អ្នកដែលប្រើប្រាស់ភាសាខ្មែរមួយចំនួននៅតែមិនទាន់យល់ច្បាស់ពីអត្ថន័យ និងការប្រើប្រាស់ពាក្យទាំងនេះនៅឡើយ។ នេះបើតាមវចនានុក្រមខ្មែររបស់សម្តេច ជួន ណាត បានពន្យល់ថា៖
១. «ចំណេះដឹង» មានន័យថា៖ ការចេះដឹងដែលមាននៅក្នុងចិត្ត តាមរយៈការរៀននៅសាលា តាមការស្រាវជ្រាវ និងតាមរយៈបទពិសោធន៍។
ឧទារហ៍៖ គាត់មានចំណេះដឹងខ្ពង់ខ្ពស់ និងគួឲ្យគោរពណាស់។
២. «ជំនាញ» មានន័យថា៖ ដែលវាងវៃ, ប៉ិន, ប្រសប់, ស្ទាត់, ដែលចេះស្ទាត់ប្រាកដ ហើយជាការងារចេះតគ្នាៗ។
ឧទារហ៍៖ ជំនាញរបស់គាត់ គឺការធ្វើព័ត៌មានជាលក្ខណៈបែបបទយកការណ៍។
៣. «ទេពកោសល្យ» មានន័យថា៖ ភាពប៉ិនប្រសប់, ភាពប្លែកពីគេ, ដែលកើតចេញពីការច្នៃប្រឌិតខ្លួនឯង។
ឧទារហ៍៖ គាត់មានទេពកោសល្យខាងផ្នែកថតរូប។
