ផ្សារទំនើប ខេ ម៉ល ថ្មីសន្លាងមួយទៀតនឹងលេចរូបរាងនៅក្បែរអាកាសយានដ្ឋានអន្តរជាតិតេជោ

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលទ្រព្យ អឺបេនលែន បានប្រារព្ធពិធីបើកសម្ពោធការដ្ឋានសាងសង់ជាផ្លូវការនៃគម្រោងផ្សារទំនើប ខេ ម៉ល ព្រែកត្នោត របស់ខ្លួនដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតនៅជាប់ច្រកចូលបុរន្ទគីរី។

ក្នុងពិធីដ៏ពិសេសក៏មានការអញ្ជើញចូលរួមពីលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន អឺបេនលែន បុរីចន្ទគីរី ផ្សារទំនើប ខេ ម៉ល និងភ្ញៀវកិត្តិយសជាច្រើនផងដែរ។

K Mall Prek Thnoat Breaks Ground as a New Destination Near International Techo Airport ផ្សារទំនើបសហគមន៍ថ្មីសន្លាងនេះ ​មានចម្ងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីមហាវិថីសម្តេច ហ៊ុន សែន (ឬផ្លូវ ៦០M) និងត្រឹមតែ១៥នាទីពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនឹងត្រូវបើកដំណើរការផ្លូវការដំណាក់កាលដំបូងនៅពាក់កណ្តាលឆ្នាំ២០២៥ ខាងមុខនេះ។ ក្រោមការរចនាដោយគិតគូរយ៉ាងម៉ត់ចត់ ផ្សារទំនើប ខេ ម៉ល បានផ្តោតសំខាន់ទៅលើតម្រូវការអ្នកប្រើប្រាស់ដោយដើរតួជាទីតាំងល្អបំផុតមួយសម្រាប់អ្នករស់នៅក្នុងសហគមន៍ជុំវិញតំបន់ភាគខាងត្បូងជាមួយភាពងាយស្រួលក្នុងការទិញទំនិញ ការជួបជុំ ការសម្រាកកម្សាន្ត​​ និងការរចនាដ៏មានភាពទាក់ទាញក្នុងធម្មជាតិបៃតងស្រស់បំព្រង។​

ជាពិសេស​ ផ្សារទំនើប ខេ ម៉ល ថ្មីនេះ​នឹងសម្រួលដល់ម្ចាស់ផ្ទះជាង ៣០០គ្រួសារដែលកំពុងចូលទៅរស់នៅក្នុងបុរីចន្ទគីរី ដោយបច្ចុប្បន្ននេះគម្រោងកំពុងឈានដល់ការបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរហើយ។ ទន្ទឹមគ្នានេះដែរ បុរីចន្ទគីរី គម្រោង២ ដែលមានទីតាំងស្ថិតនៅជាប់នឹងមាត់ស្ទឹងព្រែកត្នោត មានចម្ងាយត្រឹមតែ ៥០០m ពីផ្លូវជាតិលេខ ២ ក៏បានចាប់ផ្តើមធ្វើការសាងសង់ជាបន្តបន្ទាប់ដោយបង្កើនសក្តានុពល និងភាពរស់រវើកដល់់ផ្សារទំនើប ខេ ម៉ល ព្រែកត្នោតបន្ថែមទៀត។

K Mall Prek Thnoat Breaks Ground as a New Destination Near International Techo Airport ស្ថិតនៅលើផ្ទៃដីទំហំប្រមាណ ៨,០០០ ម៉ែត្រការ៉េ ផ្សារទំនើប ខេ  ម៉ល ព្រែកត្នោតនឹងក្លាយជាទីតាំងដ៏ទាក់ទាញមួយសម្រាប់អ្នកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ​ ២ ​ដោយមានការរចនាប្រកបដោយភាពច្នៃប្រឌិត និងសោភ័ណស្រស់ស្អាត ដើម្បីផ្តល់ជូននូវបទពិសោធន៍​ទិញទំនិញ ការសម្រាកលម្ហែក្នុងបរិស្ថានបែបធម្មជាតិ និងភាពងាយស្រួលសម្រាប់សហគមន៍ជុំវិញ​ ដោយពាំនាំមកនូវសេវាកម្មដ៏សម្បូរបែប និងហាងទំនិញល្បីៗ ក៏ដូចជាទីធ្លាសម្រាប់ការរៀបចំកម្មវិធីកម្សាន្ត និងការតាំងពិពណ័ផ្សេងៗ ជាមួយចំណតយានយន្តធំទូលាយផងដែរ។

