ភ្នំពេញ៖ កាលពីថ្ងៃអង្គារ ទី១ ខែសីហា ឆាំ្ន២០២០ កន្លងទៅនេះ ភោជនីយដ្ឋានលំដាប់ថ្នាក់អន្តរជាតិមួយដែលមានឈ្មោះថា ដឹ ខាត់ (The Cut Steak House)បានរៀបចំកម្មវិធីសម្ពោធបើកដំណើរការលក់ជាផ្លូវការដោយមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ និងបណ្តាញសារព័ត៌មានជាច្រើននាក់។
ភោជនីយដ្ឋាន The Cut Steak House គឺជាភោជនីយដ្ឋានសាច់អាំងកូនកាត់បែបអឺរ៉ុប Steak និងបែបជប៉ុន ដែលត្រូវបានបង្កើតឡើងដោយជនជាតិខ្មែរដែលមានបទពិសោធន៍ និងគំនិតច្នៃប្រឌិតខ្ពស់ខាងវិស័យម្ហូបអាហារ និងភេសជ្ជៈ ព្រមទាំងមានចុងភៅចម្អិនអាហារដែលមានជំនាញឯកទេសច្បាស់លាស់ទទួលបាននូវពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិក្នុងការចម្អិនអាហារគ្រប់ប្រភេទតាមបែបអាស៊ី និងបែបអឺរ៉ុប។ ជាពិសេសគឺការចម្អិន Steak សាច់គោដែលផ្តល់នូវបទពិសោធក្នុងការទទួលទានអាហារដែលល្អបំផុត ជាមួយនឹងគ្រឿងផ្សំ និងសាច់គោ ដែលត្រូវបាននាំចូលមកពីបណ្តាប្រទេសល្បីៗ នានាដូចជា ប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក និងប្រទេសជប៉ុនជាដើម។
The Cut Steak House គឺជាភោជនីយដ្ឋានលំដាប់ថ្នាក់អន្តរជាតិដែលបានធើ្វការរចនាម៉ូដទំនើបទាន់សម័យ និងបំពាក់ទៅដោយគ្រឿងបរិក្ខាល្អប្រណីត ស្អាតប្លែកភ្នែក ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ បច្ចេកទេសនៃការចម្អិនម្ហូប និងរសជាតិដែលធ្វើឲ្យគ្រប់គ្នាជក់ចិត្តសរសើរមិនដាច់ពីមាត់ពីគុណភាព និងរសជាតិម្ហូបនៅទីនេះ។ The Cut Steak House មានមុខម្ហូបដែលពោរពេញដោយភាពច្នៃប្រឌិត ជាមួយនឹងវត្ថុធាតុដើមថ្មីៗ ស្រស់ៗ និងគ្រឿងផ្សំដ៏ល្អឥតខ្ចោះដែលមានគុណភាពខ្ពស់សម្រាប់បំពេញគ្រប់តម្រូវការរបស់អតិថិជន។
នៅក្នុងឱកាសបើកសម្ពោធជាផ្លូវការភោជនីយដ្ឋាន The Cut Steak House នេះដែរ លោក ស៊ាន វណ្ណថាន ប្រធានគ្រប់គ្រងទូទៅនៃភោជនីយដ្ឋាន The Cut Steak House បានលើកឡើងថា «ភាពច្នៃប្រឌិតនៃរសជាតិអាហារ គុណភាពនៃវត្ថុធាតុដើម និងគ្រឿងផ្សំ សេវាកម្ម និងបទដ្ឋានអនាម័យ គឺជាអ្វីដែលយើងយកចិត្តទុកដាក់បំផុត ដើម្បីផ្តល់នូវអាហារដែលមានស្តង់ដារអន្តរជាតិ និងមានរសជាតិឈ្ងុយឆ្ងាញ់បំផុតជូនដល់អតិថិជន និងដើម្បីក្លាយខ្លួនជាភោជនីយដ្ឋានមួយដែលឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជានាថ្ងៃអនាគត»។
ដោយឡែកមុខម្ហូបពិសេសៗ និងល្បីប្រចាំភោជនីយដ្ឋាន The Cut Steak House មានដូចជា Steak សាច់គោកណ្តាលខ្នងចម្អិនបែបអឺរ៉ុប Black Angus Tomahawh សាច់ចំឡកគោ និងថ្លើមក្ងានចៀន ទំពាំងបាយជូរ Cut Salad សាច់ខ្នងអាំងបែបជប៉ុន និងឆ្អឹងជំនីចៀមតេរីយ៉ាគិ ជាមួយនឹងទឹកជ្រលក់រសជាតិពិសេសបីប្រភេទផ្សេងគ្នា ដែលធ្វើឲ្យរសជាតិនៃសាច់គោ Steak ទាំងនោះកាន់តែមានរសជាតិឆ្ងាញ់ប្លែកថែមមួយកម្រិតទៀត។
លក្ខណៈពិសេសៗ ទាំងអស់នេះ គឺមានតែនៅភោជនីយដ្ឋាន The Cut Steak House តែប៉ុណ្ណោះ!
