កំពូលស្តេចទូរទស្សន៍​ SAMSUNG QLED 8K ស៊េរី​ឆ្នាំ2020 ផ្តល់ឲ្យ​អ្នកទស្សនា​ទទួលបាននូវ​បទពិសោធន៍​ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់

ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ​ក្រុមហ៊ុន SAMSUNG បាន​នាំយកមក​នូវ​កំពូល​ស្តេច​ទូរទស្សន៍​ដ៏​ល្អ​ឯក​ផ្តាច់​គេ​នៃ​ពិភព​ទូរទស្សន៍​​ប្រចាំ​ប្រវត្តិសាស្ត្ររបស់ខ្លួនគឺ SAMSUNG QLED 8K ស៊េរី​ឆ្នាំ២០២០ គោលបំណងនៃការនាំយកទូរស្សន៍នេះ គឺដើម្បីបំពេញតម្រូវការអតិថិជន​ក្នុង​ប្រទេស​កម្ពុជាទាំងមូល​។ លោកអ្នក​អាច​រីករាយជាមួយនឹង​ទស្សនា​រូបភាព​​ច្បាស់ល្អជាងមុន ​រស់​រវើកជាងមុន និងកាន់តែត្រជាក់​ភ្នែក​ជាងមុនផងដែរ ​សូម្បីតែ​នៅក្នុង​ឈុត​ឆាក​ខ្សែភាពយន្ត​ដែល​ងងឹតក៏ SAMSUNG QLED 8K ស៊េរី​ឆ្នាំ២០២០ អាចមើលឃើញបានយ៉ាងច្បាស់ល្អ ជាពិសេសទូរទស្សន៍ SAMSUNG QLED 8K ស៊េរី​ឆ្នាំ២០២០ នេះ​មានបំពាក់​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​បង្អស់ Quantum Dot ក្នុងការ​បង្ហាញ​បរិមាណ​ពណ៌ បានពេញ ១០០% ​តែម្តង។

ជាមួយនឹង SAMSUNG QLED 8K ស៊េរី​ឆ្នាំ២០២០ ទោះជាលោកអ្នក​ទស្សនា​ក្បែរ​អេក្រង់​ទូរទស្សន៍​យ៉ាងណាក្តី គឺស្ទើរតែ​មើលមិនឃើញ​គែម​ព័ទ្ធជុំវិញ ធ្វើឲ្យ​ផ្ទៃ​អេក្រង់​ទូរទស្សន៍​លាតត្រដាងរ​ហូត​ដល់ទៅ ៩៩% និងអាចឲ្យអ្នកទស្សនា​​ផ្តោតអារម្មណ៍​ទៅលើ​រូបភាព​បាន​ច្រើនជាង​មុន​ដោយ​មិនមាន​ការរំខាន​ភ្នែក​ពី​គែម​ស៊ុម​ពណ៌ខ្មៅនោះឡើយ រួមផ្សំជាមួយ​នឹងការ​ឌី​ហ្សា​ញ​បែប Infinity Screen គឺកម្រាស់​កាន់តែ​ស្តើង​ និងមានភាពកាន់តែទាក់ទាញ។

OTS+ (Object Tracking Sound Plus) របស់ SAMSUNG ធ្វើឲ្យ​សំឡេង​កាន់តែ​ពិ​រោះអស្ចារ្យ​ជាទីបំផុត ធានាថា​លោកអ្នក​ប្រាកដជា​ជក់ចិត្ត អណ្តែតអណ្តូង ស្លុង​អារម្មណ៍​ជាមួយនឹង​សំឡេងដ៏ពិ​រោះ​រណ្តំ​នៃ Speaker បំពង​សំឡេង​ចំនួន ៦គ្រាប់ ដែល​បំពាក់​នៅចំហៀង​ខាងលើ និង​ខាងក្រោម។ ជាមួយនឹង​ប្រតិបត្តិការ​តាម​លំ​ញ័រ​សំឡេង ​គ្រប់​ប្រភេទ​វី​ឌី​អូ​កាន់តែ​អស្ចារ្យ​ជាមួយនឹង​សំឡេងដ៏​ពិ​រោះ​រណ្តំរបស់ SAMSUNG QLED 8K ស៊េរី​ឆ្នាំ២០២០ វាល្អបំផុតស​ម្រា​ប់​អ្នក​ដែល​និយមចូលចិត្ត​លេង​ហ្គេម មើល​កុន និងច្រៀង​ខារ៉ាអូខេ។

អ្វីដែល​កាន់តែ​ពិសេស​អស្ចារ្យ​ខ្លាំង​បំផុត​ក្រៅពី​ការ​ទស្សនា និង​ការកម្សាន្ត​នានា ​លោក​អ្នកនឹង​ប្លែក​ភ្នែក ប្លែក​អារម្មណ៍​ ​លោកអ្នក​អាច​កែប្រែ​អេក្រង់​​ទូរទស្សន៍ SAMSUNG QLED 8K ស៊េរី​ឆ្នាំ២០២០ ដ៏​ល្អ​ឯក​នេះ​ឲ្យទៅជា​ផ្ទាំងគំនូរ​សិល្បៈ​វេទមន្ត​ដ៏​រស់​រវើក​បាន​ផងដែរ។

អតិថិជន​ដែលចាប់អារម្មណ៍​​លើទូរទស្សន៍ SAMSUNG QLED 8K ស៊េរី​ឆ្នាំ២០២០ ដ៏​ល្អឥតខ្ចោះ​នេះ​ អាចរកបាន​នៅតាម​ហាង​ចែកចាយ​ផលិតផលម៉ាក SAMSUNG ដូចជានៅ ស៊ុន​ស៊ី​ម៉ិច​កូ KLD3 ផ្សារ​ទំនើប AEON K4 និង​ហាង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច SAMSUNG នៅទូទាំងប្រទេសកម្ពុជា៕

រូបភាពដោយ៖ សហការី