គួរបញ្ជាក់​ដែរថា ​នាពេលបច្ចុប្បន្ននេះ ផ្សារទំនើប ខេ ម៉ល វេង ស្រេង ទទួលបានការគាំទ្រពីសំណាក់អតិថិជនប្រមាណជាង ៦,៣០០ នាក់ជារៀងរាល់ថ្ងៃ និងមានដៃគូអាជីវកម្មចំនួនរបស់ក្រុមហ៊ុន អឺបេនលែន នឹងបន្តបោះជំហានយ៉ាងសកម្មក្នុងការអភិវឌ្ឍគម្រោងអចលទ្រព្យនៅក្នុងប្រទេសកម្ពុជាដើម្បីជួយលើកកម្ពស់គុណភាពនៃការរស់នៅក្នុងទីក្រុងកាន់​តែប្រសើរជាងមុន។

សម្រាប់ពត៌មានបន្ថែមទាក់ទងនឹងការជួលទីតាំងផ្សារទំនើប ខេ ម៉ល វេង ស្រេង ០៩៩ ៨៨៨ ៥៩៥ និងអ៊ីមែល [email protected]

K Mall Prek Thnoat Breaks Ground as a New Destination Near International Techo Airport ក្រុមហ៊ុន អឺបេនលែន គឺជាក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យក្នុងស្រុកមួយបានបង្កើតឡើងនៅឆ្នាំ ២០១៣ ដោយស្ថាបត្យករ លោក កាំង ហុក ក្នុងគោលដៅបង្កើតទីកន្លែងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចរស់នៅ ធ្វើការ និងកម្សាន្ដ។ រាល់គ្រប់គម្រោងទាំងអស់ត្រូវបានរចនាឡើងដោយផ្អែកទៅលើគុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។ ក្រមហ៊ុន អឺបេនលែន ជឿជាក់ថា ការផ្តោតលើតម្រូវការរបស់មនុស្សជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អបំផុតដើម្បីជួយលើកកម្ពស់គុណភាពនៃការរស់នៅ និងការចូលរួមចំណែកកែប្រែការរស់នៅក្នុងសហគមន៍ឱ្យកាន់តែប្រសើរ។

ក្រុមហ៊ុន អឺបេនលែន មានមោទនភាពជាសមាជិកនៃសហព័ន្ធក្រុមហ៊ុនរបស់ ISI GROUP ដែលមានកេរ្តិ៍ឈ្មោះ និងភាពជោគជ័យ ក្នុងការវិនិយោគជាច្រើនវិស័យ។ ជាមួយនឹងបទពិសោធន៍ និងចំណេះដឹងទីផ្សារជាង ២៥ឆ្នាំ ISI GROUP គឺជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងវិស័យសម្ភារសំណង់ ដំណោះស្រាយសំណង់អគារដែក ការអភិវឌ្ឍអចលនទ្រព្យ ការអប់រំ ព្រមទាំងផ្នែកអាហារ និងភេសជ្ជៈ។ ភាពចម្រុះនៃប្រភេទអាជីវកម្មរបស់ អឺបេនលែន តំណាងឱ្យចក្ខុវិស័យមួយដែលជំរុញដល់ការលូតលាស់ប្រកបដោយចីរភាព ហើយកម្មវិធីទំនួលខុសត្រូវសង្គម (CSR) របស់ អឺបេនលែនក៏បានបង្កើតឡើងដើម្បីចូលរួមចំណែកអភិវឌ្ឃទៅកាន់សហគមន៍ផងដែរ៕

រូបភាពដោយ៖ សហការី

K Mall Prek Thnoat Breaks Ground as a New Destination Near International Techo Airport