កំណែទំរង់លើទីផ្សារកសិកម្មនៅឥណ្ឌា

928

ឥណ្ឌា៖ គោលនយោបាយកសិកម្មរបស់ប្រទេសឥណ្ឌាត្រូវបានគេមើលឃើញថា កសិកម្មគឺជាវិស័យស្នូលរបស់ខ្លួននៅពេលដែលប្រទេសឥណ្ឌាធ្លាប់ជាប្រទេសមានឱនភាពស្បៀង អាហារ ហើយរដ្ឋាភិបាលគួរចាំបាច់ត្រូវលើកទឹកចិត្តដល់ផលិតកម្មនិងការពារសិទ្ធិកសិករ។ ក្របខ័ណ្ឌច្បាប់ដែលមានជាធរមានឱ្យឃើញថាផលិតផលកសិកម្មអាចត្រូវបានទិញដោយឈ្មួញ ដែលបានចុះឈ្មោះនៅក្នុងតំបន់ទីផ្សារក្នុងប្រទេសឥណ្ឌា។ អ្នកទីផ្សារត្រូវបញ្ញត្តិច្បាប់ជាចាំបាច់ សម្រាប់កសិករអាចនាំយកផលិតផលរបស់ខ្លួនទៅលក់តាមរយៈការដេញថ្លៃដោយបើកចំហ។

ប៉ុន្មានឆ្នាំកន្លងមកនេះ វាត្រូវបានគេឃើញតែច្បាស់ថាប្រព័ន្ធទីផ្សារកសិកម្មដែលមានធរមានស្រាប់ (PAMS) ដែលត្រូវបានបង្កើតឡើងដើម្បីការពារកសិករ តាមពិតទៅកំពុងតែធ្វើបាបកសិករវិញទេ។ ប្រព័ន្ធនេះ ក៏បានលើកទឹកចិត្តដល់ការផ្សារភ្ជាប់របស់កសិករទៅនឹងអ្នកកែច្នៃចំណីអាហារ និងអ្នកនាំចេញ។ បើទោះបីជាខ្លួនជាអ្នកផលិតកសិកម្មដ៏ធំមួយក្នុងពិភពលោកក៏ដោយ ក៏ប្រទេសឥណ្ឌាដំណើរការផលិតកម្មបានតែ 10ភាគរយនៃផលិតកម្មសរុបប្រចាំឆ្នាំប៉ុណ្ណោះ។​

ដូចគ្នានេះដែរ ការនាំចេញចំណីអាហារឥណ្ឌាទៅក្នុង ពិភពលោកមានចំនួន 2,3% ទាបជាងទីផ្សារសក្តានុពលរបស់ខ្លួន។ ការព្យាយាមធ្វើកំណែទម្រង់ប្រព័ន្ធទីផ្សារ កសិកម្មនៅក្នុងប្រទេសឥណ្ឌាបានដំណើរការអស់រយៈពេលជាងពីរទសវត្សមកហើយ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាស្តីពីកសិកម្មលើកទី17 បានកត់សំគាល់នៅក្នុងរបាយការណ៍របស់ខ្លួនថា គណៈកម្មការទីផ្សារផលិតផលកសិកម្មដែលមានស្រាប់មិនបានផ្តល់ផលប្រយោជន៍ល្អដល់ប្រជាកសិករទេ។

ដល់ទីបញ្ចប់នេះ រដ្ឋាភិបាលកណ្តាលបានចេញច្បាប់ស្តីពីការធ្វើទីផ្សារចិញ្ចឹមសត្វគំរូឆ្នាំ2017 និងច្បាប់កសិកម្មតាមកិច្ចសន្យាគំរូឆ្នាំ2018 សម្រាប់រដ្ឋនីមួយៗ ដើម្បីអនុម័តច្បាប់នេះ។ ប៉ុន្តែដំណើរការនៃការធ្វើកំណែទម្រង់មានលក្ខណៈយឺតយ៉ាវ និងមានលក្ខណៈគ្រាន់តែសើរៗប៉ុណ្ណោះ។ នៅពេលដែលប្រទេសឥណ្ឌាបានផ្លាស់ប្តូរពីប្រទេសដែលមានឱនភាពស្បៀង ទៅជាប្រទេសដែលមានស្បៀងអាហារច្រើនលើសលុប គឺផ្តោតសំខាន់លើគោលនយោបាយដែលត្រូវការផ្លាស់ប្តូរ ពីការគ្រប់គ្រងបែបឱនភាពទៅកាន់ការគ្រប់គ្រងរីកចំរើន។ ការប្រែក្លាយគុណវិបត្តិទៅជាឱកាស នៅក្នុងខែឧសភាឆ្នាំ2020 ប្រទេសឥណ្ឌាបានចាត់វិធានការ ជាប្រវត្តិសាស្រ្តដែលធ្វើឲ្យកសិកររួចផុតពីខ្នោះសិប្បនិម្មិតដោយច្បាប់គណៈកម្មការទីផ្សារផលិតផល កសិកម្មហួសសម័យតាមរយៈបទបញ្ញាត្តិចំនួនបី។

បទបញ្ញាត្តិទាំងនោះគឺជាច្បាប់គ្រឹះដែលត្រូវបានអនុម័តដោយរដ្ឋសភា និងព្រឹទ្ធសភាកាលពីខែកញ្ញា ឆ្នាំ2020៖

