Raffles Hotel Le Royal ប្រារព្ធពិធីបុណ្យបំភ្លឺដើមឈើណូអែល

ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០១៩ សណ្ឋាគារលំដាប់ផ្កាយ៥ Raffles Hotel Le Royal នៅរាជធានីភ្នំពេញបានប្រារព្ធពិធីជប់លៀងបុណ្យ និងពិធីបំភ្លឺដើមឈើបុណ្យណូអែលជាមួយវត្តមានភ្ញៀវកិត្តិយសដែលអញ្ជើញមកក្រុមហនិងអង្គការមួយចំនួនផងដែរ។

នៅក្នុងយុគសម័យនៃការយល់ដឹងអំពីបរិស្ថានដែលមានផលប្រយោជន៍សម្រាប់អតិថិជន ក៏ដូចជាប្រជាជនកម្ពុជា ដូច្នេះបានជាសណ្ឋាគារ Raffles Hotel Le Royal បានជ្រើសរើសយកដើមឈើណូអែលពិតប្រាកដមួយដើមធំៗ មកដាក់តាំងបង្ហាញជូនភ្ញៀវបានឃើញផ្ទាល់ភ្នែក និងចាប់ប៉ះដោយផ្ទាល់ដៃនៅក្នុងអំឡុងពេលបុណ្យណូអែលនេះ ជាពិសេសដើមឈើណូអែលពិតប្រាកដនេះ គឺជានិមិត្តរូបនៃសេចក្តីជំនឿលើព្រះ និងក្តីសង្ឃឹមរវាងសេចក្តីសុខសប្បាយទៅតាមមែកធាង ក្លិនក្រអូបនៃដើម និងភាពកក់ក្តៅពីធម្មជាតិរបស់ដើមណូអែល។

ដើមណូអែលដែលបានការតុបតែងលម្អយ៉ាងស្រស់ស្អាតនៅក្នុងសណ្ឋាគារ Raffles Hotel Le Royal ត្រូវបានគេស្គាល់ថាជាប្រភេទដើមឈ្មោះ Noble Fir និងបាននាំចូលពី Oregon សហរដ្ឋអាមេរិក មានកំពស់ពី ១០-១១ ហ្វីត។ Noble Fir ជាទូទៅគេហៅថា Red Fir ឬក៏ White Fire ហើយ Noble Fir ត្រូវបានគេចាត់ទុកជាដើមណូអែលដ៏ល្អបំផុតដោយសារតែវាមានភាពស្រស់ស្អាតជាងដើមណូអែលផ្សែងៗ មែកធាងវារឹងមាំ និងរក្សាភាពស្រស់ស្អាតបានយូរ។ ដើម Noble Fir​ ត្រូវបានដាំដុះប្រហែលជា ១លានហិចតា ហើយដី និងដើមឈើនៅទីនោះបានផ្តល់នូវតម្រូវការអុកស៊ីសែនប្រចាំថ្ងៃរបស់មនុស្ស ១៨នាក់។

ដើមណូអែលជាធម្មតាមានស្ថេរភាពដីការពារការផ្គត់ផ្គង់ទឹក និងផ្តល់ជម្រកដល់សត្វព្រៃខណៈពេលបង្កើតខ្សែក្រវ៉ាត់បៃតងទេសភាព ហើយជារឿយៗ ដើមឈើណូអែលត្រូវបានគេដាំនៅលើដីដែលមិនអាចទ្រទ្រង់នឹងដំណាំផ្សេងៗទៀតបាន។ គេអាចចំណាយពេល១៥ឆ្នាំ ដើម្បីដាំដើមឈើដែលមានកម្ពស់ជាមធ្យម៦ហ្វីត ប៉ុន្តែរយៈពេលនៃការលូតលាស់ជាមធ្យមក្នុងរយៈពេលតែ៧ឆ្នាំប៉ុណ្ណោះ។

លោក Oliver Dudler ជាអ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ Raffles Hotel Le Royal បានលើកឡើងថា «វាគឺជាពេលវេលាដ៏អស្ចរ្យាមួយក្នុងឆ្នាំនេះដែលបានអបអរសាទរជាមួយគ្រួសារ និងមិត្តភក្តិ ហើយវាក៏ជារដូវនៃសប្បុរសធម៌ និងការផ្តល់អំណោយផងដែរ។ ឆ្នាំនេះសណ្ឋាគារ Raffles Hotel Le Royal កំពុងជួយគាំទ្រដល់ Sunrise Cambodia  ដែលបានអភិវឌ្ឍសហគមន៍ប្រកបដោយនិរន្តរភាពដោយផ្តោតលើការលើកកម្ពស់ជីវិតរបស់កុមារងាយរងគ្រោះ និងសហគមន៍ដែលពួកគេរស់នៅ។ ត្រលប់ទៅដើមទសវត្សឆ្នាំ១៩៩០ ស្ថាបនិកអង្គការ Sunrise Cambodia នេះគឺ Geraldine Cox បានបង្កើតសាលានេះឡើងដើម្បីជាមធ្យោបាយមួយជួយដល់ក្រុមកុមារកំព្រាភៀសខ្លួនពីសង្គ្រាមដែលបានរស់នៅក្បែរព្រំដែនកម្ពុជា – ថៃ។ វាជាពេលវេលាដ៏សក្ដិសមមួយ ហើយយើងខ្ញុំសូមគោរពអញ្ជើញភ្ញៀវដែលបានចូលរួមនាពេលរាត្រីនេះបរិច្ចាក ដោយការទិញគ្រឿងតុបតែងដើមឈើណូអែលរួមជាមួយនឹងការសសេរឈ្មាះលោកអ្នក​ និងព្យួរវានៅលើដើមឈើណូអែល​ ហើយចំណូលដែលទទួលបាននឹងផ្តល់ទៅឲ្យ Sunrise Cambodia»។

លោកបានបន្ថែមទៀតថា «វាជាគឺផ្នែកមួយនៃទំនៀមទំលាប់របស់ Raffles Hotel Le Royal ដែលបានអញ្ជើញក្រុមចម្រៀងកុមារពីសាលា Cambodia Adventist School ដើម្បីច្រៀងបទចំរៀងនៅយប់នេះ ដែលក្មេងៗ ទាំងនោះកំពុងតែរៀនចាប់ពីថ្នាក់ទី៥ ដល់ទី១២។ ចំណូលដែលពួកគេទទួលបានពីការ​ច្រៀងចម្រៀងពេលយប់នេះនឹងផ្តល់ជាផលប្រយោជន៍ដល់អង្គការ ជួបខ្ញុំនៅស្ថានសួគ៌​​ (Meet Me in Heaven) និងជួយដល់អ្នកដទៃដែលខ្វះខាត។ ដូច្នេះសូមរីករាយជាមួយនឹងចម្រៀងដ៏រីករាយ រួមជាមួយពន្លឺនៅពេលល្ងាចនេះ ហើយកុំភ្លេចនាំយកពន្លឺដ៏ស្រស់ស្អាតនាពេលយប់នេះចែករំលែកជាមួយអ្នកដែលនៅជុំវិញយើង»។

រូបថតដោយ៖ ​សាគូរ៉ា