ទីស្តីការគណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាល​ជប៉ុនផ្ដល់គ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២២

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ២០២២ នេះ ទីស្តីការគណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​​ឈ្មោះ​អ្នក​ដែលត្រូវ​ទទួល​​គ្រឿង​ឥស្សរិយយស​​សម្រាប់និទាឃរដូវ​ឆ្នាំ​២០២២​​ ផ្តល់ជូនដល់បុគ្គលឆ្នើមដើម្បីទទួលស្គាល់ការចូលរួមចំណែករបស់បុគ្គលទាំងនេះក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធិផលដ៏លេចធ្លោរបស់បុគ្គលទាំងនេះក្នុងវិស័យរៀងៗ ខ្លួននៅក្នុងសង្គម។

លោកបណ្ឌិត អាំង ជូលាន ជានរវិទូ និងសាស្រ្តាចារ្យ នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នឹងទទួលគ្រឿង​ឥស្សរិយយស «The Order of the Rising Sun, Gold Rays with Neck Ribbon» ជាការទទួល​ស្គាល់​ការចូល​​រួម​វិភាគទាន​របស់លោក​ ក្នុងកិច្ចការជំរុញការផ្លាស់ប្តូរផ្នែកសិក្សាស្រាវជ្រាវ និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រ​កម្ពុជា​។

ចំណែកក្នុងវិស័យអភិរក្ស និងការជួសជុលទីតាំងបុរាណវិទ្យានានា លោកបណ្ឌិត អាំង ជូលាន ក៏បានចូលរួម និងគាំទ្រយ៉ាងពេញទំហឹងជាមួយអ្នកស្រាវជ្រាវ ព្រមទាំងអង្គការពាក់ព័ន្ធរបស់ជប៉ុន។ ក្នុងន័យនេះ លោកបណ្ឌិត បានជំរុញដល់ប្រតិបត្តិការក្នុងគម្រោងនានាពាក់ព័ន្ធការអភិរក្ស និងជួសជុល ប្រព្រឹត្តិទៅយ៉ាងរលូន និងចូលរួមចំណែកពង្រឹងវត្តមានរបស់ប្រទេសជប៉ុនក្នុងកិច្ចការទាំងនេះ៕

ប្រភពដោយ៖ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា

 

LEAVE A REPLY

Please enter your comment!
Please enter your name here