ភ្នំពេញ៖ មីន ថោន គឺជាផ្សារទំនើបមួយដែលស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ តាមបណ្តោយផ្លូវ2004 ដែលភាគច្រើនប្រជាជនខ្មែរនិយមហៅថា ផ្លូវ ម៉ៃ ដា ផ្សារទំនើបមួយនេះបានបើកដំណើរការកាលពីពាក់កណ្តាលឆ្នាំ2019 នាពេលថ្មីៗ នេះ។
ផ្សារទំនើប មីន ថោន មានសកម្មភាព ក៏ដូចជាមានហាងជាច្រើន ដែលអតិថិជនអាចរីករាយកម្សាន្តនៅក្នុងបរិវេណផ្សារបានដោយសេរី ដែលរួមមានដូចជារោងភាពយន្ត Legend Cinemas ទីកន្លែងកម្សាន្តសួនកុមារ Park Kids ហាងថែរក្សាសម្ផស្ស Nails Palace ហាងលក់គ្រឿងសំអាង Think nature និង Guardian រួមទំាងមានហាងលក់ស្បែកជើង Crocs និង Havaianas លើសពីនេះទៅទៀតក៏មានហាងលក់ស្រាក្រហមដែលមានឈ្មោះថាបណ្ញាល័យស្រា Best Wine Library នៅជាន់ទីមួយផងដែរ។
មានផ្សារទំនើប Lucky Super Market និងសាខាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំជាងនៅក្នុងប្រទេសកម្ពុជា Smart Axiata ដែលមានភាពងាយស្រួលដល់អតិថិជន ក្នុងការស្វែងរកម្ហូបអាហារ សំភារៈប្រើប្រាស់ ឬក៏ស្វែងរកសេវាកម្មណាមួយពីក្រុមហ៊ុន Smart Axiata តែម្តង ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត គឺនៅមានហាងកាហ្វេ និងហាងភេជ្ជៈប្រ៊េនៗ ជាច្រើនដូនចា Brown Coffee, KOI, 85 Bakery Café, CHATOKI និង Sulbing Café ក៏បានលេចចេញជារូបរាងជាមួយនឹងផ្សារទំនើប មីត ថោន ចាប់តាំងពីផ្សារនេះ បើកដំណើរការរហូតមកដល់បច្ចុប្បន្ន។ វាកាន់តែងាយស្រួលជាងនេះទៅទៀតគឺផ្សារទំនើប មីត ថោន មានម៉ាស៊ីនដកប្រាក់ពីធនាគារ RHB, ABA និង UCB នៅជាន់ផ្ទាល់ដីផងដែរ។
ផ្សារទំនើប មីត ថោន មានបម្រើអាហាររហ័សទាន់ចិត្តដូចជានៅ Lucky Burger, Fried Chicken Master និងប្រភេទអាហារកាម្ម៉ងដែលមានដូចជាភោជនីយដ្ឋាន 53 Central Coffee ភោជនីយដ្ឋាន Sake Restaurant និងភោជនីយដ្ឋានបង្អែមកូរ៉េ Restaurant Korean Dessert Cafe រួមទាំងមានលក់គ្រាប់កៅឡាក់ពី Xiangli ទៀតផង។
គួរបញ្ជាក់ថានៅអំឡុងពេលពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ ខាងមុខនេះ ផ្សារទំនើប មីន ថោន បានធ្វើការសហការជាមួយនឹងដៃគូរពាណិជ្ជកម្មរបស់ខ្លួនដើម្បីអបអរសារទរពីធីបុណ្យប្រពៃណីជាតិខ្មែរ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី30-31 ខែតុលា ឆ្នាំ2020 និងថ្ងៃទី1 ខែវិច្ឆិកា ឆ្នាំ2020 ខាងមុខនេះ។
