី​ទទួលទានអាហារយ៉ាងឆ្ងាញ់ពិសារជាមួយសណ្ឋាគារជាមួយ Marriott Bonvoy

ទទួលទានអាហារយ៉ាងឆ្ងាញ់ពិសារជាមួយនឹង Marriott Bonvoy សណ្ឋាគារដែលផ្ដល់ជូននូវប្រូម៉ូសិនពិសេសៗ ពេញពីរខែតែម្តងគឺខែឧសភា និងខែមិថុនា ឆ្នាំ២០២២ ដែលចម្អិនដោយប្រធានក្រុមចុងភៅមកពីសណ្ឋាគារ និងភោជនីយដ្ឋានល្បីៗជាង ៤០កន្លែងមកពីប្រទេសថៃ វៀតណាម និងកម្ពុជា។

ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ Marriott Bonvoy បានរៀបចំកម្មវិធីញ៉ាំ​អាហារបែបប្រពៃណីតាមប្រទេសនីមួយៗ ដែលហៅថា «កម្មវិធី​ទទួលទានអាហារយ៉ាងឆ្ងាញ់ពិសារជាមួយសណ្ឋាគារជាមួយ Marriott Bonvoy» កម្មវីធីនេះរៀបចំឡើងក្នុងគោលដៅដើម្បីផ្សព្វផ្សាយ ក៏ដូចជាលើកម្ពស់មុខម្ហូបខ្មែរទៅកាន់បរទេសដែលស្នាក់នៅក្នុងសណ្ឋាគារ និងបន្ថែមចំណេះដឹងទៅកាន់ប្រជាជនក្នុងតំបន់ផងដែរ។

កម្មវិធីបានចាប់ផ្តើមឡើងនៅថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលមានយៈពេល២ខែ ហើយរាល់មុខម្ហូបជាឈុតដែលបានលើកយកមកទទួលភ្ញៀវ គឺត្រូវបានចំម្អិនឡើងដោយចុងភៅកូនខ្មែរ លោក ចន ជាមេចុងភៅចំណានផ្ទាល់របស់ភោជនីយដ្ឋាន The Mekong នៃសណ្ឋាគារ Courtyard by Marriott ភ្នំពេញ លោក ចន មានបទពិសោធន៍ជាច្រើនឆ្នាំរួមជាមួយនឹងបទពិសោធន៍ការងារជាមួយសណ្ឋាគារល្បីៗ ជាច្រើន។

ភ្ញៀវដែលចូលចិត្តទទួលទានអាហារអាចឆ្ងាញ់ៗ​ បែបអាហារខ្មែរនឹងទទួលបានប្រូម៉ូសិនពិសេសពីមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ចំនួន ៣ប្រភេទ​ ដែលប្រភេទទី១ គឺជាការផ្ដល់ជូនពិសេសជាមួយនឹងលក្ខណៈជាឈុតដែលមានតម្លៃត្រឹមតែ ២៩​ដុល្លារអាមេរិកប៉ុណ្ណោះ។

ប្រភេទទី២ មានតម្លៃ ៣៩ដុល្លារអាមេរិក​ និងប្រភេទទី៣ មានតម្លៃស្មើនឹង ៤៩ដុល្លារអាមេរិក រួមជាមួយនឹងការបញ្ចុះតម្លៃ ២០% ទៅតាមមុខម្ហូបនីមួយៗ ផងដែរ ហើយរាល់ប្រូម៉ូសិនទាំងអស់នេះក៏មានការបញ្ចុះតម្លៃទៅលើអាហារ និងភេសជ្ជៈផងដែរពីភោជនីយដ្ឋាន The Mekong។

សម្រាប់ភ្ញៀវដែលចូលចិត្តម្ហូបអាហារបែបខ្មែរបែបជាគូ មេចុងភៅពីភោជនីយដ្ឋាន The Mekong បានធ្វើការណែនាំភ្ញៀវជាអាហារឈុតដែលអាចញ៉ាំ​ពីរនាក់បាន មានតម្លៃចាប់ពី ៥៨ដុល្លារអាមេរិកឡើងទៅ ហើយនិងទទួលបានការបញ្ចុះតម្លៃ២០%​ ដូចគ្នាផងដែរ។

ចុងភៅពីភោជនីយដ្ឋាន The Mekong បានរៀបចំមុខម្ហូបបាយឡុកឡាក់សាច់គោ បាយឆ្អឹងជំនីជ្រូក ជាពិសេសេគ្រឿងសមុទ្រអាំងដ៏ឆ្ងាញ់ប្រចាំភោជនីយដ្ឋាន ដូច្នេះភ្ញៀវអាចជ្រើសរើសប្រភេទមួយណាដែលខ្លួនពេញចិត្តក្នុងចំណោម ៣មុខខាងលើដែលក្នុងមួយឈុតអាហារចំនួន ៥មុខ។

អាហារបន្ទាប់មានចំនួន ៤មុខ រួមមានដូចជាប្រហុកខ្ទិះ ញាំស្វាយខ្ចី និងភ្លាសាច់ត្រីជាដើម រាល់ពេលដែលភ្ញៀវអញ្ជើញទៅទទួលទានអាហារនៅភោជនីយដ្ឋាន The Mekong បុគ្គលិកខាងផ្នែកសេវាកម្មនឹងទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងមានផ្តល់ជូនដោយតែមេអំបៅ និងតែស្លឹកគ្រៃ ដោយឥតគិតថ្លៃ។

ទទួលទានអាហារយ៉ាងឆ្ងាញ់ពិសារពី Marriott Bonvoy ផ្ដល់ជូនជាពិសេស និងផ្ដាច់មុខសម្រាប់សមាជិករបស់ Marriott Bonvoy ប៉ុណ្ណោះ។ តើលោកអ្នកបានក្លាយជាសមាជិករបស់ Marriott Bonvoy ហើយឬនៅ? សូមចុចទីនេះ ដើម្បីចូលរួមជាសមាជិកដោយឥតគិតថ្លៃ៕

រូបថតដោយ៖ Courtyard by Marriott ភ្នំពេញ