ហេទ្បែន ខេលល័រ និង GIZ ប្រគល់រង្វាន់ជូនអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភ

ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ នេះ អង្គការហេទ្បែន ខេលល័រ អន្តរជាតិកម្ពុជា និងគម្រោង MUSEFO នៃអង្គការ GIZ បានរៀបចំពិធីប្រគល់រង្វាន់ជូនអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភ ក្រោមប្រធានបទ «លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់កសិករក្រីក្រ» ដោយមានការចូលរួមពី លោកស្រីវេជ្ជបណ្ឌិត Sanne Sigh តំណាងគម្រោង MUSEFO លោក ហ៊ុន វណ្ណារី ប្រធានកម្មវិធីជាន់ខ្ពស់នៃអង្គការហេទ្បែន ខេលល័រ អន្តរជាតិកម្ពុជា និងអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភជាច្រើនរូបទៀតដែលមានចំនួន២៥នាក់។

ការប្រគល់រង្វាន់បានរំលេចនូវទិដ្ឋភាពនៃការចូលរួមយ៉ាងសកម្ម និងការប្តេជ្ញាចិត្តដ៏ខ្ពស់ពីសំណាក់អ្នកសារព័ត៌មាននៅកម្ពុជាក្នុងការបន្ត និងបង្កើនការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធទៅនឹងសន្តិសុខស្បៀង អាហារូបត្ថម្ភ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្ស សេដ្ឋកិច្ច និងសង្គមជាតិប្រកបដោយចីរភាព និងបរិយាប័ន្ន។

Hellen Keller and GIZ Present Nutrition Award to Media Nutrition Championលោក ហ៊ុន វណ្ណារី ប្រធានកម្មវិធីជាន់ខ្ពស់ អង្គការ ហេទ្បែន ខេលល័រ បានប្រាប់ឱ្យដឹងថា​អង្គការ ហេទ្បែន ខេលល័រ បានបង្កើតកម្មវិធីអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភបានរយ:ពេលជាង២ឆ្នាំ កម្មវិធីនេះជាចលករមួយដ៏សំខាន់ដើម្បីប្រមូលផ្តុំ និងចងក្រងក្រុមអ្នកសារព័ត៌មានក្នុងការសសេរព័ត៌មានជាច្រើនពាក់ព័ន្ធអាហារូបត្ថម្ភនៅកម្ពុជា ដើម្បីជំរុញការផ្សព្វផ្សាយ បង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀតដល់ប្រជាជនគ្រប់ស្រទាប់ទាំងនៅទីក្រុង និងជនបទអំពីអាហារូបត្ថម្ភ។

លោក ហ៊ុន វណ្ណារី និយាយថា៖ «ក្រុមសារព័ត៌មានអាហារូបត្ថម្ភ គឺជាផ្តល់ជាវេទិកាមួយនៃភាពជាដៃគូសហការរវាងស្ថាប័នពាក់ព័ន្ធដូចជាក្រសួង ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលវិស័យឯកជនក្នុងការផ្តល់ និងទទួលបាននូវព័ត៌មានពាក់ព័ន្ធអាហារូបត្ថម្ភបានត្រឹមត្រូវសម្រាប់ផ្សព្វផ្សាយជូនទៅសាធារណជន»។

Hellen Keller and GIZ Present Nutrition Award to Media Nutrition Championលោក ហ៊ុន វណ្ណារី បន្ងែមទៀតថាចាប់តាំងពីអង្គការហេទ្បែន ខេលល័រ អន្តរជាតិកម្ពុជា និងគម្រោង MUSEFO នៃអង្គការ GIZ រួមទាំងដៃគូផ្សេងៗ ទៀតបានរួមគ្នាបង្កើតក្រុមអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភកន្លងមក ក្រុមអ្នកសារព័ត៌មានបានធ្វើការផលិតអត្ថបទស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភបានចំនួនប្រមាណជាង ១,៦០០អត្ថបទ។

លោកបន្ថែមថា៖ «ខ្ញុំសូម កោតសសើរចំពោះការប្រឹងប្រែងរបស់អ្នកសារព័ត៌មានយើងនាពេលកន្លងមកដោយចាប់តាំងពីការបង្កើតក្រុមសារព័ត៌មានជើងឯកអាហារូបត្ថម្ភនេះមក មានសារព័ត៌មានច្រើនជាង ១,៦០០អត្ថបទពាក់ព័ន្ធនឹងអាហារូបត្ថម្ភក្នុងវិស័យសុខាភិបាល និងអាហារូបត្ថម្ភក្រៅពីវិស័យសុខាភិបាល ត្រូវបានផ្សព្វផ្សាយ»។

Hellen Keller and GIZ Present Nutrition Award to Media Nutrition Championលោកបន្ថែមថា៖ «ខ្ញុំសូមអបអរសាទរអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភជាប់ជ័យលាភីជុំនេះ ដែលបានខិតខំប្រកួតប្រជែងផ្អែកលើគោលការណ៍ស្មើភាព និងស្មារតីកិច្ចសហការសាមគ្គីភាពដើម្បីការចុះផ្សាយសារព័ត៌មានសន្តិសុខស្បៀង អាហារូបត្ថម្ភនេះឱ្យកាន់តែមានសន្ទុះកើនទ្បើងប្រកបដោយគុណភាព»។

សូមបញ្ជាក់ថាជ័យលាភីលេខ១ មាន៣រូបទទួលបានរង្វាន់ Ipad Air ម្នាក់មួយគ្រឿង ជ័យលាភីលេខ២ មាន៣រូបទទួលបានរង្វាន់ Camera GoPro ម្នាក់មួយគ្រឿង និងជ័យលាភីលេខ៣ ទទូលបានកាសស្តាប់ម៉ាស JBL ម្នាក់មួយគ្រឿង៕

រូបភាពដោយ៖ អង្គការហេទ្បែន ខេលល័រ

Hellen Keller and GIZ Present Nutrition Award to Media Nutrition Champion

LEAVE A REPLY

Please enter your comment!
Please enter your name here