ភ្នំពេញ៖ យុវជនកម្ពុជាដែលមានចំណាប់អារម្មណ៍ផ្នែកនយោបាយចំនួន ១០រូប នឹងទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនពីថ្ងៃទី២៣ ដល់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។
ក្រោមប្រធានបទ «លទ្ធិប្រជាធិបតេយ្យពហុបក្សជប៉ុន» យុវជនទាំងនេះនឹងចូលរួមកម្មវិធីផេ្សងៗ និងធ្វើទស្សនកិច្ចនៅស្ថាប័ននីតិបញ្ញាតិ្ត រដ្ឋបាល និងតុលាការនៅទីក្រុងតូក្យូ និងទីក្រុងហាជីអូជី (Hachioji) ដើម្បីអង្កេតមើលដំណើរការបោះឆ្នោតថ្នាក់មូលដ្ឋានមួយ។ យុវជនទាំងអស់នឹងធ្វើដំណើរទៅខេត្តតូគូស៊ីម៉ា (Tokushima) ផងដែរហើយធ្វើទស្សនកិច្ចនៅទីកន្លែងនានាពាក់ព័ន្ធនឹងរដ្ឋបាល និងវប្បធម៌នៅថ្នាក់មូលដ្ឋាន ដើម្បីបានយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រទេសជប៉ុន។
បន្ទាប់ពីការបញ្ចប់កម្មវិធីទស្សនកិច្ចចំនួន៣លើកកន្លងមក ដែលបានរៀបចំឡើងក្រោយការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ និងរួមទាំងកម្មវិធីលើកទី៤ នេះផង ចំនួនអ្នកចូលរួមជាយុវជនកម្ពុជានឹងកើនដល់ ៤០រូប ។
តាមរយៈកម្មវិធីនេះ គឺមានការរំពឹងទុកថាយុវជនកម្ពុជាទាំងអស់នឹងដឹកនាំអនាគតនៃប្រទេសកម្ពុជា និងស្វែងយល់កាន់តែស៊ីជម្រៅអំពីលទ្ធិប្រជាធិបតេយ្យពហុបក្សជប៉ុន ជាចំណេះដឹងសម្រាប់អភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា៕
រូបភាពដោយ៖ សហការី