លោកនាយករដ្ឋមន្រ្តី Narendra Modi ប្រកាសឱ្យប្រើប្រាស់ថ្នាំវ៉ាក់សាំងការពារជំងឺកូវិដ19

ថ្ងៃសៅរ៍ ទី16 ខែមករា ឆ្នាំ2021 លោកនាយករដ្ឋមន្រ្តី Narendra Modi បានប្រកាសការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធចាក់វ៉ាក់សាំង និងថ្នាំវ៉ាក់សាំងការពារជំងឺកូវិដ19 ដែលផលិតដោយរបស់ប្រទេសឥណ្ឌា ដោយកម្មវិធីប្រកាសត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូអនឡាញ។ នេះគឺជាកម្មវិធីចាក់វ៉ាក់សាំងធំជាងគេបំផុតនៅលើពិភពលោកដែលគ្របដណ្តប់ទូទាំងប្រទេស ដែលមានទីតាំងសរុបចំនួនដល់ទៅ 3006នៅទូទាំងរដ្ឋ និងសហព័ន្ធទាំងអស់។

លោកនាយករដ្ឋមន្រ្តី Narendra Modi បានចាប់ផ្តើមសុន្ទរកថា ដោយបានកោតសរសើរដល់អ្នកវិទ្យាសាស្ត្រ ដែលបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍថ្នាំវ៉ាក់សាំងនេះ។ លោកបាននិយាយថាជាធម្មតាយើងត្រូវចំណាយពេលជាច្រើនឆ្នាំ ដើម្បីរៀបចំថ្នាំវ៉ាក់សាំង ប៉ុន្តែនៅទីនេះក្នុងរយៈពេលដ៏ខ្លី វាមិនមែនតែថ្នាំវ៉ាក់សាំងតែមួយប្រភេទនោះទេដែលយើងផលិតបាន គឺយើងផលិតបានដល់ទៅថ្នាំវ៉ាក់សាំងពីរប្រភេទក្នុងពេលតែមួួយតែម្តងសម្រាប់ដាក់ឱ្យប្រើប្រាស់។

លោកនាយករដ្ឋមន្រ្តី Narendra Modi បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឥណ្ឌាឱ្យធ្វើការចាក់វ៉ាក់សាំងឱ្យបានចំនួនពីរដុសក្នុងម្នាក់ ហើយលោកបាននិយាយទៀតថានឹងធ្វើការចាក់វ៉ាក់សាំងលើកទីមួយ និងទីពីរ តែត្រូវមានគម្លាតពីគ្នាយ៉ាងតិចមួយខែ។ គាត់បានស្នើសុំឱ្យប្រជាពលរដ្ឋនៅតែរក្សាការពារខ្លួនឱ្យបានល្អ ទោះបីជាប្រជាពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងជាលើកទីមួយរួចហើយក៏ដោយ គឺត្រូវរង់ចាំពីរសប្តាហ៍ទៀតដើម្បីចាក់វ៉ាក់សាំងជាលើកទីពីរ ដោយសាររាងកាយរបស់យើងត្រូវការការអភិវឌ្ឍនូវភាពស្សាំដែលអាចប្រឆាំងនឹងជំងឺកូវិដ19 បាន។

លោកនាយករដ្ឋមន្រ្តី Narendra Modi បានលើកឡើងពីទស្សនៈដែលមិនធ្លាប់មានពីមុនមកពីការចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩ ដោយការជូនដំណឹងដំណាក់កាលទីមួយដល់មនុស្សចំនួន 3លាននាក់ ដែលនឹងទទួលបានការចាក់វ៉ាក់សាំងការពារនេះ ដោយយ៉ាងហោចណាស់មានចំនួនប្រជាជនប្រហែលជាជាង 100ប្រទេសប៉ុណ្ណោះ នៃពិភពលោកដែលកំពុងតែទទួលបានការចាក់វ៉ាក់សាំងការពារ។ លោកបន្តថាយើងនឹងធ្វើការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋចំនួន 30លាននាក់ក្នុងដំណាក់កាលទីពីរ ដែលរួមមានមនុស្សចាស់ និងមនុស្សដែលមានជំងឺធ្ងន់ធ្ងរអាចនឹងទទួលបានការចាក់វ៉ាក់សាំងមុនគេ។

លោកនាយករដ្ឋមន្រ្តី Narendra Modi បានស្នើឱ្យប្រជាជនកុំយកចិត្តទុកដាក់ចំពោះពាក្យចចាមអារ៉ាម និងទ្រឹស្តីទុទិដ្ឋិនិយមឡើយ តួយ៉ាងអ្នកវិទ្យាសាស្ត្រវ៉ាក់សាំងឥណ្ឌា ប្រព័ន្ធវេជ្ជសាស្ត្រដំណើរការឥណ្ឌា និងយន្តការស្ថាប័នក្នុងបរិបទនេះ ត្រូវបានគេជឿទុកចិត្តទូទាំងពិភពលោក ហើយការជឿទុកចិត្ត និងទទួលបានកំណត់ត្រាពិតប្រាកដ។ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការឆ្លើយតបរបស់ឥណ្ឌាចំពោះវិបត្តិនេះ ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក។ លោកបានសរុបថាវាជាឧទាហរណ៍នៃការឆ្លើយតបរួមគ្នាពីរដ្ឋរដ្ឋាភិបាលកណ្តាល និងតាមបណ្តាលរដ្ឋ ទាំងអស់របស់ឥណ្ឌាដែលបានគោរព និងអនុវត្តប្រកបដោយសាមគ្គីភាព។

បន្ទាប់ពីបញ្ចប់សុន្ទរកថាលោកនាយករដ្ឋមន្រ្តីបានធ្វើការឆ្លើយតបថា៖ «ប្រទេសឥណ្ឌាបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងដែលមានទ្រង់ទ្រាយបំផុតក្នុងពិភពលោក នេះគឺជាថ្ងៃនៃមោទនភាព និងជាការអបអរសាទរ ចំពោះសមត្ថភាពរបស់អ្នកវិទ្យាសាស្ត្រ និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកផ្នែកវេជ្ជសាស្ត្រ បុគ្គលិកថែទាំ ប៉ូលីស និងបុគ្គលិកអនាម័យ»។

សូមឱ្យអ្នករាល់គ្នាមានសុខភាពល្អ និងជៀសផុតពីជំងឺជាមួយនឹងការបួងសួងសុំឱ្យពិភពលោកយើងទាំងមូលមានសុខភាពល្អ សុភមង្គល និងសេរីភាព៕

ប្រភព៖ ស្ថានទូតប្រទេសឥណ្ឌាប្រចាំទីក្រុងភ្នំពេញ