ភ្នំពេញ៖ ឆ្នាំ2020 បានក្លាយជាឆ្នាំដែលអាក្រក់បំផុតសម្រាប់ពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ ដោយសារជំងឺ COVID-19 បានរាតត្បាតយ៉ាងឆាប់រហ័សស្ទើរតែពេញមួយឆ្នាំតែម្តង។ បញ្ហាជំងឺ COVID-19 បានជះឥទ្ធិពលដល់ប្រជាជនកម្ពុជា និងអាជីវកម្មមួយចំនួនធំ។ ក្នុងនោះផងដែរ ក៏មានអាជីវកម្មមួយចំនួនបានបិទប្រតិបត្តិការជាបណ្តោះអាសន្ន និងឈានដល់ក្ស័យធនតែម្តង មានប្រជាជនខ្មែរជាច្រើនបានបាត់បង់ការងារ ហើយបុគ្គលិកក្រុមហ៊ុនមួយចំនួនធំត្រូវបានកាត់បន្ថយប្រាក់ប្រចាំខែ។
ចូលដល់ខែធ្នូ ឆ្នាំ2020 គ្រប់ៗ គ្នាកំពុងតែទន្ទឹងរង់ចាំ និងសង្ឃឹមថាឆ្នាំថ្មីនឹងនាំមកនូវសុខសុវត្តិភាព សុខភាពរឹងមាំ ជៀសផុតពីជំងឺរាតត្បាតទាំងឡាយ ជាពិសេសគឺការងារ មុខជំនួញ និងអាជីវកម្មបានល្អប្រសើរ និងមានស្ថេរភាពឡើងវិញ។ ដូច្នេះហើយបានជាថ្នាក់ដឹកនាំផ្សារទំនើប Midtown-mall និងគ្រប់ហាងជួលទាំងអស់នៅក្នុងផ្សារទំនើប Midtown-mall បានត្រៀមនឹងលាឆ្នាំចាស់2020 និងទទួលស្វាគមន៍ដល់ឆ្នាំថ្មី2021។
លោក David Weng នាយកគ្រប់គ្រងផ្សារទំនើប Midtown-mall និងជាតំណាងក្រុមហ៊ុន KAO CHENG International Enterprise Co. , LTD បានចែករំលែកបទពិសោធន៍ និងគំនិតល្អៗ របស់លោកពាក់ព័ន្ធនឹងបញ្ហជំងឺ COVID-19 ដែលបានជះឥទ្ធិពលជិតមួយឆ្នាំ។ លោកបានរៀបរាប់ពីស្ថានភាព COVID-19 មិនត្រឹមតែប៉ះពាល់ទៅដល់ផ្សារទំនើប Midtown-mall ប៉ុណ្ណោះនោះទេ វារងផលប៉ះពាល់ទូទាំងពិភពលោកទាំងមូលទៀតតែម្តង។ ជំងឺ COVID-19 បណ្តាលឱ្យមនុស្សទាំងអស់បានធ្វើការផ្លាស់ប្តូរជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ដូចនេះប្រជាជនត្រូវតែសម្របខ្លួនទៅនឹងលក្ខខណ្ឌដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ចំណែកឯអាជីវកម្ម ការងារ និងមុខជំនួញ ក៏ត្រូវបានរៀបចំរចនាសម្ព័ន្ធជាថ្មី និងធ្វើការផ្លាស់ប្តូរគំរូអាជីវកម្មរបស់ពួកគេផងដែរ។
បច្ចុប្បន្ននេះមនុស្សគ្រប់គ្នាកំពុងរង់ចាំថ្នាំវ៉ាក់សាំងមកដល់ប្រទេសកម្ពុជា ក្នុងគ្រាដ៏លំបាកនេះថ្នាក់ដឹកនាំរបស់ផ្សារទំនើប Midtown-mall បានតែព្យាយាមគោរពតាមនីតិវិធីប្រតិបត្ដិការស្ដង់ដារ (SOP) ដែលចេញដោយក្រសួងសុខាភិបាលប្រទេសកម្ពុជា។ ផ្សារទំនើប Midtown-mall កំពុងតែខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យប្រាកដថារាល់ទីតាំងនៅក្នុង ផ្សារទំនើប Midtown-mall អាចជាទីកន្លែងផ្តល់នូវបទពិសោធន៍ដែលប្រកបដោយសុវត្ថិភាពដល់មនុស្សគ្រប់ៗ គ្នា។ ផ្សារទំនើប Midtown-mall បានធ្វើការសម្អាតសម្លាប់មេរោគគ្រប់ទីកន្លែងជារៀងរាល់ថ្ងៃ ហើយតម្រូវឱ្យបុគ្គលិកផ្សារទំនើប និងគ្រប់ហាងទាំងអស់ពាក់ម៉ាស់ វាស់សីតុណ្ហភាព លាងសម្អាតដៃដោយទឹកសាប៊ូ និងទឹកអាកុល ជាពិសេសថែរក្សាអានាម័យជាចំបងជានិច្ច។ ផ្សារទំនើប Midtown-mall តម្រូវឱ្យភ្ញៀវពាក់ម៉ាស់ និងបានចែកម៉ាស់ហ្រ្វីសជូនដល់អតិជននៅពេលពួកគាត់មានបំណងចង់ចូលក្នុងបរិវេណផ្សារ និងមានការវាស់សីតុណ្ហភាព ដោយដាក់ទឹកអាកុលសម្រាប់លាងដៃនៅគ្រប់ច្រកចូលចេញចូលទាំងអស់។
