ការតាំងពិព័រណ៌គំនូរ Subconscious Square Roots ដោយសិល្បៈករ រ៉ូម៉ាំង ហ្គាហ្សូយូ ដែលគ្រប់គ្នាស្គាល់ថាជា រ៉ូម៉

ភ្នំពេញ៖ រ៉ូម៉ាំង ហ្គាហ្សូនីយូ ឬរ៉ូម៉ា គឺជាសិល្បករជនជាតិបារាំងកាត់អ៊ីតាលីមួយរូបដែលកើតនៅក្នុងឆ្នាំ១៩៨៨។ គាត់បានធំធាត់នៅក្នុងគ្រួសារមានជីវភាពមធ្យមនៅឯតំបន់ខាងត្បូងនៃប្រទេសបារាំង ហើយបានធ្វើការនៅក្នុងវិស័យកសិកម្ម ដោយគាត់ចង់ដើរតាមក្ដីស្រមៃគាត់បានចាកចេញពីប្រទេសបារាំងទៅកាន់ទីក្រុងរ៉ូម ហើយបានមកកាន់ប្រទេសកម្ពុជា ដើម្បីបង្កើនការរីកចំរើន ដ៏មានអត្ថន័យសំខាន់សម្រាប់ជីវិត និងសិល្បៈរបស់គាត់។ នៅក្នុងវិបត្តិកូវីដ១៩ គាត់បានចាប់ផ្តើមដាក់ចិត្តក្នុងការសូនរូបចម្លាក់ដំបូងបង្អស់របស់គាត់ជាមួយបទពិសោធន៍ដោយប្រើម្រាមដៃរបស់គាត់យ៉ាងជំនាញជាមួយនឹងសម្ភារៈកែច្នៃដែលបានជួយឱ្យគាត់ធ្វើដំណើរទៅកាន់ការបង្កើតសិល្បៈដ៏ឆ្នៃប្រឌិតរបស់គាត់។ សិល្បៈឥឡូវនេះបានក្លាយជាអ្វីមួយដែលលើសពីអារម្មណ៍វាបានក្លាយជាវិធីសាស្ត្រ ដើម្បីស្វែងរក និងបង្ហាញខ្លួនឯង។

រ៉ូម៉ាបានរស់នៅក្នុងទីក្រុងភ្នំពេញអស់រយៈពេលប្រាំពីរឆ្នាំមកហើយដោយមានជីវិតស្ងប់ស្ងាត់ សាកល្បងការងារ ចម្រុះ និងការបង្កើតថ្មីរបស់គាត់ផងដែរ។ ជារៀងរាល់ថ្ងៃ គាត់តែងតែចំណាយពេលពេញមួយថ្ងៃនៅក្នុងស្តូឌីយូរបស់គាត់ ដើម្បីបង្កើតគំនូរ ការសូនរូបនិង រូបសំណង់សម័យថ្មី។ ដំណើរការរបស់គាត់ពេញទៅដោយអារម្មណ៍យកចិត្តទុកដាក់ដែលនាំមកនៅការឆ្លុះបញ្ចាំងពីអនុស្សាវរីយ៍ និងបទពិសោធន៍ពីអតីតកាលរួមទាំងបច្ចុប្បន្នរបស់គាត់។ តាមរយៈការងាររបស់គាត់ រ៉ូម៉ាបញ្ជាក់ច្បាស់ដោយភ្ជាប់ស្មារតីនៃពិភពផ្ទាល់ខ្លួនរបស់គាត់តាមរយៈគំនូរ សិល្បៈដើម្បីផ្តល់នូវការបម្លែងថ្មីនៃជីវិតទៅកាន់ទស្សនិក ជន។

តើសិល្បៈគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីមនសិការរបស់យើងមែនទេ?

រ៉ូម៉ា ម្ចាស់ពិព័រណ៍គំនូរ Subconscious Square Roots អញ្ជើញលោកអ្នកទៅស្វែងយល់ពីដំណើរផ្ទាល់ខ្លួន និងអារម្មណ៍ដ៏ជ្រាលជ្រៅក្នុងការស្វែលយល់អំពីការចងចាំ ការយល់ឃើញ និង វិចារណកថា។ សិល្បៈរបស់គាត់បានក្លាយទៅជាស្ពានមួយរវាងបទពិសោធន៍ និងការឆ្លុះបញ្ចាំង ខាងក្នុង។

ការតាំងពិព័រណ៍នៅវិចិត្រសាលសិល្បៈនៃសណ្ឋាគារ រ៉ូសវូដ ភ្នំពេញនេះគឺជាព្រឹត្តិការណ៍ដ៏ សំខាន់សម្រាប់រ៉ូម៉ា ដែលជាការបង្ហាញខ្លួនលើកដំបូងរបស់គាត់។ ការតាំងពិព័រណ៌នេះមានដាក់ តាំងនូវគំនូរដ៏គួរឱ្យទាក់ទាញនិងរូបចម្លាក់បែបសហសម័យដែលគាត់បានធ្វើឡើងដោយបង្ហាញពីអារម្មណ៍នៃចិត្តគំនិតរបស់គាត់។

រ៉ូម៉ាបាននិយាយថា៖ «តាមរយៈបញ្ហា ខ្ញុំបានយល់នូវខ្លឹមសារនៃគំនិតរបស់ខ្ញុំដើម្បីបង្ហាញឫសគល់នៃសតិបញ្ញា ផ្ទាល់ខ្លួនរបស់ខ្ញុំ។ ភាពឯកោអនុញ្ញាតឱ្យចិត្តភ្ជាប់ជាមួយសកម្មភាពដែលបង្ហាញអំពីអារម្មណ៍។»

ស្នាដៃទាំងនេះមានលក្ខណៈជាសភាវគតិ វាយនភាព និងអរូបីដែលជាការចងចាំ និងការប្រឈមមុខនឹងពិភពខាងក្នុងរបស់ពួកគេ។ ការអនុវត្តរបស់រ៉ូម៉ាក្នុងនាមជាសិប្បករម្នាងសិលានិង ដំណើរឆ្លងកាត់វប្បធម៌របស់គាត់ជាពិសេសការបំផុសគំនិតដែលបានរកឃើញក្នុងកំឡុងឆ្នាំរបស់គាត់នៅក្នុងប្រទេសកម្ពុជាដែលជាកន្លែងដែលគាត់បានរកឃើញនូវភាពស្ងប់ស្ងាត់។

លោកអ្នកអាចទៅទស្សនាការតាំងពិព័រណ៍ Subconscious Square RoOUS ដើម្បីយល់ដឹងនូវអារម្មណ៍ ការចងចាំ និងដើម្បីស្វែងយល់ពីសម្លេងផ្ទាល់ខ្លួនរបស់លោកអ្នកនៅក្នុងការងាររបស់សិល្បករផងដែរ។ 

រូបភាពដោយ៖ ទុយ អេងលី (សាគូរ៉ា)

LEAVE A REPLY

Please enter your comment!
Please enter your name here