ឥណ្ឌូណេស៊ី៖ Taman Mini Indonesia Indah រឺក៏ប្រជាជនឥណ្ឌូនេស៊ីនិយមហៅកាត់ថា TMII គឺជាឧទ្យានកម្សាន្តខ្នាតតូចដ៏ស្រស់ស្អាតមួយដែលស្ថិតនៅភាគខាងកើតនៃទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ Taman Mini Indonesia Indah មានន័យថា «ឧទ្យានខ្នាតតូចដ៏ស្រស់ស្អាតនៅក្នុងប្រទេសឥណ្ឌូនេស៊ី» វាគឺជាឧទ្យានកម្សាន្តបែបសិប្បនិមិត្តដែលផ្អែកទៅលើវប្បធម៌ និងបានឆ្លុះបញ្ចាំងពីសម្បត្តិបេតិកភណ្ឌរបស់ប្រជាជនដែលរស់នៅលើប្រជុំកោះក្នុងប្រទេសឥណ្ឌូនេស៊ី។
![](https://i0.wp.com/findyournews.media/wp-content/uploads/2019/11/IMG_0730.jpg?resize=696%2C418)
Taman Mini Indonesia Indah មានផ្ទៃដីប្រហែល 100ហិកតា បានបើកដំណើរការដោយមូលលិធិ Yayasan Harapan Kita មានន័យថា «មូលលិធិនៃក្តីសង្ឃឹមរបស់យើង» ដែលមូលលិធិនេះត្រូវបានបង្កើតឡើងដោយលោកស្រី Siti Hartinah ជាភរិយារបស់ប្រធានាធិបតីទី2 ប្រទេសឥណ្ឌូណេស៊ី គឺលោក Suharto។ ឧទ្យានកម្សាន្ត Taman Mini Indonesia Indah នៅតែបន្តការគ្រប់គ្រងដោយកូនចៅរបស់លោកប្រធានាធិបតី Suharto បន្ទាប់ពីលោកស្លាប់រហូតមកដល់ពេលបច្ចុប្បន្ននេះ។
![](https://i0.wp.com/findyournews.media/wp-content/uploads/2019/11/IMG_0762.jpg?resize=696%2C466)
ឧទ្យានកម្សាន្ត Taman Mini Indonesia Indah គឺជាការឆ្លុះបញ្ចាំងពីសម្បត្តិបេតិកភណ្ឌ និងប្រវិត្តិសង្ខេបនៃវប្បធម៌ប្រទេសឥណ្ឌូនេស៊ីដែលមានស្ទើរតែគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិតរស់នៅរបស់ប្រជាជនក្នុងខេត្តចំនួន34 នៅក្នុងអំឡុងពេលឆ្នាំ1975។ ស្ថាបត្យកម្ម និងការរចនាមានទីធ្លាដាច់ដោយឡែកពីគ្នាជាមួយនឹងការប្រមូលផ្តុំនៃផ្ទះ (Rumah Adat) បុរាណចាស់ៗ ជាច្រើនប្រភេទ ជាក់ស្តែងគឺនៃស្ថាបត្យកម្មបង្ហាញពីប្រពៃណីពិតៗ របស់ប្រជាជនឥណ្ឌូនេស៊ី ជាពិសេសគឺ របាំ សម្លៀកបំពាក់ ការតុបតែងខ្លួន គ្រឿងអលង្ការ សំភារៈប្រើប្រាស់ ជិវិតរស់នៅប្រចាំថ្ងៃ ត្រូវបានបង្ហាញអោយឃើញជាក់ស្តែង និងល្អឥតខ្ចោះពីបុព្វបុរស់របស់ពួកគេ។
![](https://i0.wp.com/findyournews.media/wp-content/uploads/2019/11/IMG_0834.jpg?resize=696%2C376)
ក្រៅពីនេះនៅមានបឹងមួយដែលមានទំហំធំល្មម និងបានរចនាជាលក្ខណៈប្រជុំកោះតូចៗ បង្ហាញប្រាប់ពីចំនួនកោះទាំងអស់ដែលមាននៅលើទឹកដីប្រទេសឥណ្ឌូនេស៊ីមានប្រហែលជា 17,508 កោះ។ ឧទ្យានកម្សាន្ត Taman Mini Indonesia Indah មានកន្លែងលេងជិះកូនឡានតាមខ្សែកាប (Cable Cars) និងមើលទិដ្ឋភាពទាំងមូលនៃឧទ្យាន Taman Mini Indonesia Indah ឧទ្យានកម្សាន្តមានសារមន្ទីររោងកុន (Keong Emas Imax) រោងមហោស្រពដែលគេហៅថា «មហោស្រពមាតុភូមិរបស់ខ្ញុំ» (Theater Tanah Airku) និងកន្លែងកំសាន្តផ្សេងៗជាច្រើនកន្លែងទៀតដែលបានធ្វើឱ្យ Taman Mini Indonesia Indah គឺជាទិសដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយនៅក្នុងទីក្រុងហ្សាកាតា នៃប្រទេសឥណ្ឌូនេស៊ី។