ក្នុងឪកាសដ៏ពិសេសនេះផងដែរ ផ្សារទំនើប មីត ថោន បានរៀចចំកម្មវិធីចាប់គ្រាប់បាល់់នាំសំណាង ឈ្នះរង្វាន់ភ្លាមៗ ជាង 2000រង្វាន់ ដែលទទួលបានការឧបត្ថម្ភពីហាងនានា ក្នុងផ្សារទំនើប មីត ថោន ផ្ទាល់តែម្តង ដោយអតិថិជនចំណាយអស់តែ 20$ អតិថិជនអាចចាប់បាល់មួយគ្រាប់បានពីកម្មវិធី។
លក្ខខណ្ឌនៃការចាប់រង្វាន់ អតិថិជនទាំងអស់គ្រាន់តែយកវិក័យប័ត្រ ពីហាងដែលបានសហការជាមួយនឹងផ្សារទំនើប មីត ថោន ទៅធ្វើការផ្សងសំណាងនៅស្តង់កម្មវិធី ដែលមានទីតាំងស្ថិតនៅបរិវេណផ្សារទំនើប មីត ថោន។ រាល់វិក័យប័ត្រមួយសន្លឹកដែលមានតម្លៃស្មើនឹង 20$ អតិថិជនអាចធ្វើការចាប់បាល់នាំសំណាងបានម្តង ឬក៏វិក័យប័ត្រដែលមានតម្លៃលើសពី 100$ អតិថិជនមានសិទ្ធចាប់បានតែ 5ដងតែប៉ុណ្ណោះ។
ចំណែកឯអតិថិជនដែលមានវិក័យប័ត្រមិនស្មើ 20$ អតិថិជនអាចយកវិក័យប័ត្របូកបញ្ចូលគ្នាដើម្បីធ្វើការចាប់រង្វាន់គ្រាប់បាល់នាំសំណាងជាមួយនឹងកម្មវិធីផ្សាទំនើប មីត ថោន។ សូមបញ្ជាក់ថារាល់វិក័យប័ត្រ គឺមានសុពលភាពតែមួយថ្ងៃនៃការទិញទំនិញតែប៉ណ្ណោះ។ កម្មវិធីនឹងចាប់ផ្តើមនៅថ្ងៃទី30-31 ខែតុលា ឆ្នាំ2020 និងថ្ងៃទី01 ខែវិច្ឆិកា ឆ្នាំ2020 ពីម៉ោង 11ថ្ងៃត្រង់រហូតដល់ម៉ោង 7ល្ងាច រាល់ល័ក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្តដោយផ្សារទំនើប មីត ថោន។
រង្វាន់ដែលអតិថិជនអាចនឹងទទួលបានគឺមានដូចជា ថង់យួរដៃបរិស្ថាន និងម៉ាស់ដ៏ស្រស់ស្អាតពីផ្សារទំនើប មីត ថោន។ អាវយឺត និងដបទឹកដ៏គួរឱ្យទាក់ទាញពីក្រុមហ៊ុន Smart Axiata។ ទឹកលាងដៃសម្លាប់មេរោគពីផ្សារទំនើប Lucky Super Market, ការបញ្ចុះតំលៃ 2ដុល្លា ពីភោជនីយដ្ឋាន Sake Restaurant, ការបញ្ចុះតំលៃ 5ដុល្លា ពីហាងលក់ស្រាក្រហម Best Wine Library និងការបញ្ចុះតំលៃ 50% ពី Potato Corner និង Think Nature។
លើសពីនេះទៀតអថិជននឹងទទួលបានពោតផ្ទុះពីរោងភាពយន្ត Legend Cinema គូប៉ុងហ្រ្វីសមួយសន្លឹកសម្រាប់ក្មេងៗ លេងកម្សាន្តនៅ Kids Park។ អតិថិជនក៏អាចទទួលបានគូប៉ុងពី Lucky Burger ដើម្បីប្តូរយកដំឡូងបំពង ឬក៏កូកាកូឡា ហើយនិងទទួលបានគូប៉ុងបញ្ចុះតំលៃស្មើនឹង 1ដុល្លា ពីម៉ាកស្បែកជើង Havanias និង Crock។ អតិថិជនក៏អាចទទួលបានគូប៉ុងទិញកែវតូច បានកែវធំ ពីហាងតែបៃតងជប៉ុនពី CHATOKI ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតអតិថិជននឹងទទួលបានការ៉េមខ្ទិះដូងធម្មជាតិពី Hello Coconut ដ៏មានរស់ជាតិឈ្ងុយឆ្ងាញ់ផងដែរនៅក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ។
រូបភាពដោយ៖ សហការី