ភ្នំពេញ៖ ថ្ងៃសុក្រទី 04 ខែកញ្ញា ឆ្នាំ2020 សមាគមន៍សិង្ហបុរីប្រចាំប្រទេសកម្ពុជា ដែលហៅកាត់ថា (អេស ស៊ី ស៊ី) រួមគ្នាជាមួយនឹងសណ្ឋាគារ Himawari Hotel Apartments បានរៀបចំកម្មវិធី «Shiok Night» លើកទីមួយក្នុងឆ្នាំ2020 បន្ទាប់ពីខកខាន ការប្រារព្ធឡើងអស់រយៈ 6ខែ ដោយសារតែការរាតត្បាតសកលនៃមេរោគ COVID-19 ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅឯ Himawari Hotel Microbrewery ក្នុងបរិវេណសណ្ឋាគារ Himawari Hotel Apartments តែម្តង។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងសម្រាប់សហគមន៍ជនជាតិសឹង្ហបូរី និងជាពិសេសសម្រាប់ពាណិជ្ជករសឹង្ហបុរីបានជួបជុំពិភាក្សា និងផ្សារភ្ជាប់ទំនាក់ទំនងអាជីវកម្មរបស់ពួកគេទៅវិញទៅមកផងដែរ។
គោលបំណងសំខាន់ពីបច្ចុប្បន្នភាពនៃការរីករាលដាលនៃជំងឺ COVID-19។ លើកនេះព្រឹត្តិការណ៍មានការចូលរួមសម្តែងពីសំណាក់ក្រុមតន្រ្តីសឹង្ហបុរី Boxchords និងមានការណែនាំអំពីប្រភេទស្រាបៀរស្រស់ៗ A5 ពី Himawari Hotel Microbrewery ទៅកាន់ភ្ញៀវទាំងអស់ដែលបានអញ្ជើញចូលរួមកម្មវិធី។
លោក Mr. Albert Tan ប្រធានរបស់សមាគមន៍សិង្ហបុរីប្រចាំប្រទេសកម្ពុជា បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រជាជនសឹង្ហបុរីទាំងអស់ដែលបានរចូលរួមកម្មវិធី «Shiok Night» និងប្រាប់ឱ្យដឹងពីបច្ចុប្បន្នភាពនៃជំងឺ COVID-19 ក៏ដូចជាការរឹតត្បិតក្នុងការធ្វើដំណើររវាងប្រទេសសិង្ហបុរី និងកម្ពុជា៕
រូបភាពដោយ៖ សាគូរ៉ា អេងលី