សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញប្រារព្ធពិធីបុណ្យបំភ្លឺដើមឈើណូអែល

ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩ សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញដែលជាសណ្ឋាគារលំដាប់ផ្កាយប្រាំមួយនៅក្នុងទីក្រុងភ្នំពេញ បានប្រារព្ធពិធីបុណ្យបំភ្លឺដើមណូអែលជាមួយនឹងវត្តមានកុមារមកពីអង្គការក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា (ស.ថ.ក.ក) ប្រមាណជា២០នាក់ និងជាពិសេសគឺការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស។ កុមារៗ និងភ្ញៀវកិត្តិយសរួមជាមួយនឹងក្រុមការងាររបស់សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញបានរីករាយជាមួយនឹងពិធីបុណ្យបំភ្លឺដើមណូអែល និងរីករាយជាមួយបទចម្រៀងបុណ្យណូអែលជាច្រើនបទផងដែរ។

រូបថតដោយ៖ សហការី