ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២០ – ពិព័រណ៍សៀវភៅ Big Bad Wolf Book បានបើកដំណើរការជរៀងរាល់ថ្ងៃចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ១២អធ្រាត្រ ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅផ្សារបុរីរុងរឿង ដែលស្ថិតនៅក្នុង ខណ្ឌជ្រោយចង្វារ។
ការចូលរួមទស្សនាពិព័រណ៍សៀវភៅនេះ គឺពុំគិតថ្លៃនោះទេ ហើយនិងមានការអញ្ជើញចូលរួមពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាភ្ញៀវកត្តិយសក្នុងពិធីបើកសម្ភោធជាផ្លូវការដើម្បីបង្ហាញពីការចូលរួមគាំទ្រ ពិព័រណ៍សៀវភៅ Big Bad Wolf Book ដែលរៀបចំធ្វើឡើងជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា។
ពិព័រណ៍សៀវភៅ Big Bad Wolf Book បាននាំយកមកនូវសៀវភៅអង់គ្លេសថ្មីៗ ចំនួន ១លានក្បាល មកដាក់លក់បញ្ចុះតម្លៃចាប់ពី ៥០% រហូតដល់ ៩០% ក្នុងនោះមានសៀវភៅជាច្រើនប្រភេទរួមមានដូចជា សៀវភៅសម្រាប់កុមារ សៀវភៅប្រលោមលោក សៀវភៅរឿងពិត សៀវភៅលក់ដាច់បំផុត សៀវភៅប្រលោមលោកបែបវិទ្យាសាស្រ្ត សៀវភៅស្នេហា សៀវភៅអភិវឌ្ឍន៍ខ្លួនឯង សៀវភៅក្រាហ្វិក សៀវភៅអាជីវកម្ម សៀវភៅស្ថាបត្យកម្ម សៀវភៅរចនា និងសៀវភៅជាច្រើនប្រភេទទៀត។
លោកអ្នកអាចទិញសៀវភៅទាំងនោះបាន តាមរយៈការទូទាត់ជាលុយសុទ្ធ ប្រើកាត ឥណទាន ឬក៏ ប្រើកាតឥណពន្ធ។ អ្នកចូលរួមទស្សនា ត្រូវបានលើកទឹកចិត្ត ឲ្យមកចូលរួមទស្សនាពិព័រណ៍ច្រើនដង ដោយហេតុថាពីមួយថ្ងៃទៅមួយថ្ងៃ នឹងមានសៀវភៅចូលថ្មីដាក់លក់ជានិច្ច ក្នុងរយ:ពេល ១២ថ្ងៃនៃការពិធីពិព័រណ៍សៀវភៅនេះ។ ក្រុមហ៊ុនសែលកាត ដែលជាដៃគូរសហការផ្នែកទូរគមនាគមន៍របស់ពិព័រណ៍ Big Bad Wolf Sale នៅទីក្រុងភ្នំពេញ ឆ្នាំ២០២០ នឹងមានស្តង់ពិព័រណ័ផ្ទាល់ខ្លួនមួយសម្រាប់ ផ្តល់ការកំសាន្ត ដល់អ្នកចូលរួមផងដែរ។
សៀវភៅវេទមន្ត “Magical Books” គឺជាសៀវភៅដ៏សំខាន់មួយប្រភេទ នៅក្នុងពិព័រណ៍សៀវភៅនេះ។ ក្នុងនាមជាអ្នកនាំចូលផ្តាច់មុខ នៅតំបន់អាស៊ី ពិព័រណ៍សៀវភៅ Big Bad Wolf Book Sale សង្កេតឃើញថា សៀវភៅប្រភេទនេះ គឺល្អបំផុតសម្រាប់ឪពុកម្តាយ ដែលមានកូនប្រុសស្រីចាប់ពីអាយុ ១ឆ្នាំ ដល់ ៦ឆ្នាំ ក្នុងការចាប់ផ្ដើមរៀនអានសៀវភៅ។ សៀវភៅវេទមន្ត គឺជាសៀវភៅ ដែលផលិតឡើងដោយរួមបញ្ចូលនូវបច្ចេកវិទ្យា Augmented Reality (AR) ដែលអនុញ្ញាតឲ្យកុមារ មានសកម្មភាពឆ្លើយឆ្លង រៀន និងអានសៀវភៅក្នុងពេលតែមួយ។
សៀវភៅនេះ នឹងជួយលើកទឹកចិត្តឲ្យកុមារ មានការចាប់អារម្មណ៍លើការអានសៀវភៅ ហើយសៀវភៅនេះ នឹងធ្វើឲ្យកុមារមានទម្លាប់ក្នុងការអានសៀវភៅផងដែរ។ ឪពុកម្តាយ ឬអាណាព្យាបាលអាចជ្រើសរើសសៀវភៅ សម្រាប់កូនៗរបស់ខ្លួនដូចជា៖ Little Red Riding Hood, Let’s Learn Alphabet ABC, as well as Disney titles like Disney Frozen: A Sleepover Party, and educational titles like ABC Fun With Mickey។