លោក David Weng បាននិយាយថា «វាប្រហែលជាមិនអីទេ! ស្ថានភាពនៃ COVID-19 បានកើនឡើង និងបានធ្លាក់ចុះមិនទៀងទាត់។ ផ្សារទំនើប Midtown-mall បានព្យាយាមការពារបុគ្គលិក អ្នកជួលគ្រប់ហាង និងអតិថិជនទាំងអស់ ដោយតម្រូវឱ្យពួកគាត់ពាក់ម៉ាស់ ហើយយើងបានចែកជូនម៉ាស់ហ្រ្វីសដល់អតិថិជន និងធ្វើការវាស់សីតុណ្ហភាពផងដែរ។ យើងក៏បានលើកទឹកចិត្តដល់អ្នកជួលគ្រប់ហាងទាំងអស់ ធ្វើអ្វីដែលពួកគេអាចធ្វើបាន ដើម្បីធានាថាអតិថិជនរបស់យើងទាំងអស់មានសុវត្ថិភាព»។
លោកបានធ្វើការជូនពរដល់អតិថិជន និងអ្នកជួលគ្រប់ហាងទាំងអស់ក្នុងឆ្នាំថ្មី2021 ជាពិសេសលោកចង់ឃើញអ្វីៗ វិលត្រឡប់មករកភាពល្អប្រសើរឡើងវិញ ហើយគ្រប់គ្នាមានសុខសុវត្តិភាព និងទទួលភាពរុងរឿងក្នុងឆ្នាំ2021 នេះ។
ថ្នាក់ដឹកនាំ បុគ្គលិក និងអ្នកជួលទាំងអស់របស់ផ្សារទំនើប Midtown-mall បានខិតខំយ៉ាងខ្លាំងដើម្បីប្រយុទ្ធប្រឆាំងនឹងស្ថានភាពជំងឺ COVID-19 អស់រយៈពេលជិតមកហើយ។ អ្នកជួលទាំងអស់ខិតខំអស់ពីសមត្ថភាពដើម្បីគាំទ្រដល់ផ្សារទំនើប Midtown-mall។ ថ្នាក់ដឹកនាំផ្សារសូមធ្វើការកោតសរសើរដល់អ្នករាល់គ្នាសម្រាប់កិច្ចសហប្រតិបត្តិការនេះ ចាប់តាំងពីផ្សារទំនើប Midtown-mall បានបើកដំណើរមកដល់បច្ចុប្បន្ន។
លោក David Weng បានបន្ថែមទៀតថាក្នុងពេលឆ្នាំ2021 ខាងមុខនេះ ផ្សារទំនើប Midtown-mall នឹងមានផែនការពេញមួយឆ្នាំតែម្តង ជាមួយនឹងយុទ្ធសាស្រ្តទីផ្សារជាក់លាក់ ដើម្បីគាំទ្រដល់អ្នកជួលទាំងអស់។ ផែនការប្រចាំឆ្នាំរួមមានការរៀបចំព្រឹត្តិការណ៍ជារៀងរាល់ខែ ការសហការជាមួយអ្នកឧបត្ថម្ភ ការបង្កើតការផ្សព្វផ្សាយ និងការបង្កើតប្រម៉ូលសិនពិសេសៗ ជាច្រើនពេញមួយឆ្នាំតែម្តង អ្វីដែលពិសេសទៀតសោតនោះ គឺផ្សារទំនើប Midtown-mall នឹងផ្លាស់ប្តូរមុខមាត់ថ្មីដោយមានការតុបតែងតាមរដូវកាលដើម្បីទាក់ទាញអតិថិជនចូលមកផ្សារទំនើប Midtown-mall តែម្តង។
លោក David Weng បានបន្ថែមថា៖ «យើងនឹងពិភាក្សាជាមួយនឹងអ្នកជួលគ្រប់ហាងទាំងអស់ ហើយយើងស្វែងរកកិច្ចសហការជាមួយពួកគាត់ ដោយនឹងទទួលយកនូវគំនិតថ្មីៗ និងសំណូមពររបស់ពួកគាត់។ ដូច្នេះយើងអាចបង្កើតយុទ្ធសាស្ត្រទីផ្សារ និងធ្វើការផ្សព្វផ្សាយឱ្យចំគោលដៅតែម្តង។ នៅឆ្នាំ2021 នេះ យើងនឹងមានយុទ្ធសាស្ត្រទីផ្សារ និងធ្វើការការពារផ្សេងៗ ទៀត ដែលអាចជួយជម្រុញឱ្យអាជីវកម្មរីកចម្រើនជាបន្តបន្ទាប់»។
ផ្សារទំនើប Midtown-mall រួមជាមួយនឹងអ្នកជួលទាំងអស់កំពុងតែស៊ូទ្រាំទៅនឹងការរីករាលដាលនៃស្ថានភាព COVID-19 ក៏ប៉ុន្តែពួកគាត់មិនមានការបាក់ទឹកចិត្តនោះទេ ពួកគាត់បានព្យាយាមលើកទឹកចិត្តគ្នាទៅវិញទៅមក ហើយពួកគាត់សង្ឃឹមថាបន្ទាប់ពីឆ្នាំ2020 រាល់អាជីវកម្មរបស់ពួកគាត់នឹងមានស្ថេរភាពឡើងវិញ៕
រូបថតដោយ៖ SPA & សាគូរ៉ា អេងលី