ទស្សនកិច្ចលោក Andrew Byers ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅកម្ពុជា

ភ្នំពេញ៖ លោក Andrew Byers ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកទទួលបន្ទុកតំបន់អាស៊ីភាគខាងត្បូង និងអាស៊ីអាគ្នេយ៍មានកិច្ចប្រជុំប្រកបដោយការស្ថាបនាជាមួយមន្រ្តីយោធា និងមន្រ្តីរដ្ឋាភិបាលកម្ពុជានៅក្នុងអំឡុងទស្សនកិច្ច២ថ្ងៃ​ នៅកម្ពុជាចាប់ពីថ្ងៃទី២៤ – ២៥ ខែមិថុនា ឆ្នាំ២០២៥។

 នៅក្នុងទីក្រុងភ្នំពេញលោកឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិ Byers បានជួបជាមួយឯកឧត្ដមឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការនៃកងទ័ពជើងទឹកកម្ពុជា ឯកឧត្ដមឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ឯកឧត្ដមឧត្តមសេនីយ៍ឯក សួន សំណាង ប្រធានក្រុមសម្របសម្រួលសហប្រតិបត្តិការយោធា និងឯកឧត្ដមឧត្តមសេនីយ៍ឯក  ផាត វិបុលសុភ័ក្រ្ត នាយកនាយកដ្ឋានទាក់ទងអន្តរជាតិនៃក្រសួងការពារជាតិ។ លោកថែមទាំងបានជួបជាមួយលោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

Readout: DASD Byers Travels to Cambodiaនៅក្នុងកិច្ចប្រជុំទ លោក Byers ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិ និងមន្រ្តីជាន់ខ្ពស់កម្ពុជាបានពិភាក្សាអំពីជំហានបន្ទាប់ក្នុងការពង្រឹងទំនាក់ទំនងយោធារវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា បន្ទាប់ពីកិច្ចពិភាក្សារវាងមន្រ្តីនៃក្រសួងការពារជាតិអាមេរិក និងក្រសួងការពារជាតិកម្ពុជានៅឯកិច្ចពិភាក្សា Shangri-La នាប្រទេសសិង្ហបូរីកាលពីខែមុន។ ភាគីទាំងពីរក៏បានពិភាក្សាផងដែរអំពីផែនការអនាគតសម្រាប់ទស្សនកិច្ចលោករដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកមកកាន់ប្រទេស កម្ពុជាដើម្បីមើលការចូលចតជាលើកដំបូងនៃនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅកងទ័ពជើងទឹក​មូលដ្ឋានសមុទ្ររាម ដែលត្រូវបានបើកឡើងវិញនៅឆ្នាំ​នេះ។ ដំណើរទស្សនកិច្ចគឺប្រកបដោយផ្លែផ្កាក្នុងការជំរុញទំនាក់ទំនងទ្វេភាគីក្នុងវិស័យការពារជាតិ។

លោកឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិ Byers បានជួបជាមួយអតីតនិសិ្សតយោធាដែលធ្លាប់ចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរផ្នែកជំនាញយោធានៅសហរដ្ឋអាមេរិកហើយទស្សនាទីតាំងនានាក្នុងមូលដ្ឋានសមុទ្ររាមដែលស្ថិត​នៅឆ្នេរភាគខាងត្បូង​នៃប្រទេសកម្ពុជា៕

រូបភាពដោយ៖ សហការី

Readout: DASD Byers Travels to Cambodia

LEAVE A REPLY

Please enter your comment!
Please enter your name here