ស្ថានទូតអាមេរិកនឹងរៀបចំកិច្ចប្រជុំយុវជនអាស៊ីអាគ្នេយ៍ YSEALI នៅទីក្រុងភ្នំពេញ

ភ្នំពេញ៖ ចាប់ពីថ្ងៃទីពីថ្ងៃទី៩ ដល់ថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៥​ នេះ ស្ថានទូតអាមេរិកនៅភ្នំពេញនឹងមានរៀបចំកិច្ចប្រជុំកំពូលជាលើកដំបូងនៃអតីតសមាជិកកម្មវិធី YSEALI ស្តីពីការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ​។ កិច្ចប្រជុំដ៏មានសារសំខាន់នេះធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជាប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនង​ការទូតរវាងប្រទេសទាំងពីរ។

កិច្ចប្រជុំប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះផ្តោតលើប្រធានបទការផ្តល់អំណាចដល់អតីតបេក្ខជនកម្មវិធី YSEALI ឱ្យបង្កើតនូវការផ្លាស់ប្តូរជាវិជ្ជមានដោយនឹងមានយុវជនចំនួន១៧៥ ពីបណ្តាប្រទេសសមាជិកអាស៊ាន និង​ប្រទេសទីម័រលេស្តដើម្បីឱ្យពួកគេបានផ្លាស់ប្តូរគំនិតយោបល់រៀនសូត្រពីគ្នា ការធ្វើការសហគមន៍ កសាងនូវសមត្ថភាព និងសហការលើគម្រោងការចូលរួមសង្គមនានាទាំងក្នុងស្រុក និងតំបន់។ វេទិកានេះក៏នឹងផ្តល់ឱកាសឱ្យមានការអនុវត្តជាក់ស្តែងតាមរយៈការចុះតាមទីកន្លែងនានា ដូចជាស្ថានទូតអាមេរិក ស្ថាប័នរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិល និងសហគ្រាសមួយចំនួនទៀតនៅរាជធានីភ្នំពេញ។

ដោយមានការចូលរួមពីសាកលវិទ្យាល័យ Nebraska នៅ Omaha ជាមួយស្ថាប័នដៃគូសាកលវិទ្យាល័យរដ្ឋ Arizona និង សាកលវិទ្យាល័យរដ្ឋ Portland កិច្ចប្រជុំផ្លាស់ប្តូរអាស៊ីអាគ្នេយ៍ផ្តោតលើចំណុចខ្លាំងរវាងទំនាក់ទំនងប្រជាជន និង​ប្រជាជនរួមទាំង​ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកលើសសរស្តមសង្គមសេដ្ឋកិច្ចក្រោមភាពជាដៃគូយុទ្ធសាស្ត្រអាមេរិក អាស៊ាន។

U.S. Embassy in Phnom Penh Hosts Regional Young Southeast Asia Leaders Initiative (YSEALI) Civic Engagement Alumni Summit U.S.

លោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាមេរិកមានប្រសាសន៍ថា៖ «កិច្ចប្រជុំយុវជនអាស៊ីអាគ្នេយ៍ YSEALI នៃកម្មវិធី YSEALI គឺជាការឆ្លុះបញ្ចាំងពីការជួយគាំទ្រជាយូរអង្វែងរបស់សហរដ្ឋអាមេរិកលើការអភិវឌ្ឍភាពជាអ្នកដឹកនាំយុវជននៅក្នុងតំបន់ដែលនេះជាព្រឹត្តិការណ៍លើកដំបូងក្នុងការប្រារព្ធខួបលើកទី៧៥ឆ្នាំនៃទំនាក់ទំនងការទូតសហរដ្ឋអាមេរិក និង​ប្រទេសកម្ពុជានៅក្នុងឆ្នាំ២០២៥ នេះ។ តាមរយៈកម្មវិធី YSEALI យើង​បន្ត​ការផ្តល់ភាពអង់អាចដល់យុវជនជាអ្នកដឹកនាំនាពេលអនាគត ដើម្បីលើកកម្ពស់នូវការភ្ជាប់ទំនាក់ទំនងគ្នាដ៏រឹងមាំ បង្កើតបាននូវអនាគតដែលមានភាពធន់មានការចូលរួម និង​មានចីរភាពសម្រាប់តំបន់អាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិក និង​ពិភពលោក»។

កម្មវិធី YSEALI បានបង្កើតនៅឆ្នាំ២០១៣ ដែលជាកម្មវិធីរបស់រដ្ឋាភិបាលអាមេរិក ដើម្បីពង្រឹងនូវការអភិវឌ្ឍភាពជាអ្នកដឹកនាំ និង​បណ្តាញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយមានកំណើនសមាជិកដល់ទៅ ១៥,៥០០០នាក់នៅក្នុងតំបន់។ កម្មវិធី YSEALI មានគោលបំណងបង្កើនសមត្ថភាពភាពជាអ្នកដឹកនាំដល់យុវជននៅក្នុងតំបន់ និង​លើកកម្ពស់កិច្ចសហប្រតិបត្តិការឆ្លងកាត់តាមព្រំដែនក្នុងការដោះស្រាយនូវបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក ។

តាមរយៈកម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរការអប់រំ និងវប្បធម៌ និងអាហារូបករណ៍ខ្លីៗ ថ្នាក់តំបន់ កិច្ចប្រជុំធំៗ សិក្ខាសាលា និងជំនួយឧបត្ថម្ភលើគម្រោងខ្លីៗ ក្រោយទស្សនកិច្ចនេះ កម្មវិធី YSEALI ផ្តល់សិទ្ធិអំណាចដល់អ្នកដឹកនាំជាយុវជនពង្រឹងទំនាក់ទំនងរវាងប្រជាជនសហរដ្ឋអាមេរិក និង​អាស៊ីអាគ្នេយ៍ព្រមទាំងធ្វើការអភិវឌ្ឍនៅក្នុងសហគមន៍អាស៊ានទាំងមូល៕

រូបថតដោយ៖ សហការី

U.S. Embassy in Phnom Penh Hosts Regional Young Southeast Asia Leaders Initiative (YSEALI) Civic Engagement Alumni Summit U.S.

 

LEAVE A REPLY

Please enter your comment!
Please enter your name here