ភ្នំពេញ៖ ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៩ បុរី អាម៉ូរី ៧មករា បានរៀបចំកម្មវិធីចាប់ឆ្នោតផ្សងសំណាងជូនដល់អតិថិជនរបស់ខ្លួន ដែលបានទិញដីដីឡូត៍ ឬក៏ទិញផ្ទះក្នុងកំឡុងពេលប្រូម៉ូសិនពិសេស នៅឯភោជនីយដ្ឋាននាគក្រហមផ្លូវលេខ២៧១ ទល់មុខកាកក្របាទក្រហមកម្ពុជា។
កម្មវិធីចាប់ឆ្នោតផ្សងសំណាងនេះត្រូវបានរៀបចំឡើង ដោយមានការអញ្ជើញចូលរួមពីសំណាក់អតិថិជន យ៉ាងច្រើនកុះករ ដែលធ្វើអោយកម្មវិធីកាន់តែមានភាពអធឹកអធម។
រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាងនេះរួមមាន ដំណើរកម្សាន្តទៅកាន់ទ្វីបអឺរ៉ុប សម្រាប់មនុស្ស ២នាក់ ម៉ូតូ ZOOMER X ឆ្នាំ២០២០ ទូរស័ព្ទដៃ SAMSUNG GALAXY FOLD ទូទឹកកក SAMSUNG ទូរទស្សន៍ SAMSUNG 55 អុីញ កង់ម៉ាក GIANT និងរង្វាន់ផ្សេងៗ ជាច្រើនទៀត។
បុរី អាម៉ូរី ៧មករា បានថ្លែងអំណគុណយ៉ាងជ្រៀលជ្រៅចំពោះអតិថិជនទាំងអស់ដែលតែងតែគាំទ្រ ជឿជាក់ និងបានវិនិយោគលើបុរី អាម៉ូរី ៧មករា។ លើសពីនេះទៅទៀត អ្វីដែលកាន់តែអស្ចារ្យទៀតនោះគឺ បុរី អាម៉ូរី ៧មករា គម្រោងផ្ទះ និងដីឡូត៍ មានការផ្តល់ជូនពិសេសដល់អតិថិជនដោយមានការបញ្ចុះតម្លៃរហូតដល់ ១២ភាគរយ ព្រមទាំងទទួល បានសាំងដល់ទៅ ១៥០០លីត្របន្ថែមទៀត។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ បុរី អាម៉ូរី ៧មករា បានបើកការដ្ឋានសាង សង់ជាផ្លូវការនូវគម្រោងផ្ទះអាជីវកម្ម និងលំនៅឋានប្រណិតថ្មីរបស់ខ្លួននៅលើផ្ទៃដី ៣២ហិកតា ស្ថិត នៅលើតំបន់សេដ្ឋកិច្ចថ្មី នៃទីក្រុងរណបជ្រោយចង្វា តាមបណ្តោយផ្លូវរដ្ឋ ៧មករា ដែលតភ្ជាប់ពីផ្លូវ ជាតិលេខ ៦A ទៅកាន់ផ្លូវលោកឧកញ៉ាលីយ៉ុងផាត់ និងភ្ជាប់បន្ថែមទៅកាន់ផ្លូវជាតិលេខ ៥។
បុរី អាម៉ូរី ៧មករា មានទីតាំងនៅលើតំបន់ ដែលបានវិវឌ្ឍន៍ខ្លួនយ៉ាងលឿនក្លាយទៅជាតំបន់មានសក្តានុពលលើការអភិវឌ្ឍវិស័យអចលនទ្រព្យ។ តំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធល្អ មានមនុស្សរស់នៅច្រើនប្រជុំទៅដោយធនាគារ សាលារៀន និងមានអាជីវកម្មជាច្រើនបម្រើអោយការរស់នៅកាន់តែប្រសើរ។
ប្រភេទដីឡូត៍នៅក្នុង បុរី អាម៉ូរី ៧មករា មានប្រភេទដីដូចជា៖
ជម្រើសទី១ ដីទំហំ ៥ម x ២០ម
ជម្រើសទី២ ដីទំហំ ១០ម x ២០ម
ជម្រើសទី៣ ដីទំហំ ២០ម x ៣០ម
ប្រភេទផ្ទះនៅក្នុងបុរី អាម៉ូរី ៧មករា មានប្រភេទដីដូចជា៖
ផ្ទះពាណិជ្ជកម្មប្រភេទA E0+E1+E2
ផ្ទះពាណិជ្ជកម្មប្រភេទB E0+E1
វីឡាកូនកាត់ E0+E1+E2
បុរីអាម៉ូរី ៧មករា គឺជាគម្រោងដែលផ្តល់ប្រាក់ចំនេញ និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការអភិវឌ្ឍគម្រោងរបស់ខ្លួនអោយបានល្អប្រសើរ និងតាមផែនការច្បាស់លាស់។
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនង លោក ឈុន ថៃអៀង ប្រធានផ្នែកលក់ជាន់ខ្ពស់ និងទូរស័ព្ទលេខ៖ ០៧៨ ៩០៩ ៩៩៩៕
រូបថតដោយ៖ សហការី និង សាគូរ៉ា