លោក ម៉ៃ វ៉ុង (Mike Wong) ប្រធានគ្រប់គ្រងផ្នែកចម្អិនម្ហូប និងជាប្រធានគ្រប់គ្រងផ្នែកប្រតិបត្តិការនៃភោជនីយដ្ឋាន The Cut Steak House បានលើកឡើងថា «ប្រភេទសាច់គោ និងគ្រឿងផ្សំគ្រប់ប្រភេទដែលយើងប្រើប្រាស់ក្នុងការចម្អិននៅទីនេះ សុទ្ធសឹងតែត្រូវបានសម្រិតសម្រាំងយកប្រភេទដែលមានគុណភាពខ្ពស់ គួបផ្សំនិងគំនិតច្នៃប្រឌិត ព្រមទាំងបច្ចេកទេសចម្អិនដែលផ្តល់នូវបទពិសោធនៃការទទួលទានអាហារមួយកាន់តែប្លែកជាង Steak ដែលចម្អិននៅហាងដទៃទៀត»។
លោក ម៉ៃ វ៉ុង គឺជាចុងភៅឯកទេសដែលធ្លាប់ទទួលបាននូវការបណ្តុះបណ្តាលផ្នែក Steak និងអាហារផ្សេងៗ ទៀតនៅសហរដ្ឋអាមេរិក និងប្រទេសជប៉ុន មានបទពិសោធចម្អិនអាហារបែបបស្ចិមប្រទេស និងបែបជប៉ុនជាង ២០ឆ្នាំមកហើយ។
ក្រៅពីនេះភោជនីយដ្ឋាន The Cut Steak House ក៏មានអាហារសមុទ្រថ្មីៗ ដូចជា ស្កាលុប (Scallop) អយស្ទ័រ (Oyster) ត្រីសាលម៉ុន (Salmon) ព្រមទាំងម្ហូបច្នៃប្រឌិតជាច្រើនមុខទៀត។
The Cut Steak House ក៏មានសេវាកម្មរៀបចំអាហារ VIP សម្រាប់ពិធីខួបកំណើត ពិធីជប់លៀងផ្សេងៗ ការទទួលទានអាហារបែបអ្នកជំនួញ និងការជួបជុំក្រុមការងារផងដែរ ដើម្បីបង្កើតនូវបរិយាកាស ពេលវេលា និងអនុស្សាវរីយ៍ដ៏រ៉ូមែនទិកជូនដល់អតិថិជន។
ភោជនីយដ្ឋាន The Cut Steak House មានទីតាំងស្ថិតនៅផ្សារ ខាលែឌែល ម៉ល (Khalandale Mall) តំបន់បឹងកក់ ហើយលោកអ្នកក៏អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០២៣ ៨៨៣ ៤៨៤ឬ ០៩៦ ៨៨៨ ៥៥៩៨ សម្រាប់ការកក់ទុកជាមិន និងសាកសួរព័ត៌មានបន្ថែម៕
រូបថតដោយ៖ សហការី