លោក Andrew Yap សហស្ថាបនិកពិព័រណ៍ Big Bad Wolf Books បានថ្លែងថា «យើងមិនមែន គ្រាន់តែជាពិព័រណ៍សៀវភៅនោះទេ។ យើងចាត់ទុកខ្លួនយើងជាស្ថាប័នមួយដែលធ្វើយុទ្ធនាការដើម្បីលើកកម្ពស់អក្ខរកម្មភាសាអង់គ្លេស។ បេសកម្មចម្បងរបស់យើង គឺដើម្បីផ្លាស់ប្តូរពិភពលោក ជាមួយសៀវភៅមួយក្បាល ក្នុងមួយម្តងដោយធ្វើឲ្យប្រាកដថា សៀវភៅរបស់យើង មានតម្លៃសមរម្យ និងអាចរកទិញបាន សម្រាប់មនុស្សគ្រប់រូប។ មានមនុស្សច្រើន ណាស់ដែលគ្មានលទ្ធិភាពក្នុងការទទួលបានសៀវភៅ ដោយសារតែតម្លៃរបស់សៀវភៅ។ វាពិតជាគួរឲ្យសោកស្តាយណាស់ ព្រោះតាមរយៈការអានសៀវភៅ អាចផ្លាស់ប្ដូរ ជីវិតរបស់មនុស្ស និងជួយជម្រុញឲ្យពួកគេព្យាយាមសម្រេចនូវក្តីស្រមៃរបស់ខ្លួន។»
Big Bad Wolf Books ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៩ ដោយស្ថាបនិកជនជាតិម៉ាឡេស៊ី ចំនួន២រូប ដើម្បីអាចឲ្យប្រជាជនម៉ាឡេស៊ី អាចទទួលបាន សៀវភៅភាសាអង់គ្លេស ដែលមានគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ។ នៅក្នុងឆ្នាំ២០១៦ ពិព័រណ៍សៀវភៅនេះ បានចាប់ផ្តើមរៀបចំធ្វើឡើងនៅក្រៅប្រទេស ដើម្បីធានាថាមនុស្សគ្រប់រូប មានលទ្ធិភាពក្នុងការទទួលបានសៀវភៅកាន់តែច្រើន តាមដែលអាចធ្វើបាន។ នៅក្នុងឆ្នាំ២០១៩ ពិព័រណ៍នេះ ត្រូវបានរៀបចំធ្វើឡើងនៅក្នុងទីក្រុងចំនួន៣២ នៅក្នុងប្រទេសចំនួន១០ ក្នុងតំបន់អាស៊ីអាគ្នេយ៍ អាស៊ីភាគ ខាងត្បូង មជ្ឈឹមបូព៌ា និងបានអាចទាក់ទាញអ្នកចូលរួមច្រើនជាង ៥លាននាក់។
លោក អ៊ុក ចាន់ដារ៉ា អ្នកនាំពាក្យពិព័រណ៍សៀវភៅ Big Bad Wolf Book Sale Phnom Penh 2020 មានប្រាប់ឲ្យដឹងថា «នេះគឺជាមោទនភាពមួយរបស់ប្រជាជនកម្ពុជា ដែលពិព័រណ៍សៀវភៅធំជាងគេលើពិភពលោក បានរៀបចំធ្វើឡើងនៅក្នុងទីក្រុងភ្នំពេញនាពេលនេះ គឺជាឱកាសដ៏ល្អមួយសម្រាប់ប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍន៍ជំនាញ និងចំណេះដឹងរបស់ខ្លួនតាមរយ:ការអានសៀវភៅ។ ទន្ទឹមនឹងនេះ វានឹងបង្កើតទម្លាប់ក្នុងការអាន សៀវភៅ ដល់កុមារ តាំងពីក្មេងវ័យ។ តម្រូវការសៀវភៅអង់គ្លេសកាន់តែច្រើនឡើងៗ នៅក្នុងស្រទាបយុវវ័យ ជំនាន់ថ្មី គឺជាកម្លាំងជំរុញផែនការរបស់យើងក្នុងការនាំយកពិព័រណ៍សៀវភៅនេះមកកាន់ប្រទេសកម្ពុជា។»
លោក អ៊ុក ចាន់ដារ៉ា បន្តទៀតថា «ក្នុងបរិបទបច្ចុប្បន្ននេះ ដើម្បីឲ្យប្រជាជនកម្ពុជាអាចរីកចម្រើននៅក្នុងសេដ្ឋកិច្ចសកលភាវូបនីយកម្ម និងដើម្បីអាចឲ្យប្រទេសកម្ពុជា អភិវឌ្ឍធនធានមនុស្សរបស់ខ្លួនបានឆាប់រហ័សនោះ យើងត្រូវបន្តធ្វើការឆ្ពោះទៅរកការធានាឲ្យបានថា មនុស្សជំនាន់ក្រោយ ទទួលបាននូវធនធានចំណេះដឹងដែលចាំបាច់ ដើម្បីកែលម្អអនាគតរបស់ខ្លួន ក៏ដូចជាអនាគតនៃប្រទេសជាតិផងដែរ។»
