រដ្ឋាភិបាលឥណ្ឌាបានសម្រេចផ្តល់ការផ្គត់ផ្គងវ៉ាក់សាំងការពារជំងឺកូវិដ19 ចំនួនមួយ 1០០,០០០​ដុស ដល់កម្ពុជា

ភ្នំពេញ៖ ថ្ងៃសុក ទី5 ខែកុម្ភៈ ឆ្នាំ2021 ស្ថានទូតឥណ្ឌាប្រចាំនៅទីក្រុងភ្នំពេញ មានសេចក្តីសោមនស្សរីករាយជូនដំណឹងថារដ្ឋាភិបាលឥណ្ឌាបានសម្រេចផ្តល់ការផ្គត់ផ្គងវ៉ាក់សាំងប្រឆាំងជំងឺកូវិដ19 ចំនួនមួយសែនដុស (1០០,០០០) ​ដល់ប្រទេសកម្ពុជាក្នុងស្ថានភាពបន្ទាន់។

ការផ្តល់ការផ្គត់ផ្គងនេះ គឺជាការឆ្លើយតបចំពោះសំណើរបស់នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន ទៅកាន់លោកនាយករដ្ឋមន្រ្តី ណារិន្ត្រា ម៉ូឌី សម្រាប់ផ្តល់ជាជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវិដ19 ។

Image result for india vaccineការផ្គត់ផ្គង់ត្រូវបានធ្វើឡើងតាមរយៈវិទ្យាស្ថានសេរ៉ូមនៃប្រទេសឥណ្ឌា ទោះបីជាមានការប្រកួតប្រជែង និងសំណើរជាច្រើនពីប្រទេសដៃគូ និងការប្តេជ្ញាចិត្តរបស់ឥណ្ឌា ចំពោះប្រជាជនខ្លួនក្នុងស្រុកក៏ដោយ។ ការសំរេចចិត្តនេះ គឺជាសក្ខីភាពបញ្ជាក់ពីទឹកចិត្តរបស់ប្រទេសឥណ្ឌាចំពោះប្រទេសកម្ពុជាដែលជាដៃគូសំខាន់ និងជាការយកចិត្តទុកដាក់ចំពោះសុខភាពនិងសុវត្ថិភាពរបស់ប្រជាជនកម្ពុជាទាំងមូល៕

ប្រភព៖ ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា