ពិធីបើកសម្ភោធជាផ្លូវការរថយន្តម៉ូឌែល The All-New Palisade ឆ្នាំ២០២០

602

ភ្នំពេញ៖ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុន Hyundai Camko Motorប្រចាំប្រទេសកម្ពុជាបានបើកពិធីសម្ភោធជាផ្លូវការនូវរថយន្តថ្មីម៉ូឌែល​ The All-New Palisade ឆ្នាំ២០២០ ដែលជារថយន្តទទួលបានពានរង្វាន់ល្អជាងគេក្នុងចំនោមរថយន្តប្រភេទ SUV ផ្សេងទៀតដូចជា Kona Tucson និង Santa Fe។

ភ្ញៀវកិត្តិយស អតិថិជន ក៏ដូចជាអ្នកសារពត៌មានដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីបើកសម្ភោធជាផ្លូវការរថយន្តម៉ូឌែល The All-new Palisade ឆ្នាំ២០២០ បានសម្តែងនូវភាពសប្បាយរីករាយ និងទទួលបានបទពិសោធផ្ទាល់ជាមួយរថយន្ត Palisade តែម្តង។

- Advertisement -

នៅក្នុងថ្ងៃបើកសម្ភោធជាផ្លូវការ The All-new Palisade ឆ្នាំ២០២០ លោក Brian Ko នាយក​ប្រតិបត្តិរបស់ក្រុមហ៊ុន Hyundai Camko Motor ប្រចាំប្រទេសកម្ពុជាបានប្រាប់ឲ្យដឹងថា «The All-new Palisade ប្រាកដជាអាចវាយលុកទីផ្សារប្រទេសកម្ពុជាបានជាក់ជាមិនខាន ពីព្រោះរថយន្តប្រភេទ SUV មួយនេះមានទំហំធំ ជាមួយនឹងតម្លៃប្រកួតប្រជែងទៀតផង។ ជាពិសេសវាត្រូវបានបំពាក់ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយដែលធានាបាននូវសុត្ថិភាព និងភាពងាយស្រួលសម្រាប់អ្នកបើកបរ។ យើងជឿជាក់ថារថយន្ត Hyundai SUV ស៊េរីថ្មីមួយនេះពិតជាសាកសមឥតខ្ចោះសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាការធ្វើដំណើរកម្សាន្តផងដែរ»​។

រថយន្តម៉ូឌែល The All-new Palisade ឆ្នាំ២០២០ ជាប្រភេទរថយន្ត SUV ដែលបានបង្ហាញពីប្រណិតភាព និងភាពខ្លាំង ទាំងការរចនា និងដំណើរការម៉ាស៊ីន។ ការរចនាផ្នែកខាងក្នុង និងខាងក្រៅរបស់រថយន្ត Palisade បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីប្រណិតភាព និងភាពលេចធ្លោនៅពេលដែលអ្នកធ្វើដំណើរនៅតាមដងផ្លូវ។

Palisade បានឈ្នះពានរង្វាន់ «ការរចនាផលិតផល – រថយន្ត និងម៉ូតូ» នៅក្នុងកម្មវិធីប្រកួតប្រជែងការរចនាជាលក្ខណៈអន្តរជាតិដ៏ល្បីល្បាញរបស់ Red Dot កាលពីថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៩។

ចំពោះការរចនាប៉ាណាខាងមុខជារាងសំណាញ់ប្រទាក់ក្រឡាដែលស្តែងឲ្យឃើញពីភាពអង់អាច រឹងមាំ និងប្រណិតភាពនៃរថយន្ត SUV។ ជាមួយនឹងការរចនាប្រភេទភ្លើងបែប LED ដែលមានភាពទាក់ទាញ និងភ្លឺច្បាស់ល្អ ជាពិសេសយ៉ាន់កង់ ដែលមានទំហំដល់ទៅ ២០អុីញ​ រឹងមាំ និងអាចធ្វើដំណើរបានគ្រប់ស្ថានភាពផ្លូវយ៉ាងល្អទៀតផងដែរ។

ផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងប្រណិតដែលធ្វើឲ្យអ្នកបើកបរ និងអ្នកដំណើរទទួលបាននូវអារម្មណ៍ស្រស់ស្រាយ និងមានផាសុខភាព រួមជាមួយកៅអីដល់ទៅ៧ ងាយស្រួលសម្រាប់ការធ្វើដំណើរជាលក្ខណៈគ្រួសារ។ កៅអីស្បែក ពិតជាផ្តល់នូវអារម្មណ៍ដ៏ពិសេសជាមួយនឹងការរ​ចនាជាឈើក្រូមេនៅជុំវិញឡានដែលធ្វើឲ្យផ្ទៃខាងក្នុងមើលទៅកាន់តែធំទូលាយ។

Palisade ដំណើរការដោយម៉ាស៊ីន ៣.៥L ជាមួយនឹងថាមពលអតិបរិមាដល់ទៅ ២៧៧ps និងដំណើរការដោយ ៨លេខ អូតូម៉ាទិច។ Palisade ប្រើប្រាស់ដោយប្រព័ន្ធ HTRAC និង Multi-Terrain Mode ដែលបង្កើនប្រសិទ្ធភាពលើដំណើរការស្ថានភាពផ្លូវផ្សេងៗ ពីគ្នាដូចជា ផ្លូវភក់ ផ្លូវខ្សាច់ ផ្លូវរលាក់ និងផ្លូវសើម ហើយរអិល។

Palisade ផ្តល់ជូននូវបច្ចេកវិទ្យាទំនើបចុងក្រោយលើផ្នែកសុវត្ថិភាព និង​ភាពងាយស្រួលដែលពិតជាមិនអាចខ្វះបានចំពោះឡានក្នុងក្តីសុបិន្តរបស់អ្នក។ Palisade មានអេក្រង់ Touch Screen ១០.២៥អុីញ និងអេក្រង់ពហុពត៌មានដែលមានទំហំដល់ទៅ ១២.៣អុីញ សម្រាប់ផ្តល់ឲ្យលោកអ្នកពីពត៌មាន និងការកម្សាន្តផ្សេងៗ។ ប្រព័ន្ធ Shift-by-wire ដែលមាននៅក្នុងចង្កឹះលេខអេឡិចត្រូនិច វានឹងផ្លាស់ប្តូរទៅអក្សរP នៅពេលដែលម៉ាស៊ីនរលត់ និងនៅពេលដែលអ្នកបើកបរបើកទ្វាររថយន្តចេញ។

កន្លែងសាកថ្មថ្មីជាមួយនឹងខ្សែ (Wireless Charger) ពិតជាមានភាពងាយស្រួលសម្រាប់អ្នកដែលប្រើប្រាស់ប្រព័ន្ធ Android Deices និង Apple IPhone។​ Heads-Up Display បង្ហាញពីពត៌មាននៅលើកញ្ចក់ និងជួយឲ្យអ្នកបើកបរផ្តោតអារម្មណ៍នៅលើផ្លូវពេលកំពុងបើកបរ។

Blind Spot View Monitor ជាប្រព័ន្ធសុវត្ថិភាពជួយឲ្យអ្នកបើកបរអាចមើលឃើញរថយន្តផ្សែងទៀត ដែលមកពីចំហៀង ប្រព័ន្ធនេះនឹងដំណើរការនៅពេលដែលអ្នកបើកភ្លើងបត់ឆ្វេង ឬស្តាំ។

Safe Exit Assist and Rear Occupant Alert បានបង្កើតឡើងដើម្បីធានាសុត្ថិភាពដល់អ្នកដំណើរផ្នែកខាងក្រោយ​ ហើយជាពិសេសលោកអ្នកកាន់តែរីករាយនឹងដំណើរកម្សាន្តរបស់លោកអ្នកជាមួយនឹង Palisade ដែលមានដំបូលបើកភ្លោះ និងបញ្ជាដោយប៊ូតុងអេឡិចត្រូនិច។​

រូបថតដោយ៖ សាគូរ៉ា