1. ច្បាប់ស្តីពីពាណិជ្ជកម្ម និងជួញដូរ (ការលើកកំពស់ និងជួយជុំជ្រែង)​ ផលិតផលរបស់កសិករ៖

ក). ពាណិជ្ជកម្មខាងក្នុងនិងអន្តររដ្ឋរបស់ផលិតផលកសិកម្មនៃកសិករ មានកំរិតលើសពីទីតាំង ជាក់ស្តែងនៃទីផ្សារដែលមានស្រាប់។ ពាណិជ្ជកម្មអាចត្រូវបានធ្វើឡើងនៅក្នុង និងនៅ (i) ច្រកកសិដ្ឋាន (ii) បរិវេណរោងចក្រ (iii) ឃ្លាំង (iv) ប៉ម ឬរណ្តៅខ្ពស់។

ខ). អនុញ្ញាតឱ្យមានការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញនៃការ​ផលិតរបស់កសិករ អនុញ្ញាតឲ្យអង្គ​ការ​កសិករ និងក្រុមហ៊ុនឯកជនបង្កើតកម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិចផ្ទាល់ខ្លួន។

គ). ​រដ្ឋាភិបាលរដ្ឋនិមួយៗមិនអាចយកថ្លៃទីផ្សារ ឬការយកពន្ធក្រៅទីផ្សាររូបវ័ន្តឡើយ។

2. កិច្ចព្រមព្រៀង(ការពង្រឹងអំណាចនិងការការពារ)របស់កសិករចំពោះការធានាតម្លៃ និងច្បាប់ស្តីពី សេវាកម្មកសិកម្មឆ្នាំ 2020៖

ក). កិច្ចព្រមព្រៀងកសិកម្មរវាងកសិករ និងអ្នកទិញអាចធ្វើទៅបានសម្រាប់ផលិតកម្ម ឬការដាំដុះផលិត ផលកសិកម្មណាមួយ។

ខ). តម្លៃនៃផលិតផលនឹងត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងកិច្ចសន្យា។

គ). យន្តការដោះស្រាយវិវាទដែលបានបញ្ជាក់យ៉ាងច្បាស់ដោយការពារសិទ្ធិកសិករ និងអ្នកទិញ។

3. ច្បាប់ស្តីពីទំនិញសំខាន់ៗ (វិសោធនកម្ម) ឆ្នាំ2020៖

ក). រដ្ឋាភិបាលកណ្តាលអាចគ្រាន់តែប្រើបទប្បញ្ញត្តិនៃច្បាប់ទំនិញឆ្នាំ1955 ក្នុងស្ថានភាពចាំបាច់មួយ (សង្គ្រាម ទុរភិក្ស ការឡើងថ្លៃខ្ពស់ និងគ្រោះមហន្តរាយធម្មជាតិ) ។

ខ). ការដាក់កម្រិតនៃស្តុកត្រូវតែផ្អែកលើការឡើងថ្លៃ ហើយអាចត្រូវបានកំណត់ប្រសិនបើមានការកើនឡើង 100 ភាគរយនៃតម្លៃលក់រាយនៃផលិតផលរុក្ខកម្មនិងការកើនឡើង 50ភាគរយនៃតម្លៃ លក់រាយនៃផលិតផលដែលមិនងាយខូចបាន។

ច្បាប់ទាំងនេះផ្តល់នូវការប្រកួតប្រជែងទៅនឹងប្រព័ន្ធទម្រង់ទីផ្សារជាជំរើសទិញដោយផ្ទាល់ និងកិច្ចសន្យាកសិកម្ម។ ទោះបីជាប្រទេសឥណ្ឌាទាំងមូលត្រូវបានដាក់សមាហ័រណកម្មជាប្រទេសមួយទីផ្សារមួយក៏ដោយ វាមិនបានក្លាយជាការពិតនោះទេ សម្រាប់វិស័យកសិកម្ម មុនពេលការធ្វើកំណែទម្រង់នៅក្នុងខែកញ្ញាឆ្នាំ2020។ ប្រជាកសិករឥណ្ឌាទទួលបាន​សេរីភាពដើម្បីលក់ ផលិតផលរបស់ខ្លួនទៅនរណានិងកន្លែងណាដែលពួកគេចង់លក់។

ប្រជាកសិករនឹងមិនត្រូវបង់ថ្លៃឈ្នួលទីផ្សារពន្ធ និងការឈប់លក់ផលិតផលរបស់ខ្លួនជាយូរមកហើយ ដោយធ្វើឱ្យប្រសើរឡើងនូវប្រាក់ចំណូលរបស់ពួកគេ។ វិធានការណ៍ដ៏រឹងមាំដើម្បីបំពេញនូវតម្រូវការ ដែលមានស្ថេរភាពការងារក្នុងផលប្រយោជន៍សាធារណៈដ៏ធំ។ កំណែទម្រង់ដែលបានអនុវត្តដោយរដ្ឋាភិបាលឥណ្ឌាផ្តល់សេរីភាពដល់កសិកររបស់ខ្លួន៕

ប្រភព៖ India in Cambodia (Embassy of India, Phnom Penh)​ & រូបថតដោយ៖ សហការី

 

 

 

 

1 COMMENT

Comments are closed.