ទស្សនៈកិច្ចសិក្សារបស់និស្សិតឆ្នាំ2019 នៅខេត្តបាត់ដំបង ស្តីពីកិច្ចសហប្រតិបត្តិការរបស់ JICA ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច

បាត់ដំបង កាលពីថ្ងៃទី18 ខែតុលា ឆ្នាំ2019 ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA ក្រោមកិច្ចសហការជាមួយសាកលវិទ្យាល័យមានជ័យ បានដឹកនាំនិស្សិតសាកលវិទ្យាល័យចំនួន 35នាក់ ចុះធ្វើទស្សនៈកិច្ចសិក្សាដោយផ្ទាល់នៅការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ5 ខេត្តបាត់ដំបង-ក្រុងសិរីសោភ័ណ ដោយមានការចូលរួមពីតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន និង តំណាងក្រុមហ៊ុនសាងសង់ផ្លូវថ្នល់ជាច្រើននាក់ផងដែរ។

កម្មវិធីទស្សនៈកិច្ចសិក្សាឆ្នាំ2019នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសកាសសម្រាប់និស្សិតសាកលវិទ្យាល័យក្នុងការសិក្សាស្វែងយល់អំពីដំណើរការ និងវឌ្ឍនភាពនៃការសាងសង់កំណាត់ផ្លូវជាតិលេខ5 ផ្នែកខេត្តបាត់ដំបងក្រុងសិរីសោភ័ណ ដែលគម្រោងនេះស្ថិតក្រោមកម្ចីហិរញ្ញប្បទានអភិវឌ្ឈផ្លូវការនៃប្រទេសជប៉ុន។

និសិត្សដែលបានចូលរួមក្នុងកម្មវិធីនេះ បានសម្តែងក្តីសប្បាយរីករាយដែលបានសិក្សាស្វែងយល់ជាក់ស្តែងអំពីដំណើរការ​ និងវឌ្ឍនភាពនៃការសាងសង់​ ហើយបានប្តេជ្ញាថានឹងរួមចំណែកក្នុងការថែទាំហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ ក៏ដូចជាធ្វើការចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ល្អៗទាំងនេះទៅកាន់មិត្តរួមជំនាន់របស់ពួកគាត់ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ៕

រូបភាពដោយ៖ សហការី