ភ្នំពេញ៖ ជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាយូរមកលើការអភិរក្សវប្បធម៌ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា រូបចម្លាក់ព្រះហិណ្ឌូ ក្រឺស្ណរៈគោវ៌ធន ដែលមានអាយុកាល ១៥០០ឆ្នាំ និងវត្ថុបូរាណដទៃទៀតរបស់កម្ពុជានឹងត្រូវបានដាក់តាំងនៅសារ មន្ទីរជាតិសិល្បៈអាស៊ាន Smithsonian ក្នុងទីក្រុង Washington ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។
ពិព័រណ៌នេះ ដែលមានឈ្មោះថា «បង្ហាញព្រះក្រឹស្ណរៈគោវ៌ធន៖ ដំណើរទៅកាន់ភ្នំដ៏ពិសិដ្ឋនៅកម្ពុជា» នឹងបង្ហាញរូបចម្លាក់ព្រះសាសនាហិណ្ឌូ ដើម្បីការពារប្រជារាស្រ្តព្រះអង្គពីព្យុះភ្លៀងដែលបង្កើតឱ្យមានឡើងដោយព្រះមួយដែលមានការខឹងសម្បា។ កន្លងមក ពិព័រណ៌នេះត្រូវបានរៀបចំធ្វើនៅសាមន្ទីរសិល្បៈ Cleveland Museum of Arts។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា W. Patrick Murphy បានលើកទឹកចិត្តឱ្យសាធារ ណជនទស្សនាពិព័រណ៌ពិសេសនេះ នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះនៅក្នុងហ្វេសប៊ុករបស់ស្ថានទូតអាមេរិកនៅភ្នំពេញ។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំមានមោទនភាពចំពោះការខិតខំ និងកិច្ចសហប្រតិបត្តិការអស់រយៈពេលដ៏យូរមករបស់យើង ក្នុងការអភិរក្ស ជួសជុល និងបង្ហាញឲ្យឃើញពីបេតិកភណ្ឌដ៏អស្ចារ្យ របស់ប្រទេសកម្ពុជានៅទូទាំងសាកលលោក» ។
ចាប់តាំងពីឆ្នាំ២០០១ មក សហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួនជាង ៥លានដុល្លារ ដល់ប្រទេសកម្ពុជា សម្រាប់ការងារអភិរក្សវប្បធម៌ តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ និងថវិកាជំនួយឥតសំណងដទៃទៀត៕
ប្រភព៖ ស្ថានទូតអាមេរិកនៅកម្ពុជា
![](https://i0.wp.com/findyournews.media/wp-content/uploads/2022/04/Krishna_S6.jpg?resize=696%2C372&ssl=1)
![](https://i0.wp.com/findyournews.media/wp-content/uploads/2022/04/Krishna_S.jpg?resize=696%2C750&ssl=1)
![](https://i0.wp.com/findyournews.media/wp-content/uploads/2022/04/Krishna_S5.jpg?resize=695%2C1003&ssl=1)
![](https://i0.wp.com/findyournews.media/wp-content/uploads/2022/04/Krishna_S2.jpg?resize=695%2C688&ssl=1)
![](https://i0.wp.com/findyournews.media/wp-content/uploads/2022/04/Krishna_S3.jpg?resize=696%2C506&ssl=1)
![](https://i0.wp.com/findyournews.media/wp-content/uploads/2022/04/Krishna_SRMrequest-1.jpg?resize=696%2C506&ssl=1)
![](https://i0.wp.com/findyournews.media/wp-content/uploads/2022/04/Krishna_S7.jpg?resize=696%2C506&ssl=1)
![](https://i0.wp.com/findyournews.media/wp-content/uploads/2022/04/Krishna_S8.jpg?resize=696%2C970&ssl=1)