តោះ!!! នាំគ្នាទៅលេងផ្សារណូអែល នៅសណ្ឋាគារ Himawari Hotel Apartments

ភ្នំពេញ៖ នៅ​សណ្ឋារគារ Himawari Hotel Apartments នឹង​មាន​ការ​តាំង​ពិព័រណ៍​ជា​លើក​ទី5 ដែល​មាន​ឈ្មោះ​ថា «ផ្សារ​ណូអែល» ដែលនឹងប្រព្រឹត្ត​ទៅ​រយៈពេល 2ថ្ងៃ គឺថ្ងៃ​សៅរ៍ ទី​7 ​និងថ្ងៃអាទិត្យ​ទី​8 ខែ​ធ្នូ ឆ្នាំ2019 វេលា​ម៉ោង​ 11ព្រឹក ​ដល់​ម៉ោង 7ល្ងាច។

ការ​តាំង​ពិព័រណ៍​នេះធ្វើ​ឡើង​ដើម្បី​អបអរសាទរ និង​គាំ​ទ្រ​ស្នាដៃ​សិល្បៈ សិប្បកម្ម និង សមិទ្ធផល​ការងារ​ផ្សេងៗ ជា​ច្រើនទៀត ដែល​មាន​ការអញ្ជើញ​ចូល​រួម​ពី​សំណាក់​អង្គការ​ក្នុង​ស្រុក និង​អង្គការមួយចំនួនទៀតដែល​មិនស្ថិតនៅក្រោមរដ្ឋាភិបាល​ក្នុង​ប្រទេស​កម្ពុជា។

ដើម្បីស្វែងរកអំណោយបុណ្យណូអែល​ដ៏អស្ចារ្យា​ជា​ច្រើនជូនចំពោះជា​មនុស្ស​ជាទី​ស្រលាញ់របស់លោកអ្នក និងការ​ថត​រូប​កម្សាន្ត​ជាមួយ​លោកតា​ណូអែល មានការ​ចាប់​រង្វាន់ និងការ​សំដែង​តន្ត្រី បូករួមជាមួយកម្ម​វិធី​សប្បាយ​ៗ ជា​ច្រើន​ទៀតនៅឯនៅ​សណ្ឋារគារ Himawari Hotel Apartments កុំភ្លេចណាជួបគ្នាឆាប់ៗ នេះ៕

រូបថតដោយ៖ សហការី