សណ្ឋាគារតារាគ្រុបដាក់ឱ្យមានការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ជូនភ្ញៀវតាមបណ្តាទីតាំងរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា 

90

ភ្នំេពញ៖ វាគឺជាការបោះជំហានមួយរបស់សណ្ឋាគារតារាគ្រុបក្នុងការបង្កើនទំនុកចិត្តដល់ភ្ញៀវសម្រាប់ការមកស្នាក់នៅ និងដើម្បីផ្តល់ជូននូវបទពិសោធន៍ដ៏ល្អដល់ភ្ញៀវទាំងអស់ សណ្ឋាគារតារាគ្រុបបានបង្កើតកម្មវិធីមួយដែលមានឈ្មោះថា «រក្សារសុវត្ថិភាពជាមួយសណ្ឋាគារតារា» ហេតុដូច្នេះហើយទើបការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ត្រូវបានអនុវត្តន៍ជាចាំបាច់នៅគ្រប់បណ្តាសាខាទូទាំងប្រទេសកម្ពុជាដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ។

ការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ នេះត្រូវបានអនុវត្តន៍ជាចាំបាច់នៅនឹងកន្លែងផ្ទាល់នៅគ្រប់បណ្តាសាខាសណ្ឋាគារតារាទូទាំងប្រទេសកម្ពុជា ដោយសហការីដែលមានជំនាញច្បាស់លាស់ដែលបានទទួលការបណ្តុះបណ្តាល និងទទួលស្គាល់ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

លោក Richard L. Dusome នាយកគ្រប់គ្រង នៃសណ្ឋាគារតារាគ្រុបបានមានលើកឡើងថា៖ «បន្ទាប់ពីបានឆ្លងកាត់នូវការគំរាមកំហែងពីជំងឺកូវីដ-១៩ នារយៈពេលកន្លងមកទើបយើងចង់ផ្តល់ទំនុកចិត្ត និងការជឿជាក់ដល់ភ្ញៀវទាំងអស់ដែលបានអញ្ជើញមកស្នាក់នៅជាមួយសណ្ឋាគាររបស់តារាគ្រប»។

សុវត្ថិភាព និងសុខមាលភាពរបស់ភ្ញៀវក៏ដូចជាក្រុមការងារ គឺជាអត្ថិភាពចំបងសម្រាប់យើងដើម្បីផ្តល់ជូនការសម្រាកលំហែ ដែលប្រកបដោយភាពស្រស់ស្រាយ។ ហេតុនេះហើយបានជាសណ្ឋាគារតារាគ្រុបដាក់ឱ្យដំណើរការការធ្វើតេស្តនេះឡើង។ ការធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ (Rapid Antigen Covid-19) នឹងផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់ភ្ញៀវដែលបានស្នាក់នៅយ៉ាងតិចចាប់ពីពីរយប់ឡើងទៅ។ សម្រាប់ភ្ញៀវដែលស្នាក់នៅត្រឹមតែមួយយប់អាចជ្រើសយកជំរើសនៃការធ្វើតេស្តដែលមានការចំណាយបន្តិចបន្តួចដែលមានដូចខាងក្រោម៖

• ធ្វើតេស្តរកមេរោគកូវីដ -១៩ ដោយខ្លួនឯងដោយប្រើឧបករណ៍ធ្វើតេស្តរហ័សផ្ទាល់ខ្លួន។ ឧបករណ៍ដែលលោកអ្នកត្រូវប្រើសម្រាប់ការធ្វើតេស្តមានដូចជា៖ Abbot, Healgen, Indicaid, Roche and SD​ Biosensor.

• ភ្ញៀវក៏អាចទិញឧបករណ៍តេស្តរហ័សពីសណ្ឋាគារក្នុងតម្លៃ ៥ដុល្លារ នៅកន្លែងទទួលភ្ញៀវហើយធ្វើតេស្តដោយខ្លួនឯងដោយមានការត្រួតពិនិត្យពីសហការរីជំនាញរបស់សណ្ឋាគារ។

• ប្រសិនបើភ្ញៀវស្នើសុំឱ្យសហការរីជំនាញរបស់សណ្ឋាគារធ្វើតេស្តនេះជូនតំលៃគឺ ១០ដុល្លារ សម្រាប់ភ្ញៀវម្នាក់ និង ៥ ដុល្លារសម្រាប់ភ្ញៀវផ្សេងៗ ទៀតដែលស្នាក់នៅបន្ទប់ជាមួយគ្នា។

ក្នុងដំណើរការនៃការធ្វើតេស្តប្រសិនបើរកឃើញថាភ្ញៀវណាម្នាក់មានវិជ្ជមានកូវីដ១៩ នោះវិធានការការពារសុវត្ថិភាពរបស់ក្រសួងសុខាភិបាលនឹងត្រូវបានអនុវត្ត។ ភ្ញៀវទាំងអស់ក៏នឹងទទួលបានស្តង់ដារអនាម័យខ្ពស់ និងបទដ្ឋានបដិសណ្ឋារកិច្ចដែលមានដូចជាការពាក់របាំងមុខការពារ ការរក្សារគម្លាតសង្គម ការកាត់បន្ថយការ ប្រមូលផ្ដុំតាមកន្លែងសារធារណៈ ការសម្អាតនៅតាមកន្លែងដែលមានការប៉ះពាល់ញឹកញាប់ និងការដាក់អាលកុលលាងសំអាតដៃនៅតាមទីតាំងសំខាន់ៗ ក្នុងបរិវេណសណ្ឋាគារ។ 

អំពីសណ្ឋាគារតារា៖ សណ្ឋាគារតារាគឺជាឈ្មោះមួយដែលកើតចេញពីគំនិតផ្តួចផ្តើមរបស់វិនិយោគិនខ្មែរ នៅដើមទសវត្សឆ្នាំ២០២០ ដោយបានសម្រេចចិត្តចូលរួមបង្កើតមុខជំនួញបដិសណ្ឋារកិច្ចមួយនៅក្នុងប្រទេសកម្ពុជា។ ចក្ខុវិស័យរបស់ សណ្ឋាគារតារាគ្រប គឺដើម្បីជំរុញការអភិវឌ្ឍវិស័យសណ្ឋាគារអោយមានគុណភាពស្តង់ដារនៅតាមទីតាំងសក្តា នុពលនីមួយៗនៅទូទាំងប្រទេសកម្ពុជា។ បច្ចុប្បន្នតារាគ្របមានជំនួញឯកជនចំនួនប្រាំបី (៨) ដែលកំពុងបើកដំណើរការ រួមមានដូចជាសណ្ឋាគារ Independence Hotel by Dara, Dara Airport City Hotel & Spa, Olympia City Hotel By Dara, Toyoko-inn.com with Dara, The Sixties by Dara – Service Apartments, The Elysee Koh Pich និងក្លឹបហាត់ប្រាណ Jouvence Fitness by Dara.

រូបថតដោយ៖ សហការី

LEAVE A REPLY

Please enter your comment!
Please enter your name here