តាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ និងបញ្ជាក់ថាពាក្យ «បម្រាម» គឺជាពាក្យត្រឹមត្រូវ។ ចំណែកឯពាក្យថា «បំរាម» ដែលប្រជាជនខ្មែរមួយចំនួននិយមសរសេរ និងប្រើប្រាស់គឺមិនត្រឹមត្រូវទេ។ ដូច្នេះបងប្អូនគួរតែសរសេរថា «បម្រាម» វិញទើបត្រូវ។
ពាក្យថា «បម្រាម» – «បំ – រ៉ាម» មានថ្នាក់ពាក្យជានាមសព្ទ៖ ដែលមានន័យថា សំបុត្រហាមប្រាម, សេចក្ដីហាមប្រាម។
ឧទារហ៍៖ ខ្ញុំឃើញមានគេបិទបម្រាមនៅជិតមាត់ទ្វារប្រាប់ថាកុំឲ្យពួកយើងចូលទៅខាងក្នុង។
ពាក្យថា «បម្រាម» មានថ្នាក់ពាក្យជានាមសព្ទ៖ ចំណែកពាក្យ «ប្រាម» មានថ្នាក់ពាក្យជាកិរិយាសព្ទ៖ មានន័យថាឃាត់មុន, ហាម, ដាក់បម្រាប, ប្រាមប្រាប់ ឬប្រាប់ប្រាម, ប្រាប់ដោយហាម, ដោយមានបម្រាប។
ឧទារហ៍៖ ពួកខ្ញុំត្រូវបានគេហាមប្រាមបមិនឲ្យចូលទៅខាងក្នុង។
ពាក្យ «បម្រាម» និងពាក្យ «ប្រាម» វាមានន័យតែមួយដូចគ្នា គឺឃាត់នរណាម្នាក់មិនឲ្យធ្វើអ្វីមួយ ឬឃាត់ដំណើរ និងសកម្មភាពអ្វីមួយ។