ខេត្តតាកែវ៖ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ថ្មីៗ កន្លងទៅនេះ លោក ហូ ក្រើន នាយកអង្គការហេឡែនខេលល័រ អន្តរជាតិកម្ពុជា និងលោក ហ៊ុន វណ្ណារី ប្រធានកម្មវិធីជាន់ខ្ពស់ បានធ្វើទស្សនៈកិច្ចសកម្មភាពរបស់បុគ្គលិកស្រុកប្រតិបត្តិគិរីវង់ មណ្ឌលសុខភាពប្រាំបីមុំ និងសោម ព្រមទំាងក្រុមទ្រទ្រង់សុខភាពភូមិ និងជាពិសេសបង្រៀនអ្នកថែទំាកុមារស្តីអំពី «របៀបវាស់មូអាក់ទៅដល់កុមារអាយុ ៦ ដល់អាយុ ៥៩ខែ»។
នាពេលទស្សនៈកិច្ចនោះផងដែរ លោក ហូ ក្រើន បានសម្ភាសន៍អ្នកថែទំាកុមារចង់ដឹងអំពីចំណាប់អារម្មណ៍របស់ពួកគាត់ដែលមានកូនជាសះស្បើយក្រោយពីទទួលអាហារព្យាបាលរីម៉ាក់ និងនូទ្រិច ក៏ដូចជាម្តាយដែលមានកូនកំពុងព្យាលនៅភូមិ ឈើទាលភ្លោះ ឃុំប្រំាបីមុំ ស្រុកទ្រំាង ខេត្តតាកែវ និងភូមិស្រែកេស ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ។
អ្វីដែលគួរឱ្យកត់សម្គាល់ផងដែរនោះ គឺអ្នកថែទំាកុមារបានអគុណអង្គការហេឡែន ខេលល័រ ដែលបានផ្តល់អាហារព្យាបាលដល់កូនៗ របស់ពួកគាត់ដែលមានបញ្ហាកង្វះអាហារូបត្ថម្ភរហូតបានជាសះស្បើយ បន្ថែមពីនេះពួកគាត់បន្តស្នើសុំឱ្យអង្គការហេឡែនខេលល័រជួយកុមារផ្សេងទៀតនៅក្នុងភូមិ ឃុំ របស់គាត់ ក៏ដូចជាពង្រីកទៅតំបន់សហគមន៍ផ្សេងៗ ទៀតផងដែរ។
នៅក្នុងដំណើរទស្សនៈកិច្ច លោក ហូ ក្រើន ក៏បានប្រជុំជាមួយប្រធានកម្មវិធីអាហារូបត្ថម្ភប្រចំាស្រុកប្រតិបត្តិគិរីវង់ បុគ្កលិកមណ្ឌលសុខភាពប្រំាបីមុំ ដើម្បីស្វែងយល់អំពីសកម្មភាពក៏ដូចជាបទពិសោធន៍ក្នុងការអនុវត្តកម្មវិធីអាហារូបត្ថម្ភប្រព័ន្ធ ឬលំហូររបាយការណ៍នៅថ្នាក់មណ្ឌលសុខភាព និងស្រុកប្រតិបត្តិដើម្បីឱ្យការអនុវត្តកម្មវិធីអាហារូបត្ថម្ភកាន់តែប្រសើរឡើង៕
រូបភាពដោយ៖ អង្គការហេឡែន ខេលល័រ