ជំហានថ្មីមួយទៀតក្នុងការគាំទ្រដល់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតធំបំផុតរបស់កម្ពុជានៅឆ្នាំ២០២៤

ភ្នំពេញ៖ ថ្ងៃទី១០ ខែមេសា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) និងក្រុមហ៊ុន Vinci Construction Grands Propjets (VCGP) បានចុះហត្ថលេខាលើកិច្ចសន្យាតម្លៃ ១០៣,៣ លានដុល្លារសម្រាប់ការរចនា និងការសាងសង់​​រោងចក្រផលិតទឹកស្អាតទី៣នៅបាក់ខែង។

គម្រោងនេះ​ឆ្លើយតប​ទៅនឹង​ផែនការមេ​ទី​បី​​កែសម្រួលថ្មីរបស់ PPWSA (២០២២-២០៣០) ដែលប៉ាន់ស្មានទុកមុនថា ​នៅ​រាជធានី​ភ្នំពេញនឹងមានតម្រូវការ​ទឹកស្អាត ១,៤លាន​ម៉ែត្រគូប​​ក្នុង​​មួយថ្ងៃ​នៅ​ឆ្នាំ២០៣០។ កិច្ចសន្យានេះធ្វើឡើងក្នុងក្របខ័ណ្ឌនៃគម្រោង «បាក់ខែងដំណាក់កាលទី៣» ដែល​ត្រូវបានចុះហត្ថលេខាកាលពីខែមករា ឆ្នាំ២០២៤ រវាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និង​រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ដំណាក់កាលទាំងបីរួមបញ្ចូលគ្នានឹងធ្វើឱ្យស្ថានីយ៍ប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងក្លាយទៅជារោងចក្រធំជាងគេរបស់ PPWSA និងធំបំផុតមួយនៅក្នុងតំបន់ ដែលអាចផលិតទឹកស្អាតបាន ៦០០០​ ០០០ម៉ែត្រគីបក្នុងមួយថ្ងៃ។

កិច្ចសន្យានេះនឹងអនុញ្ញាតឱ្យមានការសាងសង់ស្ថានីយ៍បូមទឹកឆៅថ្មីមួយ ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកស្អាតថ្មីមួយ ព្រមទាំងតបណ្តាញបំពង់មេ និងបំពាក់ឧបករណ៍បន្ថែមចាំបាច់ផ្សេងៗ ទៀត។ ការសាងសង់គ្រោងចាប់ផ្តើមនៅឆមាសទីពីរនៃឆ្នាំ២០២៤ ហើយគ្រោងបញ្ចប់នៅឆ្នាំ២០២៧។ គម្រោងនេះនឹងរួមចំណែកជួយដល់ការទទួលបានទឹកស្អាតជាសកលសម្រាប់ប្រជាជននៅរាជធានីភ្នំពេញ និងតំបន់ជុំវិញ។

A new step in French support for Cambodia's largest water treatment plant by 2024 ពិធីចុះហត្ថលេខាខាងលើបានប្រព្រឹត្តទៅក្រោមវត្តមានរបស់ឯកឧត្តម ស៊ឹម ស៊ីថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយក PPWSA ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម និងទីភ្នាក់ងារ AFD។

ឯកអគ្គរដ្ឋទូតបារាំងថ្លៃងថា៖ «គម្រោងនេះបង្ហាញពីកិច្ចសហប្រតិបត្តិការប្រកបដោយទំនុកចិត្តយូរអង្វែងរវាងប្រទេសបារាំង និងកម្ពុជា ដោយរួមបញ្ចូលគ្នានូវជំនាញរបស់ក្រុមហ៊ុនបារាំង និងការប្តេជ្ញាចិត្តរបស់ AFD។ វាក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមអ៊ឺរ៉ុបនៅក្នុងប្រទេសកម្ពុជានៅក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្ត្រច្រកទ្វារសកល Global Gateway»

ក្នុងក្របខ័ណ្ឌនៃភាពជាដៃគូរបស់ខ្លួនជាមួយកម្ពុជា ប្រទេសបារាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យសម្រាប់ប្រជាជនទាំងអស់ និងធានានូវការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព ស្របតាមគោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

រូបភាពដោយ៖ ស្ថានទូបារាំងប្រចាំនៅកម្ពុជា

A new step in French support for Cambodia's largest water treatment plant by 2024

LEAVE A REPLY

Please enter your comment!
Please enter your name here