កំពូលស្មាតហ្វូន realme x2 Pro បានមកដល់ប្រទេសកម្ពុជាហើយ ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនបំផុតដាច់គេ

ភ្នំពេញ៖ ថ្ងៃ​អង្គារ​ ទី​២៤​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ យីហោ​ស្មាត​ហ្វូន​ថ្មី​ realme​​ ប្រចាំ​ប្រទេស​កម្ពុជា​បាន​ដាក់​សម្ពោធ​កំពូល​ស្មាត​ហ្វូន​ realme​  X2​​​ Pro​ ថ្មី​របស់​ខ្លួន​ ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ស្មាត​ហ្វូន​កម្ពុជា​នៅ​ថ្ងៃ​នេះ​។

បន្ទាប់ពីក្រុមហ៊ុនបានដាក់លក់ស៊េរីស្មាតហ្វូន realme 5 បានធ្វើឱ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើលម្តងរួចមកហើយដោយម៉ូដែល realme 5​ នេះបានភ្ជាប់ជាមួយនឹងពាក្យសោ្លកថា “Dare to Leap” ឬជាភាសាខ្មែរថា «ហ៊ានលោតផ្លោះ» ។ លើកពីនេះ realme X2 Pro បាននាំមកនូវបទពិសោធន៍ស្មាតហ្វូនដ៏អស្ចារ្យជាមួយនឹងបន្ទះឈីប Snapdragon 855 Plus ល្បឿនអេក្រង់ 90Hz កាមេរ៉ា ៦៤ មេហ្គាភិចស៊ែលជាមួយការពង្រីក 20x Hybrid Zoom។

យើងអាចនិយាយបានថា  realme X2 Pro ជាស្មាតហ្វូនដែលស័ក្តិសមបំផុតសម្រាប់ឆ្នាំនេះក្នុងតម្លៃត្រឹមតែ ៦៥៩ ដុល្លារ តែប៉ុណ្ណោះ។ នៅក្នុងប្រទេសអេស្បាញ realme X2 Pro បានឈ្នះពានរង្វាន់ «ស្មាតហ្វូនល្អបំផុតប្រចាំឆ្នាំ» ក្នុងនោះក៏មាន iPhone 11 Pro និង Oneplus 7T Pro។ បើនិយាយពី Specs ឬលក្ខណៈពិសេសរបស់ realme X2 Pro នេះវាមានការប្រកួតប្រជែងខ្លាំងអស់ទាស់តែម្តង។

កំពូលស្មាតហ្វូន​ realme X2 Pro បានបំពាក់នូវកម្លាំងម៉ាសុីនដ៏អស្ចារ្យជាមួយនឹង Snapdragon 855 Plus ដូចជាតទាំងអស់គ្នាបានដឹងរួចមកហើយថាបន្ទះឈីបមិនត្រឹមតែជះ ឥទ្ធិពលដល់ល្បឿន ប្រតិបត្តិការម៉ាសុីនរបស់ទូរស័ព្ទប៉ុណ្ណោះទេ វាថែមទាំងជះឥទ្ធិពលដល់ដំណើរការនៃការភ្ជាប់អុីនធឺណេត និងការប្រើប្រាស់ថាមពលរបស់ទូរស័ព្ទទៀតផង។ បន្ទះឈីបកាន់តែល្អ អ្នកនឹងទទួលបទពិសោធន៍ប្រើប្រាស់កាន់តែអស្ចារ្យផងដែរ។

កំពូលស្មាតហ្វូន​ realme X2 Pro បានភ្ជាប់មកជាមួយនូវបន្ទះឈីបដ៏ល្អបំផុតគឺ ឈីប Snapdragon 855 Plus ដែលមានដំណើរការ 7nm និង Adreno 640 GPU ផ្តល់នូវដំណើរការក្រាហ្វិក 15% លឿនជាងបន្ទះឈីប Snapdragon 855 ។ លើសពីនេះទៅទៀត វាក៏មានបន្ទះឈីបដំណើរការដោយបញ្ញាសិប្បនិមិត្ត AI មានល្បឿនលឿនជាង 3ដង និង Flash LPDDR4X ទំហំ 12GB + 256GB។ នៅក្នុងទីផ្សារប្រទេសកម្ពុជា អង់ផ្ទុក (Storage) មានតែ 128/ 256GB តែប៉ុណ្ណោះ។ realme X2 Pro បំពាក់ឧបករណ៍ផ្ទុកទិន្នន័យ UFS 3.0 ជំនាន់ក្រោយបង្អស់។

