Home ខេមរភាសា «Shiok Night» កម្មវិធីជួបជុំរបស់សមាគមន៍សិង្ហបុរី បានត្រលប់មកវិញ បន្ទាប់ពីខកខានប្រារព្ធឡើងអស់រយៈពេល 6ខែ

«Shiok Night» កម្មវិធីជួបជុំរបស់សមាគមន៍សិង្ហបុរី បានត្រលប់មកវិញ បន្ទាប់ពីខកខានប្រារព្ធឡើងអស់រយៈពេល 6ខែ

ភ្នំពេញ៖ ថ្ងៃសុក្រទី 04 ខែកញ្ញា ឆ្នាំ2020  សមាគមន៍សិង្ហបុរីប្រចាំប្រទេសកម្ពុជា ដែលហៅកាត់ថា (អេស ស៊ី ស៊ី) រួមគ្នាជាមួយនឹងសណ្ឋាគារ Himawari Hotel Apartments បានរៀបចំកម្មវិធី «Shiok Night» លើកទីមួយក្នុងឆ្នាំ2020 បន្ទាប់ពីខកខាន ការប្រារព្ធឡើងអស់រយៈ 6ខែ ដោយសារតែការ​រាតត្បាត​សកលនៃមេរោគ COVID-19 ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅឯ Himawari Hotel Microbrewery ក្នុងបរិវេណសណ្ឋាគារ Himawari Hotel Apartments តែម្តង។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងសម្រាប់សហគមន៍ជនជាតិសឹង្ហបូរី និងជាពិសេសសម្រាប់ពាណិជ្ជករសឹង្ហបុរីបានជួបជុំពិភាក្សា និងផ្សារភ្ជាប់ទំនាក់ទំនងអាជីវកម្មរបស់ពួកគេទៅវិញទៅមកផងដែរ។

គោលបំណងសំខាន់ពីបច្ចុប្បន្នភាពនៃការរីករាលដាលនៃជំងឺ COVID-19។ លើកនេះព្រឹត្តិការណ៍មានការចូលរួមសម្តែងពីសំណាក់ក្រុមតន្រ្តីសឹង្ហបុរី Boxchords និងមានការណែនាំអំពីប្រភេទស្រាបៀរស្រស់ៗ A5 ពី Himawari Hotel Microbrewery ទៅកាន់ភ្ញៀវទាំងអស់ដែលបានអញ្ជើញចូលរួមកម្មវិធី។

លោក Mr. Albert Tan ប្រធានរបស់សមាគមន៍សិង្ហបុរីប្រចាំប្រទេសកម្ពុជា បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រជាជនសឹង្ហបុរីទាំងអស់ដែលបានរចូលរួមកម្មវិធី «Shiok Night» និងប្រាប់ឱ្យដឹងពីបច្ចុប្បន្នភាពនៃជំងឺ COVID-19 ក៏ដូចជាការរឹតត្បិតក្នុងការធ្វើដំណើររវាងប្រទេសសិង្ហបុរី និងកម្ពុជា៕

រូបភាពដោយ៖ សាគូរ៉ា អេងលី