ស្របតាមគោលការណ៍របស់ពិព័រណ៍សៀវភៅដែលជឿជាក់ថាមនុស្សគ្រប់រូប គួរតែមានលទ្ធភាពទទួលបានសៀវភៅភាសាអង់គ្លេស ដែលមានគុណភាព មិនថាពួកគេស្ថិតនៅក្នុងស្ថានភាពបែបណានោះទេ។ ពិព័រណ៍សៀវភៅ Big Bad Wolf Book Sale Phnom Penh 2020 បានសហការជាមួយ បណ្ណាល័យបញ្ញវន្ត និងបណ្ណាល័យកណ្តាលរបស់ក្រសួងអប់រំ យុវជន និងកីឡា ជាដៃគូសម្រាប់កម្មវិធីនេះ ក្នុងទំនួលខុសត្រូវចំពោះសង្គម (CSR) របស់ខ្លួនដែលមានឈ្មោះថា Red Readerhood ដើម្បីបរិច្ចាគសៀវភៅ ឲ្យទៅអ្នកដែលខ្វះខាត។ អ្នកចូលរួម ត្រូវបាន លើកទឹកចិត្តឲ្យបរិច្ចាគសៀវភៅនៅបញ្ជរ Red Readerhood ដែលមានទីតាំងបន្ទាប់ពី បញ្ជរគិតលុយ នៅក្នុងសាលពិព័រណ៍។ សម្រាប់គំនិតផ្តួចផ្តើមនៅក្នុងកម្មវិធី Red Readerhood នេះ ពិព័រណ៍សៀវភៅ Big Bad Wolf Book Sale សន្យាថានឹងបរិច្ចាគសៀវភៅចំនួន ៥០០ក្បាល ពីលើការបរិច្ចាគ ដែលប្រមូលបាននៅក្នុងកម្មវិធីពិព័រណ៍។
អ្នកចូលរួមទាំងអស់ អាចធ្វើដំណើរទៅកាន់ទីកន្លែងពិព័រណ៍សៀវភៅ បានយ៉ាងងាយស្រួលជាមួយក្រុមហ៊ុនដឹងជញ្ជូន Grab ដែលជាដៃគូរផ្លូវការរបស់យើង ជាមួយការផ្ដល់ជូនយ៉ាងពិសេស។ សម្រាប់អតិថិជនថ្មីរបស់ Grab ទទួលបានការចុះតម្លៃ ៦០០០រៀល សម្រាប់ការធ្វើដំណើរ ៣លើកដំបូងដោយប្រើលេខកូដបញ្ចុះតម្លៃ “BBW”។ សម្រាប់អតិថិជនដែលធ្លាប់ប្រើប្រាស់សេវា Grab អាចប្រើប្រាស់លេខកូដបញ្ចុះតម្លៃ “BBW20” ដើម្បីទទួលបានការបញ្ចុះតម្លៃ ២០% សម្រាប់ការជិះ ២ដង (ការបញ្ចុះតម្លៃខ្ពស់បំផុតគឺត្រឹម ៦០០០រៀល ក្នុងមួយជើង)។ លេខកូដបញ្ចុះតម្លៃនេះមានសុពលភាពចាប់ពីថ្ងៃទី៩ ខែមករា រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។
អ្នកអ្នកចូលរួមទស្សនាពិព័រណ៍សៀវភៅ អាចស្វែងរកអាហារពេលព្រឹក ឬអាហារសម្រន់មានដូចជាកាហ្វេ នំផ្អែម និងអាហារជាច្រើនប្រភេទទៀត ដែលមានដាក់លក់នៅស្តង់កាហ្វេ Gloria Jean’s ដែលជាហាងកាហ្វេ មានដើមកំណើតនៅប្រទេសអូស្ត្រាលី។ ហាងកាហ្វេនេះនឹងមានវត្តមាននៅក្នុងពិព័រណ៍សៀវភៅ Big Bad Wolf Book ដើម្បីបំម្រើជូនទៅតាមសេចក្ដីត្រូវការរបស់ លោកអ្នក ជាមួយតម្លៃយ៉ាងសមរម្យបំផុត។
ដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែពិសេស និងព័ត៌មានបញ្ចុះតម្លៃលើសៀវភៅថ្មីៗ នៅក្នុងពិព័រណ៍សៀវភៅ Big Bad Wolf Book អ្នកអាចចុះឈ្មោះចូលជាសមាជិក Wolf Pack តាមរយៈ៖https://bigbadwolfbooks.com/៕
បណ្តាញសង្គមរបស់ Big Bad Wolf
Facebook: facebook.com/bbwbookskh
Instagram: instagram.com/bbwbookskh
Hashtag ផ្លូវការ៖ #BBWPhnomPenh2020
រូបភាពដោយ៖ សហការី