កំពូលស្មាតហ្វូន​ realme X2 Pro មានកម្លាំងថ្មខ្លាំង និងសាកបានលឿនអស់ស្ទះ វាពិតជាមានភាពងាយស្រួលសម្រាប់អ្នកចូលចិត្តលេងហ្គេម។ ដូចដែលបានរៀបរាប់ខាងលើមកហើយថា ទូរស័ព្ទ realme X2 Pro គឺជាទូរស័ព្ទដែលសាកថ្មលឿនជាងគេបង្អស់នៅលើទីផ្សារកម្ពុជា វាបានបំពាក់ដោយបច្ចេកវិទ្យា Super​​ VOOC 50 វ៉ាត់ Flash Charge។ realme X2 Pro អាចសាកថ្មពី ០% ទៅ ១០០% ត្រឹមរយៈពេលតែ ៣០នាទីប៉ុណ្ណោះ។ ល្បឿននៃការសាកថ្មទាំងនេះត្រូវបានការពារដោយប្រព័ន្ធឈីបគោល ៥ ដែលផ្តល់ការត្រួតពិនិត្យចរន្តអគ្គិសនីភ្លាមៗ។  Super​ VOOC 50W មានន័យថា អ្នកអាចលេងហ្គេមបណ្តើរ សាកថ្មបណ្តើរ ដោយគ្មានការរំខាន ព្រោះវាមានប្រព័ន្ធការពារដោយ PD និង QC នៅពេលដែលថាមពលឡើងអតិបរមាដល់ ១៨ វ៉ាត់។

កំពូលស្មាតហ្វូន​ realme X2 Pro​ មាន​ល្បឿន​អេក្រង់ ៩០ហឺត ដែលជាអេក្រង់ទំនើបបំផុត ចុច មិនទាក់ទល់តែសោះ។ ក​ម្រិតហ្វ្រេមរបស់វាត្រូវបានកើនឡើងដល់ ៥០% ប្រៀបធៀបអេក្រង់ផ្សេងទៀត ដែលធ្វើឱ្យវាក្លាយជាអេក្រង់ (Smooth) មិនទាក់។ លើសពីនេះទៀត វាធ្វើឱ្យការលេងហ្គេមដែលមានទំហំធំៗ កាន់តែគ្មានការព្រួយបារម្ភ ជាមួយកម្រិតទំហំអេក្រង់ខ្ពស់រហូតដល់ 90Hz។

បើយើងក្រឡេកមើលទៅអេក្រង់ realme X2 Pro គឺពេញចិត្តមែនទែន ដោយសារតែ realme X2 Pro បានភ្ជាប់មកជាមួយអេក្រង់ទំហំ ៦.៥ អុីញ ប្រភេទ FHD + Super AMOLED ខ្លាំងបំផុតរួមទាំង HDR10 និង DCI-P3 color gamut ដែលជាកញ្ចក់ការពារចំណាំងផ្លាតបំពាក់មកជាមួយស្រាប់នូវបច្ចេកវិទ្យាថតរូបពេលយប់ (Night Mode)  កម្រិតពន្លឺច្បាស់រហូតដល់ 1000nit ហើយកម្រិតនៃពណ៌រូបភាពចែកដាច់ និងច្បាស់ល្អរហូតដល់ 2000000:1 ហើយ កាត់បន្ថយការសុីថាមពលថ្មរហូតដល់ ៨%។

កំពូលស្មាតហ្វូន​ realme X2 Pro ​មានកាមេរ៉ា Hawk Eye ដែលអាចចាប់រូបភាពបានស្អាតល្អ។ realme X2 Pro មានលក្ខណៈពិសេសដោយវាត្រូវបានតំឡើងភ្ជាប់ជាមួយកាមេរ៉ាភ្នែកឥន្រ្ទី (Hawk Eye)  ៤គ្រាប់  ដែលមានទំហំ ៦៤ មេហ្គាភិចស៊ែល ចំពោះកាមេរ៉ាគោល​ និង កញ្ចក់កាមេរ៉ា Optical Zoom Lens អាចពង្រីកបាន ២ដង,  Super Wide-Angle មានទំហំ ៨ មេហ្គាភិចស៊ែល ថតបានប្លង់រហូតដល់ ១៥៥ ដឺក្រេ ដែលធ្វើឪ្យរូបច្បាស់មិនព្រាលសម្រាប់ការថតរូប Portrait។ កាមេរ៉ាគោលទំហំ ៦៤ មេហ្គាភិចស៊ែលមានប្រហោង Aperture ធំកម្រិត f/1.8 អាចចាប់យករូបភាពច្បាស់ទំនើប និងប្រើដោយបច្ចេកវិទ្យា Tetracell 4-in-1 ដែលមានទំហំភិចស៊ែលធំដើម្បីបញ្ចូលភិចស៊ែល ជាប់គ្នា ៤ដងទៅជាភិចស៊ែលធំ 1.6μm និងធ្វើឱ្យវាដំណើរការបានយ៉ាងល្អឥតខ្ចោះ មិនថាពេលយប់ ឬក៏ពេលថ្ងៃរួមជាមួយ Super Nightscape 2.0។ កាមេរ៉ាធំទូលាយទំហំ ៨ មេហ្គាភិចស៊ែល ដែលមានភិចស៊ែលធំ 1.4μm កញ្ចក់ធំទូលាយ ១១៥ ដឺក្រេ អាចចាប់យក រូបភាពធំអស្ចារ្យយ៉ាងងាយស្រួល ហើយកញ្ចក់ម៉ាក្រូទំហំ 2.5cm ផ្តល់នូវរូបភាពយ៉ាងជិតបំផុត។ កញ្ចក់ពង្រីកទំហំ ១៣ មេហ្គាភិចស៊ែលអាចពង្រីក Optical Zoom បាន២ដង ដោយមិនបាត់បង់គុណភាព។ មាន Hybrid Optical Zoom ៥ដង និងពង្រីក ឬក៏បង្រួមរហូតដល់ ២០ដង។ ប្រព័ន្ធត្រងពណ៌ចាប់យកពន្លឺ (Color Filtering System) មានភាពស្រាលដែលជួយបង្កើនរូបភាពរបស់អ្នកដោយបង្ហាញកាន់តែច្បាស់រស់រវើក។