![](https://i0.wp.com/findyournews.media/wp-content/uploads/2019/11/IMG_0949.jpg?resize=696%2C425)
នៅក្នុងឆ្នាំ2007 Taman Mini Indonesia Indah បានបង្កើត Logo ថ្មីជាមួយនឹងពាក្យស្លោកថា «Pesona ឥណ្ឌូនេស៊ី» រឺក៏ «មន្តស្នេហ៍ឥណ្ឌូនេស៊ី» ហើយកាលពីថ្ងៃទី31 ឆ្នាំ2014 គណៈកម្មាធិការសន្តិភាពពិភពលោកបានសំរេចថា Taman Mini Indonesia Indah គឺជាឧទ្យានអរិយធម៌អន្តរជាតិ និងជាសួនសន្តិភាពពិភពលោកមួយដ៏អស្ចារ្យ៕
រូបភាពដោយ៖ អេងលី ទុយ (សាគូរ៉ា)
![](https://i0.wp.com/findyournews.media/wp-content/uploads/2019/11/IMG_0924.jpg?resize=696%2C478)
![](https://i0.wp.com/findyournews.media/wp-content/uploads/2019/11/Map.png?resize=696%2C466)
![](https://i0.wp.com/findyournews.media/wp-content/uploads/2019/11/IMG_0751.jpg?resize=696%2C474)
![](https://i0.wp.com/findyournews.media/wp-content/uploads/2019/11/IMG_0774.jpg?resize=696%2C433)
![](https://i0.wp.com/findyournews.media/wp-content/uploads/2019/11/IMG_0766.jpg?resize=696%2C443)
![](https://i0.wp.com/findyournews.media/wp-content/uploads/2019/11/IMG_0827.jpg?resize=696%2C924)
![](https://i0.wp.com/findyournews.media/wp-content/uploads/2019/11/IMG_0890.jpg?resize=696%2C911)
![](https://i0.wp.com/findyournews.media/wp-content/uploads/2019/11/IMG_0857.jpg?resize=696%2C509)
![](https://i0.wp.com/findyournews.media/wp-content/uploads/2019/11/IMG_0847.jpg?resize=696%2C486)
![](https://i0.wp.com/findyournews.media/wp-content/uploads/2019/11/IMG_0843.jpg?resize=696%2C502)
![](https://i0.wp.com/findyournews.media/wp-content/uploads/2019/11/IMG_0886.jpg?resize=696%2C473)
![](https://i0.wp.com/findyournews.media/wp-content/uploads/2019/11/IMG_0866.jpg?resize=696%2C426)
![](https://i0.wp.com/findyournews.media/wp-content/uploads/2019/11/IMG_0874.jpg?resize=696%2C1104)
![](https://i0.wp.com/findyournews.media/wp-content/uploads/2019/11/IMG_0932.jpg?resize=696%2C876)