កាលពីពេលថ្មីៗ នេះក្រុមហ៊ុន អ អិម អេ ខេមបូឌាដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានធ្វើការនាំចូលនូវរថយន្ត SUV ប្រភេទថ្មីមួយទៀតនោះគឺរថយន្ត Ford Territory 2021 ដែលរថយន្តនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ី។
រថយន្ត Ford Territory ត្រូវបានបង្កើត និងឌីហ្សាញឡើងនៅក្នុងប្រទេសអូស្ត្រាលី ហើយត្រូវបានទទួលការតេស្តផ្នែកសុវត្ថិភាព សមត្ថភាព និងបច្ចេកវិទ្យាថ្មីៗ រហូតដល់ទៅជាង 2ឆ្នាំឯណោះទម្រាំតែក្រុមហ៊ុន Ford សម្រេចចិត្តលក់រថយន្តដ៏ទំនើបមួយនេះក្នុងទីផ្សារ។
រថយន្ត Ford Territory 2021 នេះត្រូវបានបំពាក់មកជាមួយប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ដែលមានដូចជា៖
- ម៉ាស៊ីន Ecoboost 1.5L ជំនាន់ថ្មី ទំហំស៊ីឡាំង 4 ប្រភេទសំាង ដែលអាចផលិតនូវកម្លាំងសេះបានរហូតដល់ទៅ 143PS និងកម្លាំងរមួលបានដល់ទៅ 225 N.M

- ប្រអប់លេខ 8វគ្គអូតូជំនាន់ថ្មី ដែលអាចប្រើប្រាស់បានទាំងលេខអូតូ និងលេខដៃ (Continuously Variable Transmission with Sport Mode)

- កុងទ័រឌីជីថល 10អ៊ីង ដែលអាចប្តូររូបរាងបាន 3 ជម្រើស (10-Inch Fully Digital Display with 3 Selectable Themes)

- អេក្រង់ផ្នែកកណ្តាល Touch Screen 10 អ៊ីងសម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ (10” Touch Screen)
- កាមេរ៉ាសុវត្ថិភាព 360 ដឺក្រេអាចមើលបានជុំវិញរថយន្ត (High Definition 360 Degree Camera)

- សេនស័រជំនួយចូលចតមុខ ក្រោយចំនួន 12គ្រាប់ (12 Sensors)
- អាចធ្វើការភ្ជាប់ផ្ទាល់ជាមួយ Apple CarPlay, Android Auto និង Google Map
- ពោងសុវត្ថិភាពចំនួន 06 (6 Air Bags)
- បញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរ (Smart Key)
- ប្រព័ន្ធសាកថ្មឥតខ្សែ (Wireless Charging)

- ចង្កៀងមុខ ក្រោយជាប្រភេទLED (LED Headlamps)
- ចង្កៀងមុខបិទ/ បើកដោយស្វ័យប្រវត្តិ ជាមួយនឹងមុខងារប្រព័ន្ធភ្លើងសុវត្ថិភាព (Auto On/Off Headlamps with Follow Me Home Feature)
- ដំបូលកញ្ចក់ធំអាចបិទ/ បើកបាន(Panoramic Moonroof)
- Speaker ចំនួន 8 (8 Speakers)
- ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Pre-Collision Assist with Autonomous Emergency Braking)
- ប្រព័ន្ធកំណត់ល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយឈប់ និងទៅមុខដោយស្វ័យប្រវត្តិ (Adaptive Cruise Control with Stop-and-Go)

- ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System)
- ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិដែលអាចចូលចតបែបអក្សរP និងបែបអក្សរT (Enhanced Active Park Assist)
- ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀងសងខាងរថយន្ត (Blind Spot Information System)
- ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិលនិង បញ្ជៀសការក្រឡាប់ (Electronic Stability Control)
- ប្រព័ន្ធទប់រថយន្តកុំឱ្យរអិលថយក្រោយពេលឡើងចំណោត (Hill Launch Assist)
- ប្រព័ន្ធវាស់សម្ពាធកង់ (Tire Pressure Monitoring System)
- ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិក (Electronic Parking Brake System)
- ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្តិ (Automatic Temperature Control
កាន់តែពិសេសលោកអ្នកអាចទិញនូវរថយន្ត Ford Territory 2021 ជាមួយនឹងតម្លៃពិសេសត្រឹមតែ $49,900 តែប៉ុណ្ណោះ ហើយការផ្តល់ជូនពិសេសនេះមានសុពលភាពមុនថ្ងៃសម្ពោធជាផ្លូវការនៃរថយន្តនេះតែប៉ុណ្ណោះ ដូច្នេះសូមលោកអ្នកប្រញាប់រួសរាន់ឡើង ព្រោះការផ្តល់ជូនមានកំណត់។ រថយន្ត Ford Territory 2021 ត្រូវបានដាក់តាំងបង្ហាញនៅគ្រប់អគារតាំងបង្ហាញរថយន្ត Ford ដែលមានដូចជា៖
- អគារតាំងបង្ហាញសាខាផ្លូវព្រះមុនីវង្សដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង 023 214 214
- អគារតាំងបង្ហាញសាខាទឹកថ្លាដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង 023 890 880
- អគារតាំងបង្ហាញសាខាទួលសង្កែដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង 078 990 800 | 087 990 800
- អគារតាំងបង្ហាញសាខាខេត្តសៀមរាបដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង 063 766 661។
រូបថតដោយ៖ សហការី

