កាមេរ៉ាខាងក្រោយរបស់ realme X2 Pro អាចថតវីឌីអូគុណភាពបានច្បាស់កម្រិត 4K ដោយមិនមានភាពរង្គើរដោយប្រើ UIS រួមជាមួយប្រព័ន្ធ Algorithm ដែលអាចទប់លំនឹងបានយ៉ាងល្អដើម្បីជំនួយដល់ដៃពេលកាន់ថតវិដីអូ។ វាអាចចាប់រូបភាពបានល្អដូចពេលជាក់ស្តែង ប្រៀបបាននឹងកាមេរ៉ាអាជីព។ លើសពីនេះទៀត វាក៏អាចថតវីដីអូព្រាលៗ​ ផ្ទៃខាងក្រោយ វីដេអូមាន មំុធំទូលាយ និងចលនាយឺត ៩៦០fps ឬក៏វីដេអូសប្បាយៗ ជាច្រើនទៀតផងដែរ។

កំពូលស្មាតហ្វូន​ realme X2 Pro អាចថត Selfies បានកាន់តែស្រស់ស្អាតដែល realme X2 Pro មានកាមេរ៉ាខាងមុខទំហំ ១៦ មេហ្គាភិចសែល Aperture f/ 2.0 ថតរូបភាពបែបធម្មជាតិ និងអាចចាប់យករាល់ចំណុចតូចៗ ដោយប្រើបច្ចេកវិទ្យា Tetracell 4-in-1 ភិចស៊ែលដើម្បីបញ្ចូលភិចស៊ែលជាប់គ្នា ៤ដងទៅជាភិចស៊ែលធំ 2.0μm ។ ទន្ទឹមនឹងនេះវាក៏មានមុខងារជួយឱ្យផ្ទៃមុខស្អាតដោយប្រើបញ្ញាសិប្បនិមិត្ត (AI Beautify) មានមុខងារកែលម្អឱ្យស្អាតក្នុងចំណោមមនុស្សច្រើន និងមុខងារកែលម្អតាមតម្រូវការដើម្បីបំពេញតាមការចង់បានរបស់អតិថិជន​ និងយុវវ័យសម្រាប់ការថតរូប Selfie ល្អឥតខ្ចោះ។

ជំហានបន្ទាប់របស់ realme ជាមួយនឹងលក្ខណៈពិសេសអស្ចារ្យទាំងនោះ realme X2 Pro អាចរកបានឥឡូវនេះជាមួយនឹងតម្លៃ ៦៥៩ដុល្លារ ហើយស្មាតហ្វូនម៉ូដែលនេះត្រូវបានលក់ផ្តាច់មុខដោយក្រុមហ៊ុន Smart Axiata។ ក្រុមហ៊ុន Smart Axiata បានធ្វើការកំណត់សម្គាល់នៅក្នុងសុន្ទរកថារបស់ខ្លួនថា​ ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូន realme នឹងក្លាយជាក្រុមហ៊ុនស្មាតហ្វូនពេញនិយមនៅក្នុងបច្ចេកវិទ្យាជំនាន់ទី៥ (5G) នៅក្នុងឆ្នាំក្រោយ។ លើសពីនេះទៅទៀត realme នឹងក្លាយជាក្រុមហ៊ុនដំបូងគេដែលបំពាក់បន្ទះឈីប​​បច្ចេកវិទ្យាជំនាន់ទី​៥ ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ស្មាតហ្វូន realme X2 Pro ពិតជាមានការប្រកួតប្រជែង និងមានចំនួនកំណត់នៅលើពិភពលោក ដែលពេលនេះមានចំនួនតែ៥០គ្រឿងប៉ុណ្ណោះ ដែលមានចរាចរនៅលើទីផ្សារប្រទេសកម្ពុជា ប្រសិនបើអ្នកកំពុងស្វែងរកបទពិសោធន៍ចុងក្រោយសូមកុំស្ទាក់ស្ទើរក្នុងការទិញ។

រូបថតដោយ៖ សាគួរ៉ា​ និងសហការី