ជប៉ុនផ្តល់សម្ភារៈក្នុងសន្និធិ ASEF ដល់ព្រះរាជាណាចក្រកម្ពុជា

264

ក្នុងនាមជាជំនួយដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១​ រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជូនព្រះរាជាណាចក្រកម្ពុជានូវសម្ភារៈបរិក្ខារពេទ្យដែលរួមមាន អាវបំពង់ចំនួន ១៥០០០សម្រាប់ វ៉ែនតាការពារសុវត្ថិភាពចំនួន១២៥០ ស្រោមដៃចំនួន៥០០០០គូ និងម៉ាស់ចំនួន៨០០០។ សម្ភារៈទាំងនេះ គឺជាផ្នែកមួយនៃឧបករណ៍ការពារខ្លួនដែលមូលនិធិអាស៊ី-អឺរ៉ុប (ASEF) បានស្ដុកទុកក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលជប៉ុន។

សម្ភារៈទាំងនេះនឹងត្រូវបានផ្ញើមកដល់កម្ពុជាពីឃ្លាំងនៅប្រទេសសឹង្ហបុរីដោយមានការសម្របសម្រួលពីការិយាល័យអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិចខាងលិច(WPRO)។

មូលនិធិអាស៊ី-អឺរ៉ុប (ASEF) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ នៅប្រទេសសឹង្ហបុរី ជាអង្គភាពអចិន្ត្រៃន៍មួយនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) ដែលមានសកម្មភាពជាច្រើនផ្ដោតទៅលើវិស័យវប្បធម៌-សង្គម៕

ប្រភព៖ ស្ថានទូតជប៉ុននៅកម